៥ ចំនុចបង្ហាញថាជ្រើសអាជីពការងារជា Freelancers តម្រូវឲ្យអ្នកមានការអត់ធ្មត់ច្រើន​មនុស្សភាគច្រើនតែងគិតការងារជា Freelancer ជាការងារមួយងាយស្រួលហើយមានសេរីភាពច្រើន តែជាក់ស្តែងជា Freelancer អ្នកត្រូវជួបបញ្ហាជាច្រើនច្រើនជាងអ្នកធ្វើការក្នុងការិយាល័យផង។ ហេតុដូច្នេះហើយទើប Freelancer ត្រូវអត់ធ្មត់នឹងការងាររបស់ពួកគេច្រើន ហើយខាងក្រោមនេះជាហេតុផលបង្ហាញថាហេតុអ្វី Freelancer ត្រូវអត់ធ្មត់ជាមួយការងារឲ្យបានច្រើន?

១) Freelancer ធ្វើការងារជាមួយមនុស្សជាច្រើន អត្តចរិកក៏ខុសគ្នាច្រើនដែរ

ដោយសារ Freelancer ជាបុគ្គលដែលមានជំនាញលើការងារ ដូច្នេះគេតែងជាមុខសញ្ញានៃរបស់អតិថិជនដែលជាបុគ្គលល្បី ឬអ្នកគ្រប់គ្រងធំៗជាច្រើន ម្យ៉ាង Freelancer ជាក៏ជាអ្នកដែលមានបណ្តាញទំនាក់ទំនងច្រើនដូចគ្នាក្នុងសង្គម។ ដោយសារគេស្គាល់មនុស្សច្រើនក្នុងសង្គម ពួកគេក៏ត្រូវប្រឈមនឹងការទទួលការងារពីបុគ្គល ឬស្ថាប័នដែលគេមិនសូវជាចង់ពាក់ពព័ន្ធដែរ ព្រោះបើគេបដិសេធជាមួយអតិថិជនគេអាចនឹងចូលក្នុងបញ្ជីខ្មៅ (ជាប់ Black List) ក៏ថាបាន ហើយអ្វីដែលកាន់តែពិបាកគឺការធ្វើការងារជាមួយមនុស្សដែលមានអត្តចរិកខុសគ្នា ពិបាកនិយាយគ្នា។

២) ការងារស្ទើរគ្មានពេលសម្រាក

ហេតុអ្វីក៏គេត្រូវក្លាយជាមនុស្សដែលធ្វើការងារគ្មានថ្ងៃសម្រាកទៅវិញ? អ្នកធ្វើការក្នុងការិយាល័យត្រូវទៅធ្វើការ ៥ ឬ ៦ ថ្ងៃក្នុងមួយសប្តាហ៍។ តែ Freelancer ត្រូវបំពេញការងារតាមតម្រូវការ និងភាពចាំបាច់ជូនអតិថិជន អ្វីៗវាមិនបានកំណត់តាមកាលវិភាគឲ្យបានច្បាស់លាស់ឡើយ។ Freelancer អាចមានពេលវេលាដើរទៅនេះទៅនោះច្រើនជាងអ្នកធ្វើការងារក្នុងការិយាល័យ តែពួកគេក៏ត្រូវរ៉ាប់រងការងារគ្មានពេលកំណត់ដែរ។

៣) មិនធ្វើការងារក្នុងការិយាល័យ តែត្រូវចេញពីផ្ទះពេញមួយថ្ងៃដូចគេដែរពេលខ្លះចំណាយអស់ច្រើនទៀត

មិនមែនជាអ្នកធ្វើការក្នុងការិយាល័យទេ តែ Freelancer ក៏ត្រូវចេញពីផ្ទះទៅអង្គុយធ្វើការងារក្នុងហាងកាហ្វេ ឬតាមម៉ាត ឬជួបអតិថិជន ឬធ្វើការងារពេញៗមួយថ្ងៃនៅក្រៅផ្ទះ ហើយស្ទើរតែមមាញឹកជាងអ្នកធ្វើការក្នុងការិយាល័យផង ដើម្បីអាចបញ្ចប់ការងារជូនអតិថិជនកាន់តែឆាប់តាមដែលអាចធ្វើបាន។  

៤) អ្នកអាចខកខានការជួបជុំជាមួយមិត្តភក្តិជាញឹកញាប់ ព្រោះកាលវិភាគការងារអ្នកមិនជាទៀតទាត់

បន្ទាប់ពីចេញធ្វើការងាររៀងខ្លួន ការណាត់ជួបជាមួយមិត្តភក្តិមិនមែនជារឿងងាយស្រួលទេ ចង់ណាត់គ្នាញ៉ាំអាហារ មើលកុន ឬដើរលេងជុំគ្នា ១០ ដងអាចជួបជាក់លាក់បានតែ ១ ឬ ២ ដងប៉ុណ្ណោះព្រោះម្នាក់ៗសុទ្ធតែមិនអាចកំណត់ពេលទំនេរជាក់លាក់។ បើអ្នកជា Freelancer ហើយមិនដទៃជាអ្នកធ្វើការងារក្នុងការិយាល័យវាពិតជាលំបាក ព្រោះអ្នកនឹងគ្នាសៅរ៍អាទិត្យដើម្បីកំដរមិត្តជុំគ្នាសប្បាយទេ។ ខណៈមិត្តរបស់អ្នកជា Freelancer ដែរគេនិងអ្នកអាចយល់អារម្មណ៍គ្នា តែក៏នៅតែមិនប្រាកដថាអាចណាត់ជួបពេលណាបានពេលនោះដែរ ព្រោះគេនិងអ្នកសុទ្ធតែគ្មានកាលវិភាគការងារច្បាស់លាស់ដូចគ្នា។

៥) ចាប់យកការងារជា Freelancer ជាចំណង់ចំណូលចិត្ត មិនមែនជាអាជីពទេ

ការចាប់យកការងារមួយវាអាចមកពីការស្រលាញ់ការងារនោះ ឬមានជម្រើសមួយផ្សេងទៀតគឺការរកចំណូលសម្រាប់ខ្លួនឯង។ មុនពេលក្លាយជា Freelancer បុគ្គលមួយរូបបានសិក្សា និងព្យយាមស្វែងរកបទពិសោធន៍សម្រាប់ខ្លួនឯងជាច្រើនដើម្បីក្លាយជាអ្នកជំនាញ។ ជាមួយគ្នានេះដែរការដែលជម្រុញចិត្តឲ្យបុគ្គលមួយរូបចាប់យកការងារមួយសម្រាប់ Freelance របស់ខ្លួនក៏ព្រោះការស្រលាញ់ និងចំណូលចិត្ត ព្រោះពេលខ្លះ Freelancer ត្រូវធ្វើការងារមួយ ឬកាន់គម្រោងមួយដែលមិនទទួលចំណូល មិនទទួលកម្រៃក៏មានដែរ។ តែទោះជាយ៉ាងណា Freelancer ជាបុគ្គលម្នាក់ដែលមានចំណេះដឹង មានជំនាញ មានភាបឯករាជ្យការងារ មានភាពបត់បែនច្រើន មានការព្យាយាម មានបណ្តាញទំនាក់ទំនងច្រើន បូករួមជាមួយភាពទទួលខុសត្រូវក៏ខ្ពស់ដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s