សាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ក្នុងអាស៊ីក្នុងឆ្នាំ ២០១៨​



សាកលវិទ្យាល័យជាតិសឹង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ក្នុងអាស៊ីក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។ សាកលវិទ្យាល័យនេះយកឈ្នះសាកលវិទ្យាល័យផ្សេងចំនួន ៣៥០។ បើយោងតាម Times Higher Education Asia University Rankings ឆ្នាំ ២០១៨ ដែលបានធ្វើការសិក្សាទៅលើកត្តាចំនួន ១៣ មានដូចជា ការធ្វើការសិក្សាស្រាវជ្រាវ ការបែងចែកភេទ និងទស្សនៈអន្តរជាតិជាដើម។ ខាងក្រោមនេះគឺជាសាកលវិទ្យាល័យទាំង ១០ដែលជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្អដាច់គេនៅក្នុងអាស៊ី៖ ១) សាកលវិទ្យាល័យជាតិសឹង្ហបុរី ប្រទេសសឹង្ហបុរី ២) សាកលវិទ្យាល័យសិងហួរ ប្រទេសចិន ៣) សាកលវិទ្យាល័យភិឃិង ប្រទេសចិន ៤) សាកលវិទ្យាល័យហុងកុង ហុងកុង ៥) សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហុងកុង ហុងកុង ៦) សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង ប្រទេសសឹង្ហបុរី ៧) សាកលវិទ្យាល័យចិនហុងកុង ហុងកុង ៨) សាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ៩) សាកលវិទ្យាល័យសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ១០) សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ ប្រទេសកូរ៉េខាងត្បូង៕ ដោយ៖ លង់ វណ្ណៈ
X
5s