វៀតណាមហាក់កំពុងរុញចិនឲ្យវេទនាម្តងទៀត ខណៈអាមេរិកនិងជប៉ុនសម្រុកប្តូរទីតាំងរោងចក្រមកប្រទេសខ្លួន​



យើងធ្លាប់បានដឹងហើយថា សង្គ្រាមពាពណិជ្ជកម្មរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានធ្វើឲ្យចិនរងទុក្ខទោសមិនតិចទេ ពិសេសការដកក្រុមហ៊ុន រោងចក្រធំៗជាច្រើនចេញពីប្រទេសចិន ដោយរោងចក្រធ្វើការបង្វែរទិសដៅទៅតំបន់អាស៊ីអាគ្នេយ៍ពិសេសវៀតណាមនេះឯង។

គិតមកទល់ពេលនេះ ទីផ្សារអចលនវត្ថុក្នុងប្រទេសវៀតណាមហាក់ទំនងជាត្រូវប៉ាន់ខ្លាំងបន្ថែមទៀត បន្ទាប់ពីមានការស្ងប់ស្ងាត់ប៉ុន្មានខែដោយសារកូវីដ ១៩ ព្រោះក្រុមហ៊ុនលំដាប់ពិភពលោកភាគច្រើននៅពេលនេះបានកំពុងសម្លឹងមើលទីផ្សារ និងការបោះទីតាំង។ ការដែលពួកគេហាក់សម្រុកចូលមកក្នុងទីផ្សារប្រទេសវៀតណាម ដ៏ដោយសារការគម្រាមកំហែងនៃវីរុសកូវីដ ១៩ នៅប្រទេសចិននៅតែមានហានិភ័យខ្ពស់។ នេះបើយោងតាមការចេញផ្សាយព័ត៌មានពីគេហទំព័រចិន South China Morning Post នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ក្រុមអ្នកវិភាគបាននិយាយថា វិស័យអចលនទ្រព្យឧស្សាហកម្ម និងលំនៅដ្ឋានក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ហាក់កំពុងមានដំណើរការរអាក់រអួលបន្តិចបន្ទាប់ពីមានការរំខានដោយសារកូវីដ ១៩។ ការបិទប្រទេសនាំឲ្យមានការកកស្ទះដល់វិស័យផលិតកម្ម ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម ពាណិជកម្ម និងនយោបាយ។ លោក Sunny Hoang Ha នាយកគ្រប់គ្រងផ្នែកលក់នៅ SPG Land Viet Nam បាននិយាយថា ការយាយីនៃកូវីដ ១៩ បានបង្ខំឲ្យក្រុមហ៊ុនជាច្រើនធ្វើការវាយតម្លៃលើយុទ្ធសាស្រ្តនៃច្រវាក់ផ្គត់ផ្គង់ពួកគេឡើងវិញ ហើយវៀតណាមកំពុងធ្វើវាដើម្បីទទួលបានផលប្រយោជន៍។

ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងមានការកើនឡើង បើយោងតាមការព្យាករណ៍ពី PropertyGuru បានលើកឡើងថា ការសម្រេចចិត្តចាប់យក និងបោះទីតាំងរោចក្រក្នុងប្រទេសវៀតណាម ក៏ដូចជាការមកដល់នៃជនបរទេស និងប្រជាជនវៀតណាមដែលនឹងមកបម្រើការងារបន្ទាប់ពីរោងចក្រដំណើរការ បានរុញច្រានឲ្យទីផ្សារអចលនទ្រព្យក្នុងទីក្រុងហាណូយ និងតំបន់ភាពពាយព្យប្រទេសមានការកើនឡើង លោក Jeremy Williams ប្រធានផ្នែកអាជីវកម្មនៅ PropertyGuru បានលើកឡើងបែបនេះ។ តែដោយសារការរីករាតត្បាតនៃកូវីដ ១៩ បានធ្វើឲ្យវិស័យអចលនទ្រព្យមានការថមថយចុះ ១៨% ក្នុងត្រីមាសដំបូងនៃឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនៅតែកំពុងបន្តឃ្លាំមើលទៀតថាប្រសិនបើការផ្លាស់ប្តូរចុងក្រោយរបស់ជប៉ុន ដែលអាចនឹងជំរុញឱ្យដំណើរការកាន់តែមានការប្រញាប់ប្រញាល់ដើម្បីផ្លាស់ទីរោងចក្រ និងក្រុមហ៊ុនទៅកាន់ប្រទេសវៀតណាមនិងកន្លែងផ្សេងទៀត។ កាលពីខែមុនរដ្ឋាភិបាលជប៉ុនបានបញ្ចេញមូលនិធិចំនួន ២,២ ពាន់លានដុល្លារអាមេរិកទៅដល់ក្រុមហ៊ុនផលិតរបស់ខ្លួនដើម្បីផ្លាស់ចេញពីប្រទេសចិនដែលរងគ្រោះដោយសារការបំបែកខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទាប់ពីមានវិធានការទប់ស្កាត់កាលពីខែមករាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគ។

យោងតាមទិន្នន័យពីធនាគារពិភពលោកបានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសវៀតណាមមានការកើនឡើង ១០% ទៅដល់ចំនួន ១៥,៥ពាន់លានដុល្លារ (ប៊ីលានដុល្លារ) ក្នុងឆ្នាំ ២០១៨ ដែលជាកំណើនជាប់គ្នាក្នុងរយៈពេល ៧ឆ្នាំ។ គេបានចាត់ទុកថា វៀតណាមមានការឆ្លើយតបបានល្អចំពោះការទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ ហើយនៅពេលថ្មីៗនេះវៀតណាមបានប្រកាសធ្វើការបន្ធូរបន្ថយការរឹតត្បិតដូចជាការបើកសាលារៀន និងក៏ជាប្រទេសក្នុងតំបន់ដែលធ្វើការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញមុនគេ៕

 

X
5s