១០ ចំនុចដែលអ្នកគួរដឹងពីមហាអំណាចចិនបច្ចុប្បន្ន​



ចិនជាប្រទេសដែលមានចំនួនប្រជាជនប្រមាណមួយភាគប្រាំ (១/៥) នៃចំនួនប្រជាជនសរុបក្នុងពិភពលោក ចំនួននេះត្រូវបានគេទទួលស្កាល់ថាវ៉ារដាច់គេតែម្តង​ ជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក។ រយៈពេល៤០ ឆ្នាំនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលគិតជាមធ្យមមួយឆ្នាំសេដ្ឋកិច្ចប្រទេសនេះមានការកើនឡើងស្ទើរតែ ១០% បាននាំឲ្យចិនក្លាយជាប្រទេសឈានមុខគេលើបច្ចេកវិទ្យានិងដំណើរការឧស្សាហកម្មផលិត (manufacturing)។

បច្ចុប្បន្ន ប្រទេសនេះកំពុងឈរនៅពីក្រោយសហរដ្ឋអាមេរិកតែបន្តិចប៉ុណ្ណោះ ទោះបីខ្លួនកំពុងមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ចិនកំពុងតែមានភាពរីករាយនឹងកំណើនសេដ្ឋកិច្ចនៅត្រីមាសដំបូងនៅឆ្នាំនេះដែលមានអត្រាប្រមាណ ៦.៤% ភាគរយច្រើនជាងពីរដងនៃការព្យាករណ៍របស់អង្គការសហប្រជាជាតិសម្រាប់ពិភពលោកទាំងមូល។

 

តើអ្វីខ្លះដែលអ្នកគួរដឹងពីមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាមួយនេះ?

១) យានអវកាសបានចុះចតនៅលើឋានព្រះច័ន្ទ

យានស៊ើបអង្កេត Chang'e-4 ដែលគ្មានមនុស្សបើកបានចុះនៅតំបន់ដែលជារណ្ដៅធំមួយនៅក្បែរប៉ូលខាងត្បូង កាលពីដើមខែមករាដើម្បីវិភាគភូគព្ភសាស្ដ្រនៃតំបន់មិនទាន់រុករកមួយ។ China’s space agency បានហៅការចុះចតនេះថាជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរុករកដ៏រឹងមាំមួយផ្នែកអវកាសរបស់ចិន។ ហើយគេក៏គ្រោងបន្តបេសកកម្មទៅភពអង្គារ ភពព្រហស្បត្តិ៍ រួមទាំងផ្កាយរណបគ្មានមនុស្សបើកក៏កំពុងស្ថិតក្នុងគម្រោងអចិន្រ្តៃយ៍របស់ចិនដែរ។

២) ជាអ្នកដឹកនាំផ្នែកបញ្ញាសិប្បនិម្មិត AI

ក្នុងគំរូប៉ាតង់អាជីវកម្ម ៦០៨ ក្នុងប្រទេស ចិនកំពុងកាន់កាប់គំរូប៉ាតង់អាជីវកម្មលើបញ្ញាសិប្បនិមិ្មតប្រមាណ ៤៧៣ ដែលបានដាក់ពាក្យជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកាលពីឆ្នាំមុន និងមួយភាគបីនៃប៉ាតង់ blockchain ទាំងអស់។ 

៣) ជាប់ចំណាត់ថ្នាក់លេខបីលើពិភពលោកផ្នែកសាជីវកម្មយូនីខន unicorn 

ឆ្នាំ ២០១៨ ចិនមានយូនីខន ១៨៦ លានដែលក្រុមហ៊ុនទាំងនោះមានតម្លៃជាង ១ប៊ីលានដុល្លារ នេះបើយោងតាម Hurun List។

 

China’s Greater Bay Area Image: World Economic Forum

៤) ជាប្រទេសនាំមុនគេផ្នែកថាមពលកកើតឡើងវិញ

ដោយសារប្រទេសចិនមានប្រជាជនច្រើនជាងគេលើលោក ដូច្នេះតម្រូវការថាមពលសម្រាប់ប្រើប្រាស់ក៏នឹងចំណាយច្រើនដែរ បើគិតតែលើវត្ថុធាតុដើមធ្យូងថ្មវាមិនអាចមានលទ្ធភាពកកើតទាន់តម្រូវការមនុស្សទេ ដោយឡែកវារីអគ្គិសនីក៏មិនអាចរំពឹងថានឹផ្គត់ផ្គង់គ្រប់ដែរ។ ដូចនេះទើបពេលថ្មីៗនេះ ចិនប្រកាសថាខ្លួនបង្កើតព្រះច័ន្ទ និងព្រះអាទិត្យសិប្បនិម្មិតដើម្បីផ្គត់ផ្គង់តម្រូវការថាមពល។ តាមការឲ្យដឹងពី International Energy Agency ថាក្នុងឆ្នាំ ២០៤០ ប្រជាជនចិនអាចនឹងមានកំណើននៃការប្រើប្រាស់ថាមពលទ្វេរដង ហើយប្រទេសចិនក៏នឹងក្លាយជាអ្នកដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាងគេផងដែរលើពិភពលោក។

 

៥) មួយភាគបីនៃប្រភេទបន្លៃថ្មីត្រូវបានដាំដុះនៅចិន

យើងសសង្កេតមើលថា សព្វថ្ងៃមានប្រភេទបន្លៃថ្មីៗជាច្រើនហើយបន្លែទាំងនោះភាគច្រើននាំចូលមកពីចិន។ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាបាននាំឲ្យចិនព្យាយាមបង្កាត់ពូជបន្លែថ្មីៗ ប្លែកៗ សូម្បីតែប្រភេទរុក្ខជាតិក៏មានពូជថ្មីៗច្រើនដែរ។ 

៦) ការរីកលូតលាស់នៃ GDP យឺត តែនៅតែមានកម្រិតខ្ពស់

ចាប់ពីឆ្នាំ ១៩៧០ មកគេសង្កេតឃើញថា កម្រិតរីកចម្រើនរបស់ប្រទេសជាមធ្យមស្ថិតក្នុងអត្រា ១០% ក្នុងមួយឆ្នាំ ហើយប្រជាជនប្រមាណ ៨៥០ លាននាក់បានចាកចេញពីភាពក្រីក្រ។ 

៧) ចិនក្តោបក្តាប់ជាងពាក់កណ្តាលនៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក

រថយន្តអគ្គិសនីថ្មីជាង ១.១លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន ហើយបច្ចុប្បន្ន Shanghai Motor Show បានឲ្យដឹងថាអ្នកផលិតរងយន្តរបស់ចិនបានបញ្ចេញម៉ូដែលថ្មីប្រមាណជាង ១០ សម្រាប់ឆ្នាំ ២០១៩ នេះ។

Image: Market Watch

៨) ទេសចរណ៍ចិនបានធ្វើឲ្យកំណើនទេសចរណ៍ពិភបលោកកើនឡើង

ចិនបានបើកចំហរពិភពលោក ដែលជាហេតុនាំឲ្យប្រជាជនខ្លួនអាចមានឱកាសធ្វើដំណើរទៅកាន់តំបន់នានាលើពិភពលោក។

 

Image: Statista

៩) បញ្ហាយែនឌ័រ

យោងតាមរបាយការណ៍ស្តីពី គម្លាតយែនឌ័រនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៨ ចិនមានភាពយឺតយ៉ាវក្នុងការផ្តល់នូវភាពស្មើគ្នាយែនឌ័រ ដូច្នេះចិនបានឈរនៅលេខរៀងទី ១០៣ ក្នុងចំណោមប្រទេស ១៤៩ ក្នុងដំណើរឆ្ពោះទៅរកការស្មើភាពគ្នានេះ។

១០) ជាអ្នកនាំមុខគេសម្រាប់ការប្រកួតប្រជែងក្នុងចំណោមប្រទេស BRIC (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន)

ចិនជាប់ចំណាត់ថា្នក់លេខ ២៨ ក្នុងសន្ទស្សន៍ភាពប្រកួតប្រជែងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ជាប្រទេសដែលមានពិន្ទុខ្ពស់ចំពោះការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាព័ត៌មាន៕

ដោយ៖ យ៉ាយ៉ា

 

X
5s