អាមេរិកអាចនឹងខាតទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ដោយសារការបិទការធ្វើដំណើរពីអ៊ឺរ៉ុប៣០ថ្ងៃ​



ការបិទការធ្វើដំណើរពីប្រទេសអ៊ឺរ៉ុបទាំង២៦ ទៅកាន់សហរដ្ឋអាមេរិករបស់រដ្ឋបាលលោកដូតាលត្រាំ រយៈពេល៣០ថ្ងៃ អាចនឹងធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់រាប់លានដុល្លារ នេះបើយោងតាម សមាគមដំណើរទេសចរណ៍អាមេរិក (US Travel Association)។ 

លោក Roger Dow  ប្រធាននិងជានាយកប្រតិបត្តិសមាគមដំណើរកម្សាន្តអាមេរិក បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការថា៖ «ការបិទការធ្វើដំណើរពីអ៊ឺរ៉ុបរបស់លោកដូណាលត្រាំនេះបង្កឲ្យមានឥទ្ធិពលកាន់តែអាក្រក់ទៅលើឧស្សាហកម្មទេសចរណ៍ និងប៉ះពាល់ដល់ប្រជាជនអាមេរិកប្រមាណ ១៥,៧នាក់មានការងារពឹងផ្អែកលើការធ្វើដំណើរ។

ភ្ញៀវទេសចរអន្តរជាតិប្រហែល ៨៥០ ០០០ ធ្វើទេសចរណ៍ពីអ៊ឺរ៉ុប មិនរាប់បញ្ចូលប្រទេសអង់គ្លេស បានទៅទស្សនាសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ២០១៩ ដែលនេះស្មើនឹង២៩ភាគរយនៃភ្ញៀវទេសចរអន្តរជាតិសរុបចូលក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមសេដ្ឋកិច្ចវិទូរបស់ សមាគមដំណើរទេសចរណ៍អាមេរិក។ ហើយភ្ញៀវទេសចរទាំងនោះចាយលុយ ៣,៤ពាន់លាននាក់ក្នុងសហរដ្ឋអាមេរិក។ 

ការបិទការចេញចូលរបស់លោកត្រាំនេះរាប់បញ្ចូលទាំងប្រទេសក្នុងតំបន់ Schengen មានដូចជាប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងប្រទេស២២ផ្សេងទៀត ដោយមិនរាប់បញ្ចូលប្រទេសអង់គ្លេស។ 

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៣០ថ្ងៃ ប្រជាជនអាមេរិកនិងប្រជាជនអាមេរិករស់នៅអ៊ឺរ៉ុបនៅតែអាចត្រលប់ចូលសហរដ្ឋអាមេរិកដដែល ប៉ុន្តែពួកគេត្រូវធ្វើការវាស់កម្ដៅនិងដាក់ដាច់ដោយឡែកប្រសិនបើមានករណីសង្ស័យ៕

X
5s