កម្រងសម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​បង្កប់​ខ្លឹមសារ​អំពី​ចិត្ត​ស្ងប់​



Yanni ដែល​ជា​តារា​ចម្រៀង​មួយ​រូប​របស់​ក្រិក​បាន​និយាយ​ថា «បើ​អ្នក​ចង់​បាន​កាន់តែ​តិច នោះ​អ្នក​នឹង​មាន​កាន់តែ​ច្រើន។» បើ​ភាព​មាន​បាន​ពិត​ជា​ចម្លើយ​តែ​ម្យ៉ាង​សម្រាប់​ការ​ទទួល​បាន​នូវ​សេចក្ដី​សុខ នោះ​អ្នក​មាន​បាន​ទាំងអស់​ប្រាកដ​ជា​បាន​ស្វែងរក​ឃើញ​សេចក្ដី​ពិត​ប្រាកដ​របស់​ពួកគេ​នៅ​ក្នុង​ជីវិត ហើយ​ពួកគេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​រីករាយ​ជាង​គេ​បំផុត និង​មាន​សេចក្ដី​សុខ​ជាង​គេ​បំផុត​មិនខាន។ ប៉ុន្តែ​ការ​ពិត​គឺ​មិនមែន​ចេះ​តែ​បែប​នេះ​នោះ​ឡើយ។ នៅ​លើ​លោក​នេះ​របស់​ទាំងនោះ​មិន​ឋិតថេរ​នោះ​ឡើយ យើង​មិន​គួរ​ផ្ញើ​ក្ដី​សុខ​របស់​យើង​ទៅលើ​វា​នោះ​ទេ។ បើ​អ្នក​ចេះ​អប់រំ​ចិត្ត​ខ្លួនឯង នោះ​អ្នក​នឹង​មាន​ភាព​ឯករាជ្យ​និង​ម្ចាស់​ការ​លើ​ខ្លួនឯង។ អ្នក​មិន​ចាំបាច់​ត្រូវការ​របស់​ខាងក្រៅ​ដើម្បី​ធ្វើឲ្យ​អ្នក​មាន​ក្ដី​សុខ​នោះ​ឡើយ។ ជីវិត​ដែល​សាមញ្ញ​បំផុត​គឺជា​ជីវិត​ដែល​រីករាយ​បំផុត។

ខាងក្រោម​នេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​បង្កប់​ខ្លឹមសារ​អំពី​ចិត្ត​ស្ងប់៖

) «ការ​មាន​សេរីភាព​ពី​ការ​ចង់​បាន​នាំ​ទៅ​រក​សន្តិសុខ​ខាងក្នុង។» ឡៅជឺ

) «បុគ្គល​ដែល​ញញឹម​ជា​ជាង​បញ្ចេញ​កំហឹង​តែងតែ​រឹងមាំ​ជាង។» សុភាសិត​ជប៉ុន

) «ចិត្ត​ដែល​ស្ងប់​នាំ​ទៅ​រក​ភាព​រឹងមាំ​ខាងក្នុង​និង​ការ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង ដូច្នេះ​ហើយ​វា​មាន​សារសំខាន់​ក្នុង​ការ​ធ្វើឲ្យ​មាន​សុខភាព​ល្អ។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

) «នៅ​ពេល​ដែល​អ្នក​បាន​ទទួលស្គាល់​ភាព​ខ្វះខាត​របស់​អ្នក គ្មាន​នរណា​ម្នាក់​អាច​ប្រើប្រាស់​វា​ដើម្បី​ប្រឆាំង​នឹង​អ្នក​ទៀត​នោះ​ឡើយ។» George R.R. Martion

) «បើ​អ្នក​ចង់​បាន​កាន់តែ​តិច នោះ​អ្នក​នឹង​មាន​កាន់តែ​ច្រើន។» Yanni

) «អ្នក​ប្រយុទ្ធ​ដែល​ល្អ​បំផុត​មិន​ចេះ​ខឹង​នោះ​ឡើយ។» ឡៅជឺ

) «រក្សា​ភាព​ស្ងប់​នៅ​ក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ ព្រោះ​សេចក្ដី​ស្ងប់​ស្មើនឹង​ថាមពល។» Joyce Meyer

) «ជីវិត​មួយ​ដែល​ស្ងប់​និង​សាមញ្ញ​នាំ​មក​នូវ​សេចក្ដី​សុខ​ជាង​ការ​រត់​តាម​ភាព​ជោគជ័យ​បញ្ចូល​គ្នា​ជាមួយ​នឹង​ភាព​សកម្ម​ឥត​ឈប់ឈរ​ទៅ​ទៀត។» អាល់ប៊ឺត អាញស្តាញ

) «ភាព​សុខ​ស្ងប់​ក្នុង​ចិត្ត​នៅ​ហួស​ពី​ជ័យជម្នះ​និង​ការ​បរាជ័យ។» សុភាសិត​ឥណ្ឌា

១០) «យើង​គ្មាន​ថ្ងៃ​អាច​ទទួល​បាន​សន្តិភាព​ពី​ខាងក្រៅ​នោះ​ទេ​រហូត​ទាល់តែ​យើង​មាន​សន្តិភាព​ជាមួយ​ខ្លួនឯង។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

ដោយ៖ ស្រីពៅ