រឿង ២៦ យ៉ាងដែលអ្នកគួរសម្រេចឲ្យបាននៅមុនអាយុ ៣០ ចូលមកដល់​



មានការងារច្រើនណាស់ដែលមនុស្សគ្រប់រូបត្រូវបំពេញ និងសម្រេចឲ្យបានតាមក្តីប្រាថ្នានៅក្នុងជីវិតមនុស្សម្នាក់។ វ័យដែលជាទូទៅគេចាត់ទុកថា ធ្វើឲ្យជីវិតមានពន្លឺនៅពេលអនាគតនោះ គឺវ័យដែលចាប់ពីអាយុ ២០ឡើង។ នៅក្នុងវ័យនេះ ការសិក្សា ការស្វែងរកអាជីពការងារ ការរកចំណូល និងជីវិតស្នេហា គឺសុទ្ធតែជាគោលដៅអាទិភាពដែលត្រូវសម្រេចជាបណ្តើរៗមុនពេលឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀតនៅពេលខាងមុខ។ 

យ៉ាងណាក៏ដោយ នៅមានការងារជាច្រើនទៀតដូចខាងក្រោមនេះ ដែលអ្នកគួរសម្រេចឲ្យបានក្រៅពីកិច្ចការទាំងប៉ុន្មានខាងលើនេះនៅមុនពេលវ័យ ៣០ ចូលមកដល់។ 

  1. រៀនយ៉ាងហោចណាស់បានចប់ថ្នាក់បរិញ្ញាប័ត្រដែរ
  2. រៀនចេះធ្វើម្ហូបអាហារដោយខ្លួនឯងបាន
  3. ស្គាល់ឲ្យច្បាស់ពីប្រវត្តិ ឬសាវតាគ្រូសារខ្លួនឯង
  4. បង្កើតទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់
  5. រៀនសន្សំលុយកាក់ទុកឲ្យហើយសម្រាប់ពេលអនាគត
  6. រៀនភ្លក់រស់ជាតិ និងស្គាល់ស្រាល្បីៗឲ្យបានច្រើន
  7. ស្វែងរកមិត្តភក្តិចិត្តមួយថ្លើមមួយយ៉ាចហោចណាស់ពី១ឡើងទៅ
  8. រកការងារមួយជាក់លាក់ស្របតាមបំណងប្រាថ្នារបស់អ្នក
  9. ស្វែងយល់ឲ្យបានច្បាស់ពីបុព្វហេតុ និងអត្ថន័យនៃជីវិត
  10. ពង្រឹងជំនាញសរសេរឲ្យបានស្ទាត់ជំនាញ
  11. អានហើយអានទៀតអានឲ្យបានកាន់តែច្រើន
  12. រៀនរៀបចំទុកដាក់ ឬធ្វើកិច្ចការអ្វីៗឲ្យមានសណ្តាប់ធ្នាប់ល្អបើជក់បារី គួរបញ្ឈប់វាជាបន្ទាន់
  13. ពេលខ្លះហ៊ានទិញរបស់ប្រេនៗដើម្បីធ្វើជារង្វាន់សម្រាប់ខ្លួនឯង
  14. រៀនភ្លក់រស់ជាតិបរាជ័យឲ្យបានច្រើន
  15. បង្វឹក និងពង្រីកបណ្តាញទំនាក់ទំនងឲ្យកាន់តែខ្លាំង
  16. ពង្រឹងជំនាញនិយាយសាធារណៈនៅក្នុងចំណោមហ្វូងមនុស្សឲ្យបានញឹកញាប់
  17. ធ្វើដំណើរកម្សាន្តឲ្យបានច្រើនទៅកន្លែងណាដែលអ្នកចង់ទៅ
  18. រៀនជំនាញភាសាផ្សេងៗចាប់ពី២ឡើងទៅ
  19. កុំនៅសង្ងំមួយកន្លែង ស្គាល់ពិភពខាងក្រៅឲ្យបានច្រើន
  20. បើមិនទាន់មានលទ្ធភាព គួរជួលផ្ទះនៅជាមួយមិត្តភក្តិ
  21. រៀនធ្វើដំណើរផ្សងព្រេងទៅកន្លែងណាដែលមិនធ្លាប់ស្គាល់
  22. ស្វែងរកនរណាម្នាក់មកធ្វើដៃគូជីវិត
  23. ដោះខ្លួនឲ្យរួចពីបំណុលមិនល្អនានា
  24. កសាងកេរ្តិ៍ឈ្មោះខ្លួនឯងឲ្យកាន់តែខ្លាំង និងប្រកបដោយវិជ្ជាជីវៈ
  25. បើសិនជាអាច គួរផ្លាស់ទីកន្លែងទៅរស់នៅកន្លែងថ្មីដែលផ្តល់ឱកាសល្អដល់ជីវិតរបស់អ្នក៕

ប្រភព៖ Entrepreneur 

 

X
5s