កម្ពុជា​​​អនុវត្តន៍​ «គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​​ SME ​ទំហំ​​​មូលនិធិ​​ ១០០​លាន​ដុល្លារ​»​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កម្ពុជា​ បាន​ប្រកាស​ដាក់​​ចេញ​គម្រោង​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ ​ដែល​មាន​ឈ្មោះ​ថា​ «គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​» ​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​៣ ខែ​មេសា​ ឆ្នាំ​២០២០​នេះ​តទៅ​។ គម្រោង​នេះ​មាន​ទឹក​ប្រាក់​ប្រមាណ​ ១០០​លាន​ដុល្លារ។ ​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នេះ​មាន​គោលដៅ​ផ្ដល់​នូវ​ឥណទាន​មាន​ការ​ប្រាក់ទាប​ ដើម្បី​ជំរុញ ការ​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច​ និងមធ្យម​ ក្នុង​វិស័យ​អាទិភាព​រួម​មាន​៖

  • ផ្នែក​កម្មន្តសាល​និង​សិប្បកម្ម​សម្រាប់​ជំនួស​ឱ្យ​ការ​នាំ ចូល​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​ស្រុក​ ឬ​បម្រើ​ជា​ធាតុ​ចូល​នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំៗ​ជា​ដើម​

  • មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ ១០០​លាន​ដុល្លារ​ដែល​ជា​ការ​ផ្ដល់​សហ​ហិរញ្ញប្បទាន​រវាង​ធនាគារ​សហគ្រាស​ធុនតូច​ និង​មធ្យម​កម្ពុជា​ (..) និង​គ្រឹះស្ថាន​ធនាគារ​​ និង​មីក្រូ​ហិរញ្ញវត្ថុ​ (គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម)

  • គ្រឹះស្ថាន​ហិញ្ញវត្ថុ​ដែល​ចូលរួម​​ក្នុង​គម្រោង​នេះ​ មាន​ទាំង​អស់​ ៣៣​ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន​ ២៣ ធនាគារ​ឯកទេស​ ២​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៥​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ចំនួន ២។ ​​

  • សហគ្រាស​ធុនតូច និង​មធ្យម​ដែល​មាន​តម្រូវ​ការ​ឥណទាន​អាច​ដាក់​ពាក្យ​ស្នើសុំ​ឥណទាន​ក្រោម​គម្រោង​នេះ​បាន​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​ណា​មួយ​ ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​សហ​ហិរញ្ញប្បទាន​ និង​លក្ខខណ្ឌ​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ចូលរួម​នីមួយៗ។ 

  • ដើម្បី​ទទួល​បាន​ឥណទាន​ សហគ្រាស​ធុនតូច និង​មធ្យម​ ត្រូវ​បំពេញលក្ខខណ្ឌកំណត់ដូចបង្ហាញ​លម្អិតខាងក្រោម៖ 

ដោយ៖ រតនៈវិភូ

X
5s