COVID-19 មានឥទ្ធិពលល្អដូចម្តេចដល់ការវិនិយោគលើវិស័យអចលនទ្រព្យ?​



កូវីដ ១៩ កំពុងធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងពិភពលោកមានការជ្រួលច្របល់យើងខ្លាំង ដោយសារការឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងការឆ្លើយយ៉ាងសម្ងាត់បំផុតរបស់វីរុសមួយនេះ។ រយៈពេលជិត ៤ ខែមកនេះ វីរុសកូវីដ ១៩ បទធ្វើឲ្យសេដ្ឋកិច្ចប្រទេសភាគច្រើននៅលើពិភពលោកមានការរាំងស្ទះ និងប្រជាជាងបិទទំនាក់ទំនងរវាងគ្នានិងគ្នា ជាហេតុនាំអោយសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងគួរឲ្យ​កត់​សម្គាល់​។

ងាកមកមើលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងវិញ តើកូវីដ ១៩ បានបង្កជាផលប៉ះពាល់ឬផ្ដល់ផលចំណេញបែបណាវិញ? ចង់ដឹងច្បាស់ស្តាប់ការនៅពីអ្នកជំនាញលើវិស័យអចលនទ្រព្យ គឺលោក ម៉ិក ចិន្តា ស្ថាបនិកក្រុមហ៊ុន realestate.com.kh។ 

លោក ម៉ិក ចិន្តា បានមានប្រសាសន៍ថាទោះជាស្ថិតក្នុងកាលៈទេសៈលំបាក ឬហាក់ពេញទៅដោយឧបសគ្គក៏ដោយ តែយើងត្រូវមើលឃើញពីឱកាសក្នុងការវិនិយោគដើម្បីផលចំណេញចេញពីស្ថានការណ៍ដ៏អាក្រក់បែបនេះ។ លោកបានបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះមនុស្សគ្រប់គ្នាអាចចាត់ទុកថាជាស្ថានការណ៍អាក្រក់ ប៉ុន្តែចំពោះវិស័យអចនទ្រព្យវាគឺជាភាពល្អប្រសើរមួយដើម្បីចាប់យកឱកាសវិនិយោគ។ លោកបញ្ជាក់បន្ថែមថា ពេលនេះវាជាឱកាសល្អដោយសារតែអ្នកដែលចង់វិនិយោគលើអចលនទ្រព្យទាំងអស់អាចនឹងទទួលបានតម្លៃមួយក្រោមទីផ្សារ ហើយក៏ជាពេលមួយដែលយើងអាចទទួលបានផលចំណេញខ្ពស់ ដោយលោកបាននិយាយថានេះគឺជាឱកាសមាសឱកាសពេជ្រតែម្ដង។ 

ចុចអាន៖ ក្រសួង​សេដ្ឋកិច្ច​ចេញ​លិខិត​​ជូនដំណឹង​ថ្មី​ ស្ដីពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍

ក្នុងនាមជាអ្នកជំនាញលើវិស័យអចលនទ្រព្យ លោកបានប្រាប់ថាក្នុងពេលដែលប្រទេសកំពុងជួបវិបត្តិនេះក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាភ្នាក់ងារលក់ទាំងអស់ចាប់ផ្ដើមធ្វើការទម្លាក់ថ្លៃ ឬមានការផ្ដល់ជូនជាប្រម៉ូសិនពិសេសជូនដល់អតិថិជន។ លោកក៏បានលើកទឹកចិត្តហើយអ្នកដែលមានបំណងធ្វើការវិនិយោគទៅលើអចលនទ្រព្យ ធ្វើការ research មើលគម្រោងអចលនទ្រព្យ ទាំងគម្រោងបុរី គម្រោងខុនដូជាដើម ស្ថិតនៅតំបន់មានការអភិវឌ្ឍ និងមានសេដ្ឋកិច្ចល្អ ព្រោះលោកអ្នកអាចទទួលបានផលចំណេញច្រើន។

ចុចអាន៖ គួរវិនិយោគលើអចលនទ្រព្យឬទេក្នុងឆ្នាំ ២០២០? តោះមកមើលការបកស្រាយពីអ្នកជំនាញ

ផ្ទុយទៅវិញ លោកក៏បានចែករំលែកទៅដល់ម្ចាស់អាជីវកម្ម ដែលជាម្ចាស់គម្រោង អ្នកអភិវឌ្ឍ (developer) ថា ទោះបីជាទីផ្សារវាហាក់មានភាពស្ងប់ស្ងាត់បន្តិចក៏ពិតមែន តែអ្វីដែលអ្នកអភិវឌ្ឍម្ចាស់គម្រោង បុរី ខុនដូ ឬក្រុមហ៊ុនសាងសង់ទាំងអស់ត្រូវធ្វើគឺត្រូវព្យាយាមបង្កើតការផ្សព្វផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិតឬប្រព័ន្ធអនឡាញ។ ហេតុផលព្រោះថាជាពេលវេលាមួយសមស្របសម្រាប់អតិថិជនអាចទទួលបានព័ត៌មានកាន់តែច្រើនពីគម្រោង ក៏ដូចជាក្រុមហ៊ុនរបស់យើង ហើយក៏ជាពេលវេលាមួយអតិថិជនអាចបង្កើតការសម្រេចចិត្តទិញគម្រោងរបស់យើងបានល្អជាងមុន ក្នុងលក្ខខណ្ឌដែលការផ្សព្វផ្សាយរបស់យើងបានល្អ។ បន្ថែមពីនេះវាក៏បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញរបស់យើង ដូចជានៅទំព័រហ្វេសប៊ុកជាដើម កាន់តែទទួលបានការចាប់អារម្មណ៍ និងស្គាល់ច្រើនជាងមុនពីសំណាក់អតិថិជនទាំងអស់ ហើយវានឹងហុចផលល្អមួយទោះបីជាលក្ខខណ្ឌកូវីដ ១៩ ត្រូវបានបញ្ចប់នាពេលខាងមុខ។

លោក ម៉ិក ចិន្តា ក៏បានរំលឹកបន្ថែមទៀតថា ក្នុងកាលៈទេសៈនេះវាមិនមែនជាពេលដែលយើងទាំងអស់គ្នា ទាំងម្ចាស់គម្រោង អ្នកអភិវឌ្ឍ ក៏ដូចជាអ្នកវិនិយោគត្រូវព្រួយបារម្ភខ្លាចជ្រុលហួសហេតុពេករហូតធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសចាប់យកអ្វីដែលជាផលចំណេញ ឬព្យាយាមទុកលុយដែលមិនបង្កើតជាចរន្តសេដ្ឋកិច្ចនោះទេ ព្រោះការធ្វើបែបនេះវានឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងស្លាប់ មុនពេលកូរ៉ូណាសម្លាប់យើងទៅទៀត៕

ចុចអាន៖ 

ដោយ៖ យ៉ាយ៉ា

 

X
5s