សុភាសិតចំនួន១០ឃ្លាពីជុំវិញពិភពលោកដែលសុទ្ធតែបង្កប់ អត្ថន័យអប់រំពិសេសរៀងៗខ្លួន​



អ៊ីស្លង់​មាន​សុភាសិត​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​ក្នុង​ពេល​ជាមួយ​គ្នា​ក៏​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​ផង​ដែរ​ដែល​មាន​សេចក្ដី​ថា «ធុង​ទទេ​តែង​បញ្ចេញ​សំឡេង​ឮ​រំខាន​ជាង​គេ។» ដែល​អត្ថន័យ​នៃ​សុភាសិត​នេះ​ចង់​សំដៅ​លើ​មនុស្ស​ពូកែ​តែ​សម្ដី​តែ​យក​សាច់ការ​មិន​បាន មនុស្ស​ដែល​ពូកែ​តែ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​តែ​មិន​មាន​ខ្លឹមសារ​អ្វី​សោះ មនុស្ស​ដែល​ល្អ​មើល​តែ​សម្បក​ក្រៅ​តែ​មិន​មាន​ខ្លឹម​ខាងក្នុង។ ថ្ងៃនេះ​យើង​បាន​សម្រិតសម្រាំង​មក​នូវ​សុភាសិត​ចំនួន​១០​ឃ្លា​ពី​ជុំវិញ​ពិភពលោក​ដែល​សុទ្ធតែ​បង្កប់​នូវ​អត្ថន័យ​អប់រំ​ទៅ​តាម​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន៖

) «ដី​រអិល​មិន​ស្គាល់​ស្ដេច​នោះ​ទេ។» សុភាសិត​កេនយ៉ា

) «ខ្នើយ​គឺជា​អ្នក​ផ្ដល់​ដំបូន្មាន​ដ៏​ល្អ​បំផុត។» សុភាសិត​ស្វីស

) «កង្កែប​នៅ​ក្នុង​អណ្ដូង​មិន​ដឹង​ពី​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នោះ​ឡើយ។» សុភាសិត​ជប៉ុន

) «សេចក្ដី​ឃ្លាន​គឺជា​ទឹក​ជ្រលក់​ដ៏​ឆ្ងាញ់​បំផុត។»សុភាសិត​រ៉ូម៉ាំង​បុរាណ

) «ធុង​ទទេ​តែង​បញ្ចេញ​សំឡេង​ឮ​រំខាន​ជាង​គេ។» សុភាសិត​អ៊ីស្លង់

) «នៅ​ពេល​ដែល​សម្បុក​ពីងពាង​រួម​សហការ​គ្នា វា​អាច​រុំ​ជិត​សូម្បី​តែ​សត្វ​តោ។» សុភាសិត​អេត្យូពី

) «ផ្លែឈើ​ក្នុង​ដើម​តែ​មួយ​មាន​រសជាតិ​ផ្សេងៗ​គ្នា។» សុភាសិត​ចិន

) «នារី​រាំ​របាំ​បាឡេ​មិន​ល្អ​តែង​បន្ទោស​ជាយ​សំពត់​របស់​នាង។» សុភាសិត​ប៉ូឡូញ

) «ពុក​មាត់​មិន​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​ទស្សនវិទូ​នោះ​ឡើយ។» សុភាសិត​អ៊ីតាលី

១០) «នំប៉័ង​មួយ​ចំណិត​នៅ​ក្នុង​ហោប៉ៅ​ប្រសើរ​ជាង​រោម​សត្វ​ស្លាប​លម្អ​នៅ​លើ​មួក។» សុភាសិត​ស្វីស

ដោយ៖ ស្រីពៅ