បង​ប្រុស​បង្កើត​របស់​​បុរស​ខ្លាំង​ គឹម​ជុងអ៊ុន ​ត្រូវ​បាន​គេបំពុល​​សម្លាប់​នៅ​ម៉ាឡេស៊ី​​



​​ប្រភព​ពី​កូរ៉េខាងត្បូង​ និង​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា​ ​បង​ប្រុស​បង្កើត​​របស់​មេ​ដឹក​នាំ​កូរ៉េខាងជើង​ លោក គឹម​ជុង​ណាំ​ត្រូវ​បាន​គេ​បំពុល​សម្លាប់​នៅ​ម៉ាឡេស៊ី។ ​តាម​សេចក្ដី​រាយការណ៍​ពី​ BBC ​បាន​ឱ្យ​ដឹង​ថា​ លោក​ គឹម​ជុង​ណាំ​ វ័យ​ ៤៥​ឆ្នាំ​ ត្រូវ​បាន​​គេ​បំពុល​នៅ​​អាកាសយានដ្ឋាន​មួយ​នៅ​ទីក្រុង​កូឡាឡាំពួរ។ ​ប្រភព​ដដែល​​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​សាកសព​របស់​ គឹម​ជុង​ណាំ​​ ​ត្រូវ​បាន​គេ​យក​មក​អប់​ទុក។ ​គឹម​ជុង​ណាំ​ គឺ​ជា​កូន​ប្រុស​ច្បង​​នៃ​អតីត​មេដឹកនាំ​ និង​ជា​​បុរស​ខ្លាំង​កូរ៉េខាងជើង​លោក​ គឹម​ជុង​អ៊ីល ហើយ​ត្រូវ​ជា​បង​បង្កើត​របស់​លោក​ គឹម​ជុង​អ៊ុន។ ​យោង​តាម​​ទូរទស្សន៍​ TV Chosun ​​ដែល​ជា​បណ្ដាញ​ទូរទស្សន៍​កូរ៉េខាង​ត្បូង​ឱ្យ​ដឹង​ថា​​ លោក គឹម​ជុង​ណាំ ​ត្រូវ​បាន​ស្ត្រី​ពីរ​នាក់​បំពុល​ដែល​គេ​ជឿ​ជាក់​ថា​ ជា​​ឃាតក​ជនជាតិ​កូរ៉េខាងជើង៕​
X
5s