ក្រសួងអប់​រំកំណត់ហើយ! ៣០វិច្ឆិកា ប្រឡងឌីប្លូម និង ២១ធ្នូ ប្រឡងបាក់ឌុប​


ប្រភព​រូបពី ក្រសួង​អប់រំយុវជននិងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២៧ ខែសីហានេះថា ក្រសួងបានកំណត់កាលបរិច្ឆេទរួចហើយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង ថ្ងៃទី ២១ ធ្នូ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រឹះស្ថានសាធរណៈរបស់រដ្ឋនៅទូទាំងប្រទេសបើកដំណើរការបង្រៀនឡើងវិញ ដោយចាប់ផ្តើមចំពោះសិស្សថ្នាក់ទី ៩ និងទី ១២។ ការចាប់ផ្តើមនេះចូលរៀននេះគឺធ្វើឡើងនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០២ ដែលវាជាការចាប់ផ្តើមដំណាក់កាលទី ២ រហូតដល់បញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។

អ្នកនាំពាក្យក្រសួងអប់រំក៏បានបន្ថែមទៀតថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ត្រូវអនុវត្តតាមលក្ខខណ្ឌ តម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្ត នៃការសិក្សាតាមបែបចម្រុះ ទាំងការរៀនក្នុងថ្នាក់ខ្លះ និង រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះ តាមតម្រូវការជាក់ស្តែង និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ៕

អត្ថបទ៖ស្រីណា

 

 

X
5s