សាកលវិទ្យាល័យល្បីៗលំដាប់កំពូលទាំង ១០នៅទ្វីប​អាស៊ី​​



បើយោងតាម Time Higher Education Asia Rankings 2018 ក្នុងពេលថ្មីៗនេះ ដែលបានធ្វើការសិក្សាស្រាវជ្រាវនិងវាយតម្លៃទៅលើសកលវិទ្យាល័យចំនួនជាង ៣៥០ ក្នុងប្រទេសចំនួន ២៥ ក្នុងតំបន់អាស៊ី​ បានធ្វើការចាត់ថ្នាក់សាកលវិទ្យាល័យល្បីៗលំដាប់កំពូលទាំង១០​ ក្នុងតំបន់អាស៊ី​ដូចខាងក្រោម៖

១) សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) ក្នុងប្រទេសសិង្ហបុរី

២) សាកលវិទ្យាល័យសិងហួរ (Tsinghua University) ក្នុងប្រទេសចិន

៣) សាកលវិទ្យាល័យប៉េកាំង (Peking University) ក្នុងប្រទេសចិន

៤) សាកលវិទ្យាល័យហុងកុង (University of Hong Kong) ក្នុងហុងកុង

៥) សាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហុងកុង (Hong Kong University of Science and Technology) នៅហុងកុង

៦) សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University) ក្នុងប្រទេសសិង្ហបុរី

៧) សាកលវិទ្យាល័យចិនហុងកុង (Chinese University of Hong Kong) ក្នុងហុងកុង

៨) សាកលវិទ្យាល័យជប៉ុន (University of Japan) ក្នុងប្រទេសជប៉ុន

៩) សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) ក្នុងប្រទេសកូរ៉េខាងត្បូង

១០) វិទ្យាស្ថានបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកូរ៉េ (Korea Advanced Institute of Science and Technology) ក្នុងប្រទេសកូរ៉េខាងត្បូង៕

ដោយ៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum

X
5s