ហេតុផលសំខាន់ៗ ៤ យ៉ាងដែលសហគ្រិនគួរតែអានឲ្យបានច្រើន​នៅពេលអ្នកគិតពីគន្លឹះដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម អ្នកប្រហែលជាមិនបានគិតភ្លាមៗទេអំពីការអាន។ ទោះជាយ៉ាងណាក៏ដោយមេដឹកនាំដែលត្រូវបានគេគោរពបំផុតនៅលើពិភពលោកមួយចំនួនដូចជា Bill Gates, Musk Zuckerberg, Warren Buffett សុទ្ធតែបានចំណាយពេលរបស់ពួកគេយ៉ាងច្រើនទៅលើសៀវភៅ។ តើ​នឹងមានអ្វីខ្លះបានកើតឡើងនៅពេលអ្នកចាប់ផ្តើមអា​ន? ចុះបើអ្នកជាសហគ្រិន អ្នកគួរតែអា​នអត់? ហេតុអ្វីបានអាន ខាងក្រោមនេះជាចម្លើយសម្រាប់អ្ន​ក។

១) អ្នកអាចស្វែងរកដំណោះស្រាយសម្រាប់បញ្ហាអាជីវកម្មរបស់អ្នក

នៅក្នុងអាជីវកម្មរម្ងែងតែងមានបញ្ហាជាច្រើនដែលតម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវត្រៀមខ្លួនដោះស្រាយបញ្ហានោហគ្រប់ពេលវេលា ដូច្នេះដើម្បីធ្វើ​ខ្លួនជាមនុស្សម្នាក់ដែលពោរពេញដោយគំនិតក្នុងទប់ទល់នឹងវានោះ តម្រូវឲ្យអ្នកអានបានច្រើនតាមដែលអាចធ្វើបាន។

២) បើកឪកាសថ្មីសម្រាប់អ្នក

អានច្រើនអាចនឹងទទួលបានព័ត៌មានច្រើនដូចគ្នាផងដែរ ហើយព័ត៌មានជាច្រើនដែលអ្នកទទួលបានជាច្រើននោះ នឹងធ្វើឲ្យអ្នកកាន់តែប្រសើរ។ ខណៈពេលដែលមានអាជីវកម្មផ្សេងទៀតបានកំពុងប្រកួតប្រជែងជាមួយយើងពេលនោះហើយជាពេលដែលយើងអាចប្រើគំនិត ព័ត៌មានដែលទទួលបានទាំងប៉ុន្មានមករួមបញ្ចូលគ្នា ដើម្បីបង្កើតជាឪកាសថ្មីសម្រាប់អ្នក។

៣) ជួយអ្នកជាព័ត៌មានសម្រាប់ជម្រើសដ៏ត្រឹមត្រូវ

ដូចដែលបានកត់សម្គាល់ពីមុន គ្មានបញ្ហា ឬការប្រឈមណាមួយប្លែកទេ។ មិនថាអ្នកកំពុងដោះស្រាយបញ្ហាជាក់លាក់ ឬមានសំណួរទូទៅអំពីកន្លែងដែលត្រូវកាច់ចង្កូតជំនួញរបស់អ្នកទេ ការអាននឹងជួយអ្នកធ្វើការសម្រេចចិត្តកាន់តែច្បាស់ និងឆ្លាតវៃជាងមុន។

៤)​ នាំមកនូវគំនិតច្នៃប្រឌិតដល់អ្នក

ការច្នៃប្រឌិតមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មណាមួយ។ ប្រសិនបើអ្នកមិនអាចច្នៃប្រឌិតអ្វីមួយថ្មីអ្នកមិនអាចរីកចម្រើនបានទេ ហើយការច្នៃប្រឌិតទាំងនោះកើតចេញពីណា គឺកើតចេញពីការអាន ព្រោះការអានអាចជម្រុញអ្នក និងជួយអ្នកក្នុងការច្នៃប្រឌិតផ្នែកខួរក្បាលរបស់អ្នកដែលអ្នកមិនដឹងថាអ្នកមាន។

ដោយ៖ Anthony

X
5s