ប្រាសាទ​អង្គរវត្ត​​​របស់​​កម្ពុជា​ ​​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​​​បំផុត​ក្នុង​​លោក​



ប្រាសាទ​អង្គរវត្ត​ បាន​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​​​បំផុត​ក្នុង​​លោក​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​​​នៅ​លើ​​គេហទំព័រ​​TripAdvisor ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​​ជាច្រើន​នៅ​លើ​ពិភព​លោក​។ ​ដោយ​ឡែក​ ​ប្រសាទ​Sheikh Zayed​របស់​​សហរដ្ឋអារ៉ាប់រួម ​​​ឈរ​នៅ​លំដាប់​ទី២​ ​​ចំណែក​​លេខ​៣​បាន​ទៅ​លើ​ប្រសាទ​​Mezquita Cathedral de Cordoba ​​របស់​អេស្ប៉ាញ ​​។ ​​ នៅ​ក្នុង​ឆ្នាំ​១៩៩៣​ ប្រាសាទអង្គរវត្ត​​​មាន​ភ្ញៀវ​បរទេស​​មកទស្សនាត្រឹមតែ​ ១០ ០០០​នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន​នេះ​ គឺ​បាន​កើន​​ឡើង​រហូត​ដល់​ជាង​​២​លាន​នាក់​។ សូមបញ្ជាក់ថា TripAdvisor ​​ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​តំបន់​ទេសចរណ៍​​និង ការ​ចាត់​ចំណាត់ថ្នាក់​គោលដៅ​ទេសចរណ៍​​សំខាន់ៗ​​នៅ​លើ​​លោក​៕
X
5s