តៃវ៉ាន់ កម្ពុជា និងវៀតណាម​ ត្រូវបានជាប់ឈ្មោះជាប្រទេស​និង​កោះ​ដែលមានប្រជាជនរួសរាយជាងគេនៅអាស៊ី​



តាមការស្ទង់មតិ​ថ្មី​មួយ​របស់គេហទំព័រអន្តរជាតិ Expat Insider ដែលបានធ្វើការស្ទង់មតិទៅលើជនបរទេសចំនួន ១៣​០០០នាក់មកពីប្រទេសចំនួន ១៨៨បានបង្ហាញថា ក្នុងចំណោមប្រទេសទាំង ១០ដែលត្រូវគេចាត់ទុកជាប្រទេសដែលមានប្រជាជនរួសរាយជាងគេ ក្នុងនោះមាន ៣ប្រទេស​និង​កោះនៅក្នុង ក្នុងតំបន់អាស៊ី។ ប្រទេស​​និង​ដែនកោះ​ដែល​ជាប់​ចំណាត់​ថ្នាក់​មាន​ តៃវ៉ាន់ កម្ពុជា និងវៀតណាម ដែលឈរនៅលេខរៀងទី២ ទី៤ និងទី៩ ក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលត្រូវបានគេចាត់ទុកជាប្រទេសដែលមានប្រជាជនរួសរាយបំផុតក្នុងពីភពលោក។ ខាងក្រោមនេះជាប្រទេសទាំង១០ដែលស្ថិតនៅក្នុងកំពូលតារាង៖ 1. ព័រទុយហ្គាល់ 2. តៃវ៉ាន់ 3. មិកស៊ិក 4. កម្ពុជា 5. បារ៉ែន 6. កូស្តារីកា 7. អូម៉ង់ 8. កូឡុំប៊ី 9. វៀតណាម 10. កាណាដា ៣០%នៃការស្ទៀបស្ទងមតិបានបង្ហាញថាតៃវ៉ាន់គឺជាតំបន់ដែលជនបរទេសចូលមកកម្សាន្តហើយមិនចង់ចាកកចេញ ចំណែកឯកម្ពុជា និងវៀតណាមវិញគឺជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយជនបរទេស​ដែល​ទទួល​បាន​ពិន្ទុ​រហូត​ដល់​ ៩២% និង៨៣%នៃជនបរទេសបានយល់ស្របចំពោះការលើកឡើងនេះ៕ ដោយ៖ ជួប ស្រីរ័ត្ន
X
5s