អ្វីដែលពិភពលោកគួររៀនសូត្រពីប្រទេសជប៉ុន​



នៅចុងសតវត្សរ៍ទី២១នេះចំនួនប្រជាជននៅលើភពផែនដីនេះទំនងជានឹងកើនឡើងដល់ ១០ ពាន់លាននាក់។ ការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាលនៅក្នុងប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើនថ្មីៗទំនងជាមិនអាចសម្រេចបានរបៀបរស់នៅមួយប្រកបដោយចីរភាពនោះទេ។ ការប្រើប្រាស់ថាមពលសម្រាប់មនុស្សម្នាក់ៗ នឹងកើនលើសការផ្គត់ផ្គង់នៅជុំវិញសាកលលោក។ បើដូច្នេះមែន តើភពផែនដីមួយនេះអាចមានកម្រិតធនធានដែលអាចទប់ទល់ទៅនឹងតម្រូវការរបស់មនុស្សដែរឬទេនៅពេលអនាគត?

ងាកមកមើលជនជាតិជប៉ុនវិញ ពួកគេហាក់បានដឹងរួចទៅហើយថា ភាពរីកចម្រើនលូតលាស់គ្មានដែនកំណត់បែបនេះគឺគ្មាននិរន្តរភាពទេ។ ប្រទេសដែនកោះនៅអាស៊ីបូព៌ាមួយនេះខ្សត់ធនធានធម្មជាតិណាស់។ ទោះបីជាបែបនេះក៏ដោយ វាមិនអាចរាំងខ្ទប់ជប៉ុនមិនឲ្យក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចដ៏ជោគជ័យ ទំនើប និងជឿនលឿនបំផុតមួយនៅលើភពផែនដីនេះបានដែរ។ នៅពេលបច្ចុប្បន្ននេះ ខ្លួនកំពុងឈានមុខគេក្នុងការដោះស្រាយវិបត្តិសង្គមជាច្រើនជាពិសេសកការទប់ទល់ទៅនឹងកំណើនប្រជាជនចាស់ជរា។ 

មានបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងរៀនបទពិសោធន៍ពីជប៉ុនដើម្បីទប់ទល់ទៅនឹងវិបត្តិសង្គមរបស់ពួកគេ។ លោក Morinosuke Kawaguchi ជាអ្នកជំនាញល្បីល្បាញរបស់ជប៉ុនខាងផ្នែកភូគសាស្ត្រ និងជាអ្នកនិពន្ធសៀវភៅ“ Megatrends ២០១៩-២០២៨” បានមានប្រសាសន៍ថា “ ប្រជាជាតិនានាកំពុងកត់សម្គាល់រៀនសូត្រនូវអ្វីដែលជនជាតិជប៉ុនបានដឹងរួចមកហើយដែរ”។

លោក Kawaguchi ជឿជាក់ថា តម្លៃរបស់ប្រជាជជប៉ុនគឺត្រូវពឹងផ្អែកលើចំណេះដឹងនៃប្រភពធនធានដែលមាននៅលើដែនកោះរបស់ពួកគេ។ ឧទាហរណ៍នៅក្នុងវប្បធម៌ជប៉ុន ពួកគេជឿថា អង្ករប្រៀបដូចជាព្រះមេ។ មនុស្សដែលខ្ជះខ្ជាយអង្ករ ឬបាយ នឹងមានបាប។  លំនៅដ្ឋានរបស់ប្រជាជនជប៉ុន គឺតូចចង្អៀត ហេតុដូច្នេះហើយទើបប្រជាជនជប៉ុននៅគ្រប់ទីកន្លែងចូលរួមថែរក្សា អភិរក្ស សន្សំសម្ចៃ និងកែច្នៃឡើងវិញ។ 

យ៉ាងណាក៏ដោយ និរន្តរភាពរបស់ផែនដីគឺហួសពីបរិស្ថានទៅទៀត។ ប្រព័ន្ធអេកូឡូស៊ីពិភពលោកក៏ត្រូវតែមាននិរន្តរភាពសង្គម និងសេដ្ឋកិច្ចផងដែរ។ លោក Kawaguchi ពន្យល់ថា “ដរាបណាព្រំដែនកាន់តែរីកធំ អ្នកចាញ់អាចរកកន្លែងចាញ់នៅកន្លែងផ្សេងទៀតបាន។ ទោះយ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពទល់ច្រក ឬបិទជិត ប្រសិនបើភាគីមួយឈ្នះ ហើយភាគីមួយទៀតតែងតែចាញ់ អ្នកចាញ់នឹងមិនមានជីវិតរស់នៅបន្តទៅទៀតឡើយ”។


ប្រភពរូបភាព៖ abc.net.au

អត្ថបទដែលទាក់ទង៖ ប្រទេសដែលឈានមុខផ្នែកសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជប៉ុនមិនមែនជាចិនទេ​

លោកបន្តថា ជនជាតិជប៉ុនតែងតែដឹងរឿងនេះ។ នៅក្នុងប្រទេសជប៉ុនហុំព័ទ្ធទៅដោយសមុទ្រ។ ដូច្នេះពួកគេមិនអាចរត់គេចពីបញ្ហាផ្សេងៗបានទេ។ នេះហើយជាមូលហេតុដែលក្រុមហ៊ុនជប៉ុនជាច្រើនមានគោលបំណងមិនចង់យកឈ្នះឡើយ។ ពួកគេប្រយុទ្ធដើម្បីរស់ទាំងអស់គ្នាតទៅទៀត។ 

សាលាធុរកិច្ចនៅលោកខាងលិចបានបង្រៀននិស្សិតឲ្យចេះរស់ខ្លួនទីពឹងខ្លួន ឯកជននិយម មានភាពម្ចាស់ការ ស្វែងរកអ្វីថ្មីៗ ខិតខំប្រកួតប្រជែងកាន់តែច្រើន និងពង្រីកអាជីវកម្មខ្លួនឯង។ ផ្ទុយទៅវិញ ជនជាតិជប៉ុនកំណត់ថា ភាពជោគជ័យមានកាន់តែច្រើន ដរាបណាវាទង្វើនោះមានគោលដៅចម្បងជាប្រយោជន៍ដល់ការរស់នៅបែបសមូហភាព។ ភាពសុខដុមរមនារបស់សង្គមគឺជាគោលបំណងចម្បង។ ផ្អែកលើទិដ្ឋភាពនេះហើយដែលធ្វើឲ្យ ជប៉ុនអាចក្លាយជាប្រទេសជោគជ័យបំផុតមួយនៅលើភពផែនដីនេះ។

ប្រវត្តិវិទូដ៏ល្បីល្បាញរបស់ហូឡង់ Ian Buruma ថ្មីៗនេះបានសរសេរថា “ ប្រទេសជប៉ុនសម័យនេះទំនងកំពុងមានជួបគុណវិបត្តិ ប៉ុន្តែនៅពេលបច្ចុប្បន្នប្រទេសនេះមានសមភាពជាងសហរដ្ឋអាមេរិក ឥណ្ឌា ឬប្រទេសជាច្រើននៅអឺរ៉ុបទៅទៀត” ។ លោកបន្តថា ប្រទេសជប៉ុននៅតែជា “ ប្រទេសមួយដែលបង្កើតឡើងដោយ និងសម្រាប់មនុស្សវណ្ណៈកណ្តាល” ដែលអភិក្រម“ គុណតម្លៃខ្លួនឯង កេរ្តិ៍ឈ្មោះ ឬទ្រព្យសម្បត្តិមានតម្លៃតិចជាងផលប្រយោជន៍ជាសមូហភាព។

មានមហាអំណាចធំជាងគេបំផុតមួយនៅលើពិភពលោកដែលព្រមស្តាប់អនុវត្តតាមគោលការណ៍នេះ។ សហរដ្ឋអាមេរិកបានអនុវត្តនយោបាយពាណិជ្ជកម្មចាញ់ - ឈ្នះ។ ប្រធានាធិបតីថ្មីមិនយកចិត្តទុកដាក់ទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈគោលនយោបាយ “អាមេរិចកាំងជារឿងអាទិភាព ឬ American First ”  ផលប្រយោជន៍អាមេរិកគឺជារឿងសំខាន់ជាងប្រទេសណាៗទាំងអស់កុំថាឡើយដៃគូសម្ព័ន្ធ ដែលនេះបានគំរាមកំហែងស្ថិរភាពសណ្តាប់ធ្នាប់ពិភពលោក។

យ៉ាងណាក៏ដោយ សម្រាប់លោក Kawaguchi បានព្យាករណ៍ថា ការសហការគ្នាប្រហែលជាអនាគតតែមួយគត់នៃផែនដីនេះ៕

អត្ថបទដែលទាក់ទង៖៥ យ៉ាងពីប្រព័ន្ធអប់រំរបស់ជប៉ុនដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល​

ប្រភព៖  japantimes

 

X
5s