ស្ថានភាពទូទៅទាំង ៨ នៃសេដ្ឋកិច្ចមហាយក្សអាស៊ី ដែលធ្លាក់ចុះជាង -៦ភាគរយ​ក្នុងត្រីមាសទី១ ឆ្នាំនេះ​ប្រទេសជាច្រើនកំពុងទទួលទារុនកម្មពីជំងឺកូវីដ១៩ ដោយសូម្បីប្រទេសមហាអំណាចធំៗដែលធ្លាប់តែមានទំហំសេដ្ឋកិច្ចធំក៏រងផលប៉ះពាល់មិនធម្មតាដែរ។ ក្នុងនោះ អាមេរិកធ្លាក់ចុះ -៤,៨ភាគរយ មហាយក្សសេដ្ឋកិច្ចលេខ២ ចិន ក៏ជួយវិបត្តសេដ្ឋកិច្ចផងដែរដោយសេដ្ឋកិច្ចរបស់ប្រទេសយក្សអាស៊ីនេះធ្លាក់ចុះ -៦,៨ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២០។ ខាងក្រោមនេះគឺជាទិន្នន័យមួយចំនួនបង្ហាញពីសេដ្ឋកិច្ចប្រទេសមហាយក្សអាស៊ីមួយនេះ៖

១) សេដ្ឋកិច្ចចិន
សេដ្ឋកិច្ចចិន ធ្លាក់ចុះ -៦,៨ភាគរយក្នុងត្រីមាសទី១នៃឆ្នាំ ២០២០ ដែលនេះជាការធ្លាក់ចុះមិនធ្លាប់មានចាប់ពីបដិវត្តវប្បធម៌ (Cultural Revolution) ឆ្នាំ ១៩៧៦មក។ 

ផលិតផលក្នុងស្រុកសរុប (GDP) របស់មហាយក្សអាស៊ីនេះជួបស្ថានភាពតានតឹងរាប់ចាប់ពីសង្គ្រាមពាណិជ្ជកម្មដោយការការរឹតបន្ដឹងពន្ធរបស់មហាអំណាចលេខ១អាមេរិកមកផងដែរ។

២) សន្ទស្សន៍ថ្លៃទំនិញ (Consumer price index)
សន្ទស្សន៍ថ្លៃទំនិញ កើនឡើង៣,៣ភាគរយក្នុងខែមេសា ដែលនេះជាការធ្លាក់ចុះពី ៤,៣ភាគរយកាលពីខែមីនា។ នេះគឺជាអត្រាអតិផរណាប្រចាំខែដែលទាបបំផុតចាប់ពី ៣,៨ភាគរយ ក្នុងខែតុលា ឆ្នាំ២០១៩។ 

៣) សន្ទស្សន៍ថ្លៃផលិតករ (producer price index)
សន្ទស្សន៍ថ្លៃផលិតករ (PPI) ធ្លាក់ចុះ - ៣,១ ភាគរយក្នុងខែមេសា ដែលនេះជាការធ្លាក់ចុះទាប់បំផុតរាប់ពីការធ្លាក់ចុះ -៣,៤ភាគរយក្នុងខែមេសាឆ្នាំ២០១៦មក។ 

សន្ទស្សន៍ថ្លៃផលិតករ (PPI) គឺជាការវាស់ស្ទង់វែងអំពីបំលាស់ប្ដូររបស់ផលិតករក្នុងតម្លៃដែលលក់ផលិតផលបោះដុំ ហើយវាក៏ជាសញ្ញាបង្ហាញអំពីការផ្លាស់ប្ដូរនៃតម្លៃ។

៤) ការនាំចូល (Import)
ការនាំចូលរបស់ប្រទេសចិនក្នុងខែមេសាមានការធ្លាក់ចុះ -១៤,២ភាគរយ បើធៀបនឹងខែមីនា ដែលមានការធ្លាក់ចុះ -០,៩ ភាគរយ និង ៤ភាគរយ ក្នុងខែមករានិងកុម្ភះ។ 

៥) ការនាំចេញ (Export)
ការនាំរបស់ប្រទេសចិនក្នុងខែមេសាមានកំណើនមកវិញ ៣,៥ ភាគរយ ប្រសើរឡើងជាងការធ្លាក់ចុះ - ៦,៦ភាគរយក្នុងខែមីនា និងការធ្លាក់ចុះ -១៧,២ភាគរយក្នុងខែមករានិងកុម្ភះ។ 

៦) តុល្យភាពពាណិជ្ជកម្ម (Trade Balance)
តុល្យភាពពាណិជ្ជកម្មចិនមានទឹកប្រាក់ប្រមាណ ៤៥,៣៤ ពាន់លានដុល្លារក្នុងខែមេសា កើនពីទឹកប្រាក់ ១៩,៩ពាន់លានដុល្លារក្នុងខែមីនា។

៧) ការលក់រាយ (Retail sales)
ការលក់រាយរបស់ចិន ធ្លាក់ចុះ -៧,៥ភាគរយ បើធៀបនឹងរយៈពេលខែមេសា ឆ្នាំ២០១៩។ ដោយនេះមានការប្រសើរឡើងជាងខែមីនាកន្លងទៅដែលមានការធ្លាក់ចុះរហូតដល់ - ១៥,៨ភាគរយ។

៨) ចំណូលឧស្សាហ៍កម្ម (Industrial Profit)
ចំណូលពីឧស្សាហ៍កម្មចិនធ្លាក់ចុះ -៣៤,៩ភាគរយក្នុងខែមីនា ដែលនេះមានភាពប្រសើរឡើងបន្ដិចបើធៀបនឹងការធ្លាក់ចុះកាលពីខែ -៣៨,៣ភាគរយក្នុងខែមករានិងកម្ភះ។

៩) ផលិតផលឧស្សាហកម្ម (Industrial Production)
ផលិតផលឧស្សាហកម្មចិនកើនឡើង ៣,៩ភាគរយក្នុងខែមេសា ក្រោយពីការធ្លាក់ចុះ -១,១ ភាគរយក្នុងខែមីនាកន្លងទៅ៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP

X
5s