កូវីដ១៩ ធ្វើស៊ីសេដ្ឋកិច្ចមហាអំណាចពិភពលោកទាំង ២ យ៉ាងធ្ងន់ក​



ករណីអ្នកឆ្លងជំងឺកូវិដ១៩បានកើនឡើងដល់ ៤លានករណីទូទាំងពិភពលោក ហើយជំងឺនេះបានប៉ះពាល់ទៅដល់អាជីវកម្មជាច្រើនដូចជាប្រាក់ចំណូល ការរាំងស្ទះចង្វាក់ផលិតកម្ម ការបិទរោងចក្រ ហាង ភោនីយដ្ឋានជាដើម ដែលនេះអត្រានៃការអត់ការងារធ្វើបានកើនឡើងយ៉ាងលឿន។ 

ប្រភពរូប៖ Statista

ក្នុងសហរដ្ឋអាមេរិក អត្រានៃអ្នកអត់ការងារធ្វើកើនឡើងរហូតដល់ ១៤,៧ភាគរយកាលពីខែមេសាកន្លងទៅ ខណៈប្រជាជនអាមេរិកជាង២០លាននាក់បាត់បង់ការងារធ្វើ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមហាអំណាចពិភពលោកមួយនេះធ្លាក់ចុះ -៤,៨ភាគរយ ក្នុងត្រីមាសទីមួយឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះធ្ងន់ធ្ងរបំផុតបើគិតពីវិបត្តសេដ្ឋកិច្ចឆ្នាំ ២០០៧ ដល់ ២០០៩ មក។ 

នាយកដ្ឋានរតនាគារជាតិអាមេរិក (US Treasury Department) បានប្រកាសថាកាលពីថ្ងៃចន្ទកន្លងទៅថាខ្លួនគ្រោងនឹងដាក់ស្នើកម្ចីទឹកប្រាក់ជិត ៣លានលានដុល្លារ (ទ្រីលាន) ក្នុងត្រីមាសទី២ឆ្នាំ ២០២០ ដើម្បីជួយសម្រួលនិងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៥ មេសា IMF បានព្រមានថាប្រទេសក្នុងតំបន់អាស៊ីនឹងមានកំណើនសេដ្ឋកិច្ចសូន្យភាគរយនោះទេក្នុងឆ្នាំនេះ ដែលនេះជាលើកទី១ហើយក្នុងរយៈពេល៦០ឆ្នាំកន្លងមក។ 

បន្ទាប់ពីការព្យាករណ៍របស់ IMF ទិន្នន័យបានរកឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននឹងធ្លាក់ចុះ ៦,៨ភាគរយ ចាប់ពីខែមករាដល់មីនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតបើគិតពីឆ្នាំ ១៩៩២មក។ 

ក្រុមហ៊ុនចិនទំនងជាទទួលរងផលប៉ះពាល់ដោយារការកាត់បន្ថយតម្រូវការសកល ពីព្រោះតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ទូទាំងសកលលោក។

ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចមហាយក្សអាស៊ីនេះត្រូវបានគេព្យាករណ៍តាមរយៈការបោះឆ្នោត Reuters poll ថានឹងធ្លាក់ចុះប្រមាណ ២,៥ភាគរយ។ 

គួរបញ្ជាក់ផងដែរ ថាកូវីដ១៩មិនត្រឹមតែប៉ះពាល់ដល់ប្រទេសមហាអំណាចទាំង២នេះនោះទេ ប៉ុន្តែបានបង្កផលប៉ះពាល់ដល់ប្រទេសទូទាំងសកលលោកផងដែរ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ World Economic Forum, Reuters

X
5s