កម្ពុជា​​​ជា​ប្រទេស​ដែល​​រួសរាយ​បំផុត​ក្នុង​លោក​!​



ប្រទេស​កម្ពុជា​ ​ជាប់​ជា​ប្រទេស​ដែល​មាន​ភាព​រួសរាយ​​រាក់ទាក់​បំផុត​ក្នុង​លោក​។ នេះ​​បើ​តាម​ការ​ចុះផ្សាយ​របស់​ Rough Guides​ (www.roughguides.com​) ដែល​​ក្រុមហ៊ុន​មាន​ជំនាញ​ផ្នែក​​​ណែនាំ​​ពី​​តំបន់​ទេសចរណ៍​​នៅ​លើ​ពិភពលោក​​ តាម​ពី​ក្រោយ​កម្ពុជា ​ក្នុង​នាម​ជា​ប្រទេស​រួសរាយ​ទាក់​បំផុត​នោះ មាន​ដូច​ជា​​ប្រទេស​​​ហ្វីលីពីន​ ​ឡាវ​ នេប៉ាល់​ ថៃ​​ ​មីយ៉ាន់ម៉ា​ ​​ឥណ្ឌូណេស៊ី​ ​ហ្វីជី​​ ស្កុតឡែន​ និង ​ស្រីឡាំងកា​៕

ប្រជាជនខ្មែរតែងតែមានទម្លាប់បែបនេះតាំងតែពីយូរលង់ណាស់មកហើយ គ្រាន់តែឃើញភ្លាមដឹងតែញញឹមដាក់គ្នាតែម្តង ទោះបីជាស្គាល់ ឬ មិនស្គាល់ក៏ដោយ។ ស្នាមញញឹម និង ភាពរួសរាយធ្វើឲ្យយើងបង្កើតទំនាក់ទំនងបានល្អ ដូច្នេះហើយទើបធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានប្រជាជនញញឹមស្អាតជាងគេ ជាពិសេសក្លាយជាប្រទេសដែល​មាន​ភាព​រួសរាយ​​រាក់ទាក់​បំផុត​ក្នុង​លោក​។

 

X
5s