កម្រងសុភាសិតចំនួន៧ដែលមានខ្លឹមសារល្អៗនិងជ្រាលជ្រៅ​ថ្ងៃនេះយើងសូមនាំមកជូនអ្នកអានទាំងឡាយនូវកម្រងសុភាសិតចំនួន៧ដែលមានខ្លឹមសារល្អៗនិងជ្រាលជ្រៅ ដែលអាចជួយពង្រឹងការយល់ដឹងរបស់អ្នកអំពីជីវិត។ ខាងក្រោមនេះគឺជាសុភាសិតទាំង៧នេះ៖

១) «នៅពេលបុគ្គលម្នាក់មានអំណាចកាន់តែតិច គាត់ចូលចិត្តប្រើវាកាន់តែខ្លាំង។» សុភាសិតចិន

២) «បុគ្គលណាដែលទិញរបស់ឥតប្រយោជន៍ ពេលក្រោយគេនឹងត្រូវលក់របស់ដែលគាត់ចាំបាច់ត្រូវការ។» សុភាសិតជប៉ុន

៣) «អ្វីដែលលើសពីយើងត្រូវប្រើគឺលើសពីអ្វីដែលយើងចាំបាច់ត្រូវការ។» សុភាសិតGaelic

៤) «នៅលើជណ្ដើរឆ្ពោះទៅរកភាពជោគជ័យតែងមានមនុស្សដែលឈរនៅលើកាំដែលខ្ពស់ជាងអ្នក ហើយប្រើប្រាស់ក្បាលរបស់អ្នកដើម្បីទប់លំនឹងខ្លួនឯង។» សុភាសិត Icelandic

៥) «នៅពេលបុគ្គលម្នាក់មិនអាចស្វែងរកសេចក្ដីស្ងប់ក្នុងខ្លួនឯងទេ វាគ្មានប្រយោជន៍អ្វីដែលទៅរកវាពីកន្លែងណាមកទៀតនោះឡើយ។» សុភាសិតបារាំង

៦) «មនុស្សល្ងីល្ងើមានប្រយោជន៍ចំពោះបណ្ឌិតច្រើនជាងបណ្ឌិតមានប្រយោជន៍ចំពោះមនុស្សល្ងីល្ងើ។» សុភាសិតបារាំង

៧) «ទទួលបានក្ដីស្រឡាញ់គឺជាវិធីដ៏ល្អបំផុតក្នុងការក្លាយជាមនុស្សមានប្រយោជន៍។» សុភាសិតបារាំង