អាថ៌កំបាំងជោគជ័យទាំង ១០ របស់សហគ្រិនបច្ចេកវិទ្យា​



ជាការពិតណាស់នៅពេលដែលអ៊ីនធឺណិតកំពុងដំណើរការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងនៅក្នុងពិភពក្នុងវិស័យធុរកិច្ច។ ដូចជាការសង្កេត ឬរៀបចំអាជីវកម្មដើម្បីទទួលបានជោគជ័យយ៉ាងធំធេងនេះមានតម្លៃច្រើនណាស់ចំពោះសហគ្រិន។ ប៉ុន្តែវាក៏តម្រូវឲ្យមានចំណុចគ្រឹះមួយចំនួនផងដែរក្នុងពេលដំណើរអាជីវកម្ម។ ខាងក្រោមនេះជាចំណុចសំខាន់នៃអ្វីដែលសហគ្រិនគ្រប់រូបគួរយកទៅអនុវត្ត៖

១)​ ធ្វើឲ្យការងាររីករាយ
មនុស្សចូលចិត្តចំណាយពេលនៅកន្លែងដែលពួកគេសប្បាយ ជាជាងបង្កើតការសប្បាយរីករាយបន្តិចបន្តួចនៅកន្លែងធ្វើការរបស់ពួកគេ។ បង្កើតពេលវេ​លាដ៏ល្អនៅកន្លែងធ្វើការវាមិនត្រឹមឲ្យខ្លួនអ្នករីករាយប៉ុណ្ណោះទេ ថែមទាំងទទួលបានផលិតភាពការងារខ្ពស់ថែមទៀតផង។

២) បង្កើតអ្វីដែលជាតម្រូវការនាពេលខាងមុខ
កុំប្រកាន់ខ្ជាប់ផលិតផល និងសេវាកម្មដែលទទួលបានជោគជ័យនៅថ្ងៃនេះ។ ត្រូវយកចិត្តទុកដាក់លើផលិតផល និងសេវាកម្មថ្មីៗដែលជាតម្រូវការចាំបាច់នាពេលខាងមុខ។ បន្ទាប់មកក្រុមហ៊ុនរបស់អ្នកនឹងក្លាយជាក្រុមហ៊ុនដែលអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗសម្រាប់ប្រើប្រាស់។

៣) ទំនាក់ទំនងដោយផ្ទាល់
ជំរុញទំនាក់ទំនងឲ្យបានទៀងទាត់រវាងនាយកប្រតិបត្តិ និងនិយោជិកទាំងអស់តាមដែលអាចធ្វើបាន ដូច្នេះសមាជិកទាំងអស់នៃអង្គភាពមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកក់ក្តៅ។​ ការទំនាក់ទំនងសំខាន់ខ្លាំងណាស់ ក្នុងការធ្វើការជាក្នុងស្ថាប័នមួយ។

៤) ជំរុញលើកទឹកចិត្តក្នុងការបញ្ចេញមតិ
សមាជិកក្នុងអង្គភាពកាន់តែច្រើន មតិយោបល់ក្នុងការដោយស្រាយបញ្ហាក៏កាន់តែច្រើនដូចគ្នាផងដែរ។ ដូច្នេះវានឹងធ្វើឲ្យអាជីវកម្មរបស់លោកអ្នកអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរស្ថានភាពទីផ្សារ។ គំនិតយោងបល់កាន់តែច្រើន ជួយជុំរុញការបង្កើតថ្មីៗ។

៥) បង្កើតបរិយាកាសនៃការជឿទុកចិត្ត
ស្វែងរកឱកាសដើម្បីកសាងទំនុកចិត្តរវាងបុគ្គលក្នុងក្រុម និងអង្គភាព។ ធ្វើសកម្មភាពតាមរបៀបដែលសមស្របនឹងឧត្តមគតិវិជ្ជមាននៃវប្បធម៌សាជីវកម្មរបស់អ្នក។

៦) មានចក្ខុវិស័យរយៈពេលវែង និងផែនការរយៈពេលខ្លី
មើលទៅអនាគតសម្រាប់ការណែនាំ ប៉ុន្តែកុំខ្ជះខ្ជាយពេលវេលាក្នុងការគូសវាសផែនការលម្អិតដើម្បីទៅដល់ទីនោះ។ ផ្ទុយទៅវិញផ្តោតលើអ្វីដែលចាំបាច់ត្រូវធ្វើបន្ទាប់ដើម្បីជំរុញឲ្យអ្នកខិតខំទៅជិតគោលដៅរបស់អ្នក។

៧) ធ្វើការសម្រេចចិត្តឲ្យបានរហ័ស 
លើកកម្ពស់បរិយាកាសសម្រាប់ការសម្រេចចិត្តសំខាន់ៗ ទទួលយកការជជែកវែកញែកយ៉ាងរស់រវើកពីគ្រប់លំដាប់ថ្នាក់នៃអង្គភាព។ បន្ទាប់មកជំរុញការសម្រេចចិត្តឲ្យឆាប់រហ័ស។

៨) ប្រើភាពបរាជ័យដើម្បីជាគុណប្រយោជន៍សម្រាប់អ្នក
ត្រូវប្រយ័ត្នប្រយែងចំពោះភាពបរាជ័យរបស់អ្នក តែប្រសិនបើអ្នកបង្កើតភាពបរាជ័យហើយ អ្វីដែលអ្នកគួរធ្វើនោះគឺរៀនសូត្រពីវា។ កែលម្អកំហុសឆ្គងដែលធ្លាប់មានកន្លងមកដើម្បីភាពរីកចម្រើននាពេលខាងមុខ។

៩) សរសេរវាឲ្យខ្លី និងសាមញ្ញ
សរសេរជាភាសាសាមញ្ញដើម្បីឲ្យមនុស្សអាចទទួលយក និងយល់ពីគំនិតរបស់អ្នកបានយ៉ាងឆាប់រហ័សងាយស្រួល និងហ្មត់ចត់តាមដែលអាចធ្វើទៅបាន។

១០) ប្រែក្លាយនិយោជិកឲ្យទៅជាម្ចាស់
ផ្តល់ឲ្យនិយោជិកទាំងអស់របស់អ្នក សូម្បីតែនិយោជិកដែលជារឿយៗត្រូវបានគេចាត់ទុកថាជាកម្រិតទាប ទៅជាចំណែកហិរញ្ញវត្ថុនៅក្នុងភាពជោគជ័យនាពេលអនាគតរបស់ក្រុមហ៊ុនអ្នក។

ដោយ៖ Anthony

X
5s