ក្រុមហ៊ុន​ធំ​មួយ​បោះ​ទុន​ជាង​៣០០លានដុល្លារ​វិនិយោគ​គម្រោង​ធំ​នៅ​ព្រះសីហនុ​



ក្រុមហ៊ុន​លំដាប់​អន្តរជាតិ “XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.” បាន​ចាយ​ទុន​វិនិយោគ​ប្រមាណ  ៣៣១,៥លានដុល្លារអាមេរិក លើ​គម្រោង​សាងសង់ សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នា​ទឹកដី​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ។

គម្រោង​សាងសង់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ដែល​មាន​ចំនួន ១.៥០០បន្ទប់ របស់​ក្រុមហ៊ុន​ខាង​លើ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ៣៣១,៥លានដុល្លារអាមេរិក អាច​បង្កើត​ឱកាស​ការងារ​បាន​ចំនួន ២.៥០៩កន្លែង ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់៕

ដោយ៖ ជួប ស្រីរ័ត្ន