សុភាសិត​ចំនួន​៨ឃ្លា ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ខ្លួន​មាន​នៅ​ក្នុង​ជីវិត​



មហាត្មៈគន្ធី បាន​និយាយ​ថា «នៅ​ក្នុង​ជីវិត​មាន​អ្វី​ដែល​លើស​នោះទេ ​គ្រាន់តែ​បង្កើន​ល្បឿន»។ ឯ Oscar Wilde ក៏​បាន​និយាយ​ថា «រស់នៅ​គឺជា​រឿង​មួយ​ដ៏​កម្រ​បំផុត​នៅ​ក្នុង​លោក ព្រោះ​មនុស្ស​ភាគច្រើន​គ្រាន់តែ​មាន​វត្តមាន​តែ​ប៉ុណ្ណោះ។» មាន​មនុស្ស​ជាច្រើន​រវល់​នឹង​ជីវិត​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​បំផុត​របស់​ពួកគេ តែ​ពួកគេ​មិន​ដែល​សញ្ជឹង​គិត​ទេ​ថា​ខ្លឹមសារ​នៃ​ជីវិត​របស់​ពួកគេ​គឺជា​អ្វី តើ​មាន​អ្វី​ទៅ​នៅ​ក្នុង​ជីវិត​ដែល​នៅ​ហួស​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ បើ​បាន​ចូល​ទៅ​ជីវិត​កាន់តែ​ជ្រៅ តើ​ពួកគេ​នឹង​បាន​រក​ឃើញ​អ្វី​ខ្លះ? អត្ថបទ​ថ្ងៃនេះ​បាន​ប្រមូល​មក​នូវ​សម្ដី​ដកស្រង់​បញ្ចូល​គ្នា​ជាមួយ​សុភាសិត​ចំនួន​៨ឃ្លា ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ខ្លួន​មាន​នៅ​ក្នុង​ជីវិត៖

) «នៅ​ពេល​ជន​ម្នាក់​មិន​មាន​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ជន​នោះ​ត្រូវ​ចេះ​ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន។» សុភាសិត​បារាំង

) «សម្លឹង​មើល​ទៅ​កាន់​ពិភពលោក​ជាមួយ​នឹង​កែវភ្នែក​របស់​ក្មេង។ ពិភពលោក​ស្រស់​ស្អាត​ណាស់។» Kailash Satyarthi

) «ឲ្យ​តម្លៃ​មនុស្ស​ដែល​នៅ​ក្នុង​ជីវិត​អ្នក ព្រោះ​អ្នក​មិន​ដឹង​ទេ​ថា​ពេល​ណា​ពួកគេ​លែង​នៅ​ក្បែរ​អ្នក​តទៅទៀតទេ។» ជន​អនាមិក

) «កុំ​បណ្ដោយ​ឲ្យ​អ្វី​ដែល​អ្នក​ចង់​បាន​ភ្លេច​អ្វី​ដែល​អ្នក​កំពុង​មាន។» Sanchita Pandey

) «នៅ​ក្នុង​ជីវិត​មាន​អ្វី​ដែល​លើស​នោះទេ ​គ្រាន់តែ​បង្កើន​ល្បឿន»។ មហាត្មៈគន្ធី

) «បើ​យើង​មិន​មាន​រដូវ​ធ្លាក់​ព្រិល រដូវ​ផ្កា​រីក​នឹង​មិន​សូវ​គួរ​ជាទី​រីករាយ​នោះ​ទេ។ បើ​មាន​ពេល​ខ្លះ​យើង​មិន​បាន​ភ្លក់​រសជាតិ​នៃ​ការ​លំបាក ភាព​រុងរឿង​នឹង​មិន​សូវ​ទទួល​ការ​ស្វាគមន៍​នោះ​ឡើយ។» Anne Bradstreet

) «ធ្វើឲ្យ​ដូចជា​កូន​ក្មេង អ្នក​មិន​ចាំបាច់​ត្រូវ​បោះបង់​ភាព​ជា​មនុស្ស​ដឹង​ក្ដី​របស់​អ្នក​នោះ​ឡើយ។ មនុស្ស​ដែល​ពេញលេញ​អាច​ធ្វើ​ជា​កូន​ក្មេង​និង​មនុស្ស​ដឹង​ក្ដី​ក្នុង​ពេល​តែមួយ​បាន។ ចាប់​យក​ឡើង​វិញ​នូវ​អារម្មណ៍​នៃ​ភាព​សប្បាយ​រីករាយ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល ការ​ឲ្យ​តម្លៃ​ទៅលើ​អ្វីៗ​ក្នុង​ខណៈ​ពេល​ភ្លាមៗ​នោះ ភាព​គ្មាន​កង្វល់ និង​ពោរពេញ​ដោយ​ភាព​ភ្ញាក់ផ្អើល​និង​ការ​ងឿងឆ្ងល់​ចំពោះ​ចក្រវាល​ដ៏​អស្ចារ្យ​មួយ​នេះ។» Wayne Dyer

) «រឿងរ៉ាវ​ទាំងអស់​តែង​ពិបាក​មុន​ងាយស្រួល។» សុភាសិត​ចិន

ដោយ៖ ស្រីពៅ