ចំណេះដឹងទូទៅពីអចលនទ្រព្យនៅកម្ពុជា៖ ការចាត់ថ្នាក់ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា​នៅពេលទីផ្សារអចលនទ្រព្យកម្ពុជាពង្រីក និងខុសប្លែកគ្នាយ៉ាងឆាប់រហ័សជាងពីមុនមក ទាំងអ្នកក្នុងស្រុក និងជនបរទេស កំពុងសំឡឹងរកឱកាសនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ការបង្កើនសក្តានុពល គឺគ្មានដែនកំណត់ ហើយក្នុងពេលជាមួយគ្នាទីផ្សារក៏ទូលំទូលាយ និងខុសគ្នា ស្ទើរតែគ្រប់គ្នាអាចស្វែងរកទីផ្សារលក់ និង ភាពជោគជ័យ។

នៅក្នុងប្រទេសជាច្រើនមានប្រភេទភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា ជាមួយនឹងអាជ្ញាប័ណ្ណសមស្របទៅនឹងសកម្មភាពរបស់ អ្នកលក់អចលនទ្រព្យ ថាតើវាជាការជួល លំនៅដ្ឋានសម្រាប់លក់ សម្រាប់ពាណិជ្ជកម្ម  ដីធ្លី គម្រោងលំដាប់ខ្ពស់ លំដាប់ទាប  ការអភិវឌ្ឍន៍ថ្មី ។ល។ ទោះបីជានៅកម្ពុជា ភ្នាក់ងារអចលនទ្រព្យត្រឹមតែទាមទារឲ្យមានអាជ្ញាប័ណ្ណដោយភ្នាក់ងារអចលន ទ្រព្យដែលបានចុះឈ្មោះត្រឹមត្រូវ។ សម្រាប់អ្នកដែលចង់ធ្វើជាភ្នាក់ងារមួយ ពួកគេត្រូវជ្រើសរើសយកទិសដៅណាមួយទៅ តាមការងាររបស់ពួកគេ ហើយសម្រាប់អ្នកដែលស្វែងរកអចលនទ្រព្យមូយ ពួកគេត្រូវតែជ្រើសរើសជាភ្នាក់ងារប្រភេទណា មួយដែលល្អបំផុតសម្រាប់តម្រូវការអចលនទ្រព្យរបស់ពួកគេ។

នេះជាការណែនាំអំពីប្រភេទផ្សេងគ្នានៃភ្នាក់ងារដែលមាននៅកម្ពុជា និងហេតុអ្វីគួរ ឫមិនគួរជ្រើសរើសពួកគេសម្រាប់ការ ស្វែងរកអចលនទ្រព្យពេលក្រោយរបស់អ្នក....

ភ្នាក់ងារប្រាក់បៀវត្សរ៍ពេញលេញ

ភ្នាក់ងារដែលមានប្រាក់បៀវត្សរ៍ពេញលេញ ត្រូវបានចុះបញ្ជីបុគ្គលិកនៅទីភ្នាក់ងារអចលនវត្ថុដែលទទួលបានការត្រួតពិនិត្យ លើការចំណាយ ដោយមិនគិតពីលទ្ធផលនៃការលក់របស់ពួកគេ។ ក្នុងពេលជាមួយគ្នាភ្នាក់ងារប្រាក់បៀវត្សរ៍ពេញលេញ ជាធម្មតាក៏ទទួលបានប្រាក់ចំណូលបន្ថែមចន្លោះពី ១០ ទៅ ១៥ភាគរយដែលជាចំណែកប្រាក់កំរៃជើងសារសរុបចុងក្រោយ នៅពេលពួកគេបានលក់។

ផលប្រយោជន៍សម្រាប់ភ្នាក់ងារប្រាក់បៀវត្សរ៍ពេញលេញ គឺពួកគេត្រូវបានធានានូវចំណូលមួយ ទោះបីជានៅពេលទីផ្សារអចលនទ្រព្យមានការថយចុះ និងការលក់មានការលំបាក ប៉ុន្តែអត្រាកំរៃជើងសារតិចជាងភ្នាក់ងារផ្សេងទៀត។

សម្រាប់ម្ចាស់ទីភ្នាក់ងារ ផ្តល់ប្រាក់បៀវត្សរ៍ថេរទៅភ្នាក់ងារប្រហែលអាចកំណត់ការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងលក់របស់ពួកគេ។

សម្រាប់អ្នកស្វែងរកអចលនទ្រព្យ ជួលភ្នាក់ងារប្រភេទនេះអាចធ្វើឲ្យការផ្តល់សេវាកម្មអតិថិជនគុណភាពទាប ដោយសារពួកគេគ្មានសិទ្ធិផ្តាច់មុខលើទីផ្សារជុំវិញការដាក់អចលនទ្រព្យ ប្រសិនជាការលក់ ហើយធៀបទៅនឹងប្រាក់លើកទឹកចិត្ត តិចដែលត្រូវស្វែងរកឲ្យអ្នកនូវអលចនទ្រព្យល្អបំផុត ប្រសិនអ្នកជាអ្នកទិញ។  គុណភាពនៃសេវាកម្មសម្រាប់ភ្នាក់ងារប្រភេទ នេះត្រូវពឹងផ្អែកទៅលើកេរ្តិ៍ឈ្មោះរបស់ទីភ្នាក់ងារ ដូច្នេះសូមឲ្យជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យរបស់អ្នក។

ភ្នាក់ងារធ្វើការដោយពឹងផ្នែកលើប្រាក់កំរៃជើងសារ

ភ្នាក់ងារប្រភេទនេះគឺទំនងជាអ្នកធ្វើការក្នុងទីផ្សារអចលនទ្រព្យដ៏សាមញ្ញបំផុត។ ភ្នាក់ងារធ្វើការដោយពឹងផ្អែកលើប្រាក់កំរៃ ជើងសារគឺត្រូវជួលដោយភ្នាក់ងារអចលនទ្រព្យដែលមានស្រាប់ និងទទួលបានកំរៃទាល់តែពេលពួកគេបញ្ចប់កិច្ចសន្យាលក់។ នៅពេលពួកគេលក់ នឹងទទួលបានប្រហែល ៤០% ទៅ ៦០%នៃចំនែកកំរៃជើងសារសរុប ចំណែកឯកំរៃដែលនៅសល់នឹង ត្រូវផ្តល់ទៅឲ្យទីភ្នាក់ងាររបស់ពួកគេ។ ជាការពិត ពួកគេបានផ្តល់ឲ្យភ្នាក់ងារជាមួយនឹងទ្រព្យបញ្ចាំនិង Leads និង listings សម្រាប់ការលក់។

ភ្នាក់ងារចាប់ផ្តើមការងារដំបូង នេះជាភាពងាយស្រួលមួយក្នុងការចាប់ផ្តើមការងារ។ ហេតុអ្វី? អ្នកនឹងចូលរួមជាមួយក្រុមហ៊ុនផ្លូវការ និងចូលរួមក្នុងការងារទីផ្សារ មានន័យថា មិនត្រូវការប្រាក់ដើមជាមុនពីអ្នកទេ។ អ្នកនឹងត្រូវបានលើកទឹកចិត្តលើភាពជោគជ័យ ជាមួយនឹងចំណែកភាគហ៊ុនដ៏ច្រើនរបស់អ្នក ប៉ុន្តែប្រសិនបើ អ្នកមិនលក់បាន នោះអ្នកក៏មិនទទួលបានអ្វីដែរ។

សម្រាប់អ្នកទិញ និងអ្នកលក់អចលនទ្រព្យត្រូវដឹងថា ទោះបីភ្នាក់ងារអចលនទ្រព្យជាច្រើនជួលភ្នាក់ងារនៅក្នុងលក្ខខណ្ឌទាំងនេះ មិនមែនភ្នាក់ងារទាំងអស់ល្អដូចគ្នាទាំងអស់ទេ។ ដូច្នេះ មុនពេលអ្នកជួលភ្នាក់ ងារមួយបែបនេះ អ្នកត្រូវតែធ្វើការអង្កេតមើលពីកេរ្តិ៍ឈ្មោះនៃភ្នាក់ដែលពួកគេធ្វើការឲ្យ។ ភ្នាក់ងារល្អមួយនឹងជួយអ្នកលើគ្រប់ រូបភាពនៃការលក់ និងទិញអចលនទ្រព្យ ដូចជាការត្រួតពិនិត្យ វាយតម្លៃ កំណត់ទីផ្សារ និងការពិចារណាតាមច្បាប់មុនពេល  និងក្រោយពេលលក់។ ស្វែងរកជំនាញដ៏ទូលំទូលាយនិងការស្វែងយល់ច្បាស់លាស់ពីទីផ្សារអចលនទ្រព្យក្នុងស្រុក។  Don’t settle for less.

ភ្នាក់ងារធ្វើការក្រៅម៉ោង

ភ្នាក់ងារអចលនទ្រព្យដែលធ្វើការក្រៅម៉ោង គឺជាការងារមួយដ៏សមញ្ញនៅកម្ពុជា។ ទោះជាយ៉ាងណា បច្ចុប្បន្នភ្នាក់ងារទាំង គឺមិនស្របច្បាប់។ ភ្នាក់ងារអចលនទ្រព្យមួយចំនួននៅកម្ពុជាត្រូវតែចុះឈ្មោះដើម្បីទទួលបានជាក្រុមហ៊ុនមួយដែលមានអាជ្ញាប័ណ្ណ។ ភ្នាក់ងារធ្វើការក្រៅម៉ោងគឺទទួលខុសត្រូវសម្រាប់កំរៃពេញលេញលើការលក់ ពួកគេមានការលើកទឹកចិត្តខ្លាំងជាង ភ្នាក់ងារផ្សេងទៀតដើម្បីបញ្ចប់កិច្ចសន្យា និងជាធម្មតាធ្វើការកាន់តែច្រើនដើម្បីរកផលប្រយោជន៍ទៅវិញទៅមករវាងភាគី អ្នកលក់ និងអ្នកទិញ។ ទោះជាយ៉ាងណាហានិភ័យនៃការធ្វើការជាមួយ 'Cowboys' គឺមានកម្រិតខ្ពស់ អ្នកធ្វើការក្រៅម៉ោងនឹង ធ្វើអ្វីច្រើនបំផុតដើម្បីព្យាយាមបញ្ចប់កិច្ចសន្យា។ អ្នកធ្វើការក្រៅម៉ោងមិននិយាយទៅនរណាម្នាក់ និងភ្នាក់ងារណាមួយទេ។ សម្រាប់ហេតុផលទាំងនេះ គឺមានតែសហការជាមួយភ្នាក់ងារអចលនទ្រព្យដែលមានចុះបញ្ជីនៅកម្ពុជា៕

ដៃគូសហការ៖ Realestate.com.kh

 

X
5s