Covid-19៖ ជាង ៤លាននាក់ឆ្លង ជិត ២,៥លាននាក់ដែលកំពុងព្យាបាល ៩៨%មានអាការៈស្រាល​



យោងទៅតាមរបាយការណ៍ដែលបានពីគេហទំព័រ World O Meter នៅព្រឹកថ្ងៃសៅរ៍ទី ៩ ខែឧសភា ឆ្នាំ ២០២០ នេះ បានបង្ហាញពីតួលេខនៃអ្នកឆ្លងវីរុសកូវីដ ១៩ ថាបានកើនឡើងដល់ ៤ ០១១ ៦០៥នាក់ ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ២៧ ម៉ឺននាក់ រីឯអ្នកជាសះស្បើយមានជិត ១លាន ៤សែននាក់ហើយ។ 

ក្រឡេកទៅមើលចំនួនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (Active cases) មានចំនួន ២ ៤៥២ ៩៤២នាក់ ក្នុងនោះប្រមាណជាទៅ ៩៨% (២ ៣០៤ ២៣៩នាក់) នៃអ្នកជំងឺទាំងនោះមានស្ថានភាពនិងអាការស្រាល ហើយប្រមាណជា ២%ប៉ុណ្ណោះដែលស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ។

១០ ប្រទេសនៅលើពិភពលោកដែលមានអ្នកឆ្លងលើ ១០ម៉ឺននាក់មានដូចជា សហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី អង់គ្លេស រុស្ស៊ី បារាំង អាល្លឺម៉ង់ ប្រេស៊ីល ទួរគី និងអ៊ីរ៉ង់។ ក្នុងនោះដែរសហរដ្ឋអាម៉េរិកនៅតែបន្តឈរនៅលំដាប់លេខ ១ ជាប្រទេសដែលមានអ្នកឆ្លងនិងអ្នកស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារករណីកូវីដ ១៩៕

X
5s