ក្រុមហ៊ុនអាកាសចរណ៍ទាំង ១០ ជាប់​ចំណាត់ថ្នាក់​​សុវត្តិភាពជាងគេលើលោក​



បើយោងតាម AirlineRatings.com ដែលបានចេញរបាយការណ៍របស់ខ្លួនប្រចាំឆ្នាំស្ដីអំពីការចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្តិភាពជាងគេទាំង ១០ លើលោក។ ការចាត់ចំណាត់ថ្នាក់នេះធ្វើលើក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤០៩ ដោយផ្អែកលើប៉ារ៉ាម៉ែត្រមួយចំនួនដូចជា ការគោរពនិយ័តករអន្តរជាតិ របាយការណ៍គ្រោះថ្នាក់ក្នុងរយៈពេល១០ឆ្នាំ របាយការណ៍សវនកម្មពីសមាគមដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) និងការអនុលោមតាមបទដ្ឋានសុវត្តិភាពទាំង ៨របស់អង្គភាពអាកាសចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviation Organization)។ ខាងក្រោមនេះគឺជាក្រុមហ៊ុនអាកាសចរណ៍ទាំង ១០ ដែលជាប់ជាក្រុមហ៊ុនអាកាសចរណ៍សុវត្តិភាពជាងគេលើលោកដែលដកស្រង់ពីគេហទំព័រវេទិកាសេដ្ឋពិភពលោក៖ ១) ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ក្នុងប្រទេសហូឡង់ ២) ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ក្នុងសហរដ្ឋអាមេរិក ៣) ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ក្នុងប្រទេសជប៉ុន ៤) ក្រុមហ៊ុនអាកាសចរណ៍ British Airways ក្នុងប្រទេសអង់គ្លេស ៥) ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ទីក្រុងហុងកុង ៦) ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ៧) ក្រុមហ៊ុនអាកាសចរណ៍ Etihad ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ៨) ក្រុមហ៊ុនអាកាសចរណ៍ Eva Air តៃវ៉ាន់ ៩) ក្រុមហ៊ុនអាកាសចរណ៍ Finnair ប្រទេសហ្វាំងឡង់ ១០) ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines ហាវៃ៕ ចុចអាន៖ ទីក្រុង ២ក្នុងប្រទេសចិនមានផ្ទុកកម្រិតខ្យល់កខ្វក់ធ្ងន់ធ្ងរជាងគេ ដោយ៖ លង់ វណ្ណៈ
X
5s