កម្រង​សម្ដី​ដកស្រង់​ខ្លឹមៗចំនួន​១០​ឃ្លា​អំពី​មេរៀន​ជីវិត​



ហិនរី ហ្វដ ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​ហ្វដ​ម៉ូទ័រ​របស់​អាមេរិក និង​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​មួយ​រូប បាន​និយាយ​ថា «គ្មាន​អ្វីមួយ​ដែល​ពិបាក​យ៉ាង​ក្រៃលែង​នោះ​ទេ​បើ​អ្នក​បំបែក​វា​ជា​ការងារ​តូចៗ។» បញ្ហា​អ្វី​ក៏​ដោយ មិន​ថា​ជា​បញ្ហា​ជីវិត ការ​សិក្សា ការងារ​ជាដើម នៅ​ពេល​យើង​គ្រាន់តែ​ក្រឡេក​មើល​វា​ខាងក្រៅ​ភ្លាម យើង​ក៏​ចាប់ផ្ដើម​លាន់​មាត់​ឡើង​ថា​វា​ពិបាក​ណាស់ ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ចាប់ផ្ដើម​រៀន​សូត្រ​ពី​វា​ពី​ចំណុច​តូចៗ​បន្តិច​ម្ដងៗ នោះ​អ្នក​នឹង​រក​ឃើញ​ថា​វា​មិន​ពិបាក​ដូច​ដែល​អ្នក​ធ្លាប់​គិត​នោះ​ទេ ហើយ​អ្នក​ថែម​ទាំង​ចាប់ផ្ដើម​មាន​សង្ឃឹម​ថា​ខ្លួនឯង​អាច​ធ្វើ​វា​បាន​ល្អ​ទៀត​ផង។ ខាងក្រោម​នេះ​គឺជា​កម្រង​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​អំពី​មេរៀន​ជីវិត៖

) «គ្មាន​អ្វីមួយ​ដែល​ពិបាក​យ៉ាង​ក្រៃលែង​នោះ​ទេ​បើ​អ្នក​បំបែក​វា​ជា​ការងារ​តូចៗ។» ហិនរី ហ្វដ

) «អតិថិជន​ដែល​មិន​រីករាយ​បំផុត​របស់​អ្នក​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ការ​សិក្សា​រៀន​សូត្រ​របស់​អ្នក។» ប៊ីល ហ្កេត

) «កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​រក​ជំនួយ​បាន​គឺ​នៅ​ចុង​បំផុត​នៃ​ដៃ​របស់​អ្នក។» សុភាសិត​ស្វីស

) «កុំ​ប្រៀបធៀប​ជីវិត​របស់​អ្នក​ទៅ​នឹង​អ្នក​ដទៃ អ្នក​មិន​ដឹង​អ្វី​នោះ​ឡើយ​ថា​តើ​ដំណើរ​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច។» Regina Brett

) «មិន​ថា​ស្ថានភាព​ល្អ​ឬ​អាក្រក់​ប៉ុណ្ណា​ក៏​ដោយ អ្វីៗ​គង់តែ​ផ្លាស់ប្ដូរ​នោះ​ទេ។» Regina Brett

) «បើ​អ្នក​មិន​ដឹង​ថា​ទៅ​ទីណា ចូរ​ងាក​មើល​ក្រោយ​នូវ​ទី​កន្លែង​ដែល​អ្នក​បាន​មក។» សុភាសិត​អារ៉ាប់

) «ជាមួយ​នឹង​ពាក្យ​៣ម៉ាត់​ខ្ញុំ​អាច​សង្ខេប​អំពី​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​បាន​រៀន​ពី​ជីវិត​គឺ វា​នៅ​តែ​បន្ត​ទៅ​មុខ​រហូត។» Robert Frost

) «ការ​វិនិច្ឆ័យ​ត្រឹមត្រូវ​កើតឡើង​ចេញ​មក​ពី​បទពិសោធន៍ ឯ​បទពិសោធន៍​កើត​ចេញ​មក​ពី​ការ​វិនិច្ឆ័យ​ខុស។» Rita Mae Brown

) «មនុស្ស​ដែល​មាន​ក្ដី​សុខ​គឺជា​មនុស្ស​ដែល​មិន​រំពឹង​ទុក​អ្វី​ទាំងអស់ ព្រោះ​គេ​នឹង​មិន​មាន​ថ្ងៃ​ខកចិត្ត​នោះ​ឡើយ។» Alexander Pope

១០) «ចូរ​ចងចាំ​ថា​ការ​បរាជ័យ​គឺជា​ហេតុការណ៍ មិន​មែន​ជា​មនុស្ស​នោះ​ឡើយ។» Zig Ziglar

ដោយ៖ ស្រីពៅ