មិន​ធម្មតា! កំពង់ស្ពឺ​ទទួល​គម្រោង​រោងចក្រ​២​បន្ថែម​ក្នុង​ទំហំ​ទុន​២៤លានដុល្លារ​



តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន “គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា” បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពី​ក្នុង​ទំហំ​ទុន​វិនិយោគ ២៤លានដុល្លារ​អាមេរិក មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ កំពង់​ស្ពឺ និង​អាច​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ចំនួន ២.៤៣៧កន្លែង។

ទី១- ក្រុមហ៊ុន “LAI MAN INTERNATIONAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៧លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៧៧កន្លែង។

ទី២- ក្រុមហ៊ុន“ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិភ្នំដី និងភូមិសំបូរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ២០,៧លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៦៦០កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន