ស្វីសនៅតែឈរកំពូលតារាងជាប្រទេសដែលមានការប្រកួតប្រជែងទេព្យកោសល្យជាងគេបំផុត​



ប្រទេសស្វីសនៅតែជាប់ឈ្មោះជាប្រទេសទីមួយនៅលើពិភពលោកដែលមានភាពទាក់ទាញ និងការប្រកួតប្រជែងទេពកោសល្យជាងគេបំផុត (Most talent Competitiveness) នៅក្នុងរយៈពេល ៧ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការស្រាវជ្រាវស្តីពីសន្ទស្សន៍សមត្ថភាពទេពកោសល្យសាកលប្រចាំឆ្នាំ ២០២០ (2020 Global Talent Competitiveness Index) របស់ក្រុមហ៊ុនធនធានមនុស្សស្វីស The Adecco Group ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រុមហ៊ុនអាឌីកូ (Adecco) ខាងលើ ការចេញផ្សាយសន្ទស្សន៍សមត្ថភាពទេពកោសល្យសាកលឆ្នាំ ២០២០ នេះគឺបានធ្វើឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូសប្រទេសស្វីស។ មានប្រទេសចំនួន ១៣២ និងទីក្រុង ១៥៥ ជុំវិញពិភពលោក ត្រូវបានក្រុមហ៊ុនដ៏ល្បីល្បាញខាងលើធ្វើការស្រាវជ្រាវ ដោយបានសហការជាមួយសាលាពាណិជ្ជកម្ម INSEAD និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google។

បើយោងតាមទិន្នន័យក្រុមហ៊ុននេះដដែល ខ្លួនបានកត់សម្គាល់ឃើញថា បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅតែបន្តឈានមុខឈរនៅលើកំពូលតារាងទាំង ២៥ នៅក្នុងបញ្ជីនេះ។ ក្រុមហ៊ុននេះរកឃើញទៀតថាប្រទេសម្ចាស់ជើងឯកផ្នែកប្រកួតប្រជែងទេពកោសល្យទាំងនោះកំពុងបង្កើនល្បឿនកាន់តែឆ្ងាយពីបណ្តាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។

ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលមានការប្រកួតប្រជែងទេព្យកោសល្យជាងគេបំផុតនៅលើពិភពលោក៖


ប្រភពរូបភាព៖ Holidayme

១.ប្រទេសស្វីស
២.សហរដ្ឋអាមេរិក
៣.ប្រទេសសិង្ហបុរី
៤.ប្រទេសស៊ុយអែត
៥.ប្រទេសដាណឺម៉ាក
៦.ប្រទេសហូល្លង់
៧.ប្រទេសហ្វាំងឡង់
៨.ប្រទេសលុចសំបួ
៩.ប្រទេសន័រវែស
១០.ប្រទេសអូស្ត្រាលី។

ចំណែកទីក្រុងទាំង ១០ ដែលមានការប្រកួតប្រជែងទេពកោសល្យជាងគេបំផុតវិញគឺរួមមាន៖


ប្រភពរូបភាព៖ Curbed NY

១.ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
២.ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
៣.ទីក្រុងសាំងហ្គាពូរ ប្រទេសសិង្ហបុរី
៤.ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក
៥.ទីក្រុងបូស្តុន សហរដ្ឋអាមេរិក
៦.ទីក្រុងហុងកុង
៧.ទីក្រុងប៉ារីស ប្រទេសបារាំង
៨.ទីក្រុងតូក្យូ ប្រទេសជប៉ុន
៩.ទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក
១០.ទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់៕ 

ប្រភព៖ CNBC 

 

 

 

X
5s