​​ព្រឹក​ម៉ោង​ ២​​​​​​ថ្ងៃ​ ៥​ និង​ ៩​មករា ​មាន​ការ​ចល័ត​ យោធភណ្ឌ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​​​​



យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​​ដែល​ចុះ​​ថ្ងៃ​ទី​៤ ខែ​មករា​ នេះ​​បាន​ឱ្យ​ដឹង​ថា​ នឹង​មាន​ការ​ចល័ត​យោធភណ្ឌ​​ ​របស់​កង​យោធពលខេមរភូមិន្ទ​នៅ​ថ្ងៃ​ទី​៥​ និង​ទី​៩ ខែ​មករា​ ឆ្នាំ​២០១៧​ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ ​យោង​តាម​សេចក្ដី​​ជូន​ដំណឹង​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​​ការ​ចល័ត​យោធភណ្ឌ​នេះ​ គឺ​ធ្វើ​ឡើង​​ក្នុង​គោលដៅ​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ អបអរ​សាទរ​ទិវា​ ៧​មករា​ និង​​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីត​យុទ្ធជន​កម្ពុជា​នា​ថ្ងៃ​ទី​ ៦ ដល់​ថ្ងៃ​ទី​ ៨​ខែ​មករា​ ឆ្នាំ​២០១៧​ នៅ​មជ្ឈមណ្ឌល​​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ។ ​ យោធភណ្ឌ​ដែល​​នឹង​ចល័ត​នោះ​រួម​មាន​ រថពាសដែក​ ២​គ្រឿង​ ​និង​រថយន្ត​យោធា​ ១៥​គ្រឿង​ដោយ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​កង​ពល​តូច​អន្តរាគមន៍​លេខ​ ៧០​ ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​ ៣​​ផ្លូវ​​វេងស្រេង​ មហាវិថី​មុនីរ៉េត​ មហាវិថី​ម៉ៅសេទុង​ និង​តិរវិធី​សុធារស​ដែល​ការ​ចល័ត​ចូល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មករា​ ម៉ោង​ ២​ព្រឹក​ និង​ចល័ត​ចេញ​​វិញ​នៅ​ម៉ោង​ ២​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា៕

X
5s