បណ្ឌិត គីម ហ៊ាង ប្រាប់គន្លឹះ ២ចំណុចមុនទិញអចទ្រព្យ ដើម្បីគេចឲ្យផុតពីការបោកប្រាស់​



ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ប្រាប់ពីរគន្លឺះសំខាន់ៗ ចំនួនពីរដើម្បីគេចឲ្យផុតពីការបោកប្រាស់ នៅពេលទិញគម្រោងដីឡូតិ៍ និងលំនៅដ្ឋាន។

ស្របពេលដែលបច្ចុប្បន្ន អ្នកលក់ភាគច្រើនបានប្រើប្រាស់ ការផ្សព្វផ្សាយគ្រប់វិធីសាស្រ្តដែលពេញនិយម ដែលគេអាចធ្វើបាន តាមរយៈ មិត្តភក្តិ តាមរយៈវិទ្យុ ទូរទស្សន៍ ហ្វេសបុក យូធូប ជាដើម ដើម្បីទាក់ទាញអ្នកទិញចាប់អារម្មណ៍លើអចទ្រព្យរបស់ខ្លួន។ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា៖ «វិធីសាស្រ្តផ្សព្វផ្សាយនៃការលក់គម្រោងគេនឹង គឺអត់ខុសទេ គេផ្សាយតាមហ្វេសបុក ក៏ដោយ យូធូបក៏ដោយ ប៉ុន្តែសំខាន់អ្នកទិញ  ទិញយ៉ាងណាកុំឲ្យមានរឿង។»

លោកបណ្ឌិត គីម ហ៊ាង ក៏បានចែករំលែកនូវវិធីសាស្ត្រសំខាន់ៗចំនួន ២ ដើម្បីគេចឲ្យផុតពីការបោកប្រាស់នៅពេលទិញគម្រោង ដីឡូតិ៍និងលំនៅដ្ឋាន៖

ទី ១) ស្គាល់អត្តសញ្ញានៃម្ចាស់ដើមអចលទ្រព្យ
លោកបណ្ឌិតបានថ្លែងថា ទិញនឹងយើងត្រូវមើលប្លង់ ឧទាហរណ៍ជា បូរី ខុនដូ ដីឡូតិ៍ ក៏ដោយ យើងត្រូវទិញយើងត្រូវស្គាល់ តើម្ចាស់លើប័ណ្ណជានរណា។

លោកក៏បានបញ្ជាក់បន្ថែមថា៖ «សំខាន់ជាងគេ យើងត្រូវសួររកព័ត៌មាន ជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ខេត្ត យើងត្រូវសួររកម្ចាស់ប័ណ្ណ នៅពេលដែរយើងស្គាល់ម្ចាស់ប័ណ្ណ ស្គាល់អ្នកលក់ និងបានសាកសួរអាជ្ញាធរ គឺយើងទិញអត់ខុសទេ។»

លោកក៏បានបញ្ជាក់បន្ថែមថា បញ្ហាដែលបោកច្រើនជាងគេគឺ ដីឡូតិ៍ ចំណែកបូរីមានតិចតួច បើថាខុនដូមិនសូវមានទៅលើបញ្ហានោះទេ។ 

ទី ២) និតិវិធីនៃចុះហត្ថលេខា
លោកបានលើឡើងថា៖ «សម្រាប់បងប្អូនទិញចលទ្រព្យពីនរណា ត្រូវចុះហត្ថលេខាទិញលក់ពីអ្នកនោះ។ មានន័យថា ជាធម្មតាបើយើងទិញរបស់ A យើងត្រូវចុះហត្ថលេខជាមួយអ្នក A នឹងហើយ។ យើងមិនអាចនិយាយជាមួយ B បានទេ។»

ចុចអានបន្ត៖ អ្នកជំនាញ៖ ស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច ជាឱកាសអ្កមានលុយទិញអចលនទ្រព្យសម្រាប់វិនិយោគ

ដោយ៖ នូ វិរៈ

កុំភ្លេចចូលរួមកម្មវិធី Black Friday Property Sale ដែលជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអចនទ្រព្យអនឡាញដូចជាគម្រោងខុនដូ គម្រោងផ្ទះ និងបុរីជាច្រើនទៀតរបស់ក្រុមហ៊ុនធំនៅកម្ពុជា ជាមួយការបញ្ចុះតម្លៃ ប្រូម៉ូសិន ការដូរ និងលក្ខខណ្ឌពិសេសៗជាច្រើនទៀត។

ចុះឈ្មោះដោយសេរីតាមរយៈ តំណភ្ជាប់មួយនេះ៖ https://propertysale.realestate.com.kh/km/bizkhmer

ចំណាំ៖ ត្រង់សំនួរ តើអ្នកបានឃើញព័ត៌មានអំពីព្រឹត្តិការណ៍នេះពីកន្លែងណា?* សូមជ្រើសរើសយក BizKhmer | BizKhmer ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale”៕

 

X
5s