​សម្ដី​ដកស្រង់​ជាមួយ​នឹង​សុភាសិត​ចំនួន​៨ ដែល​និយាយ​អំពី​តម្លៃ​នៃ​ការ​សើច​នៅ​ក្នុង​ជីវិត​



មាន​សម្ដី​មួយ​ឃ្លា​បាន​លើកឡើង​ថា «បញ្ហា​មិនមែន​ជា​បញ្ហា​នោះ​ទេ។ បញ្ហា​គឺជា​ឥរិយាបថ​របស់​អ្នក​ទៅលើ​បញ្ហា។» ដើរ​ទៅ​ដល់​ដំណាក់កាល​មួយ​នៃ​ជីវិត អ្នក​នឹង​រក​ឃើញ​ថា ការ​សើច​គឺជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រឈម​មុខ​នឹង​ជីវិត។ នៅ​ក្នុង​ជីវិត មាន​រឿង​ជាច្រើន​ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យើង​នោះ​ទេ។ រឿង​ទាំងនេះ​សុទ្ធតែ​បង្រៀន​អ្នក​ឲ្យ​ចេះ​ប្រលែង​ចោល រឹងមាំ​សារ​ជាថ្មី មាន​ឯករាជ្យ​ទៅ​លើ​ខ្លួនឯង និង​មិន​ជាប់​ជំពាក់​នឹង​វា​តទៅទៀត​ឡើយ។ មិន​ថា​មាន​រឿង​អ្វី​កើតឡើង ជីវិត​នៅតែ​ដើរ​ទៅ​មុខ​ជានិច្ច អ្វីៗ​សុទ្ធតែ​ជា​មេរៀន ដូច្នេះ​ហើយ​អ្នក​មិន​គួរ​ជាប់​គាំង​នៅ​តែ​មួយ​កន្លែង​យូរ​ពេក​នោះ​ទេ។

ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ជាមួយ​នឹង​សុភាសិត​ចំនួន​៨ ដែល​និយាយ​អំពី​តម្លៃ​នៃ​ការ​សើច​នៅ​ក្នុង​ជីវិត៖

) «ការ​សើច​គឺជា​អាវុធ​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​មាន ហើយ​ដែល​យើង​ជា​មនុស្ស​ប្រើប្រាស់​វា​បាន​តិច​បំផុត។» Mark Twain

) «ការ​សើច​ក្អាកក្អាយ​របស់​ក្មេង​គឺជា​ពន្លឺ​របស់​ផ្ទះ។» សុភាសិត​អាហ្វ្រិក

) «ផ្ទះ​ដែល​មិន​មាន​ឆ្កែ ឆ្មា ឬ​កូន​ក្មេង​តូចៗ គឺជា​ផ្ទះ​ដែល​មិន​មាន​ភាព​រីករាយ​ឬ​សំណើច​នោះ​ឡើយ។» សុភាសិត​ស្កុតឡែន

) «ការ​សើច​គឺជា​ឱសថ​ដ៏​ល្អ​បំផុត។» សុភាសិត​បុរាណ

) «អ្នក​នឹង​មិន​ត្រូវ​បាន​គេ​ដាក់​ទោស​ពី​ការ​ដែល​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​ដោយសារ​សើច​នោះ​ទេ។» សុភាសិត​ចិន

) «ខ្ទម​តូច​មួយ​ដែល​សំណើច​រស់នៅ​មាន​តម្លៃ​ជាង​វិមាន​ដែល​ពោរពេញ​ដោយ​ទឹកភ្នែក។» សុភាសិត​ចិន

) «អ្នក​អាច​ផ្លាស់ប្ដូរ​ស្ថានការណ៍​បាន​តាមរយៈ​ការ​សើច។ បើ​អ្នក​អាច​រក​ឃើញ​សំណើច​នៅ​ក្នុង​អ្វីៗ​បាន សូម្បី​តែ​ជា​ភាព​ក្រីក្រ​ក៏​ដោយ នោះ​អ្នក​នឹង​អាច​ឆ្លងកាត់​វា​បាន។» Bill Cosby

) «ថ្ងៃ​ណា​ដែល​មិន​មាន​នូវ​សំណើច​គឺជា​ថ្ងៃ​មួយ​ដែល​ត្រូវ​បាន​ខ្ជះខ្ជាយ។» អ្នក​កំប្លែង​សាក់ឡូ

ដោយ៖ ស្រីពៅ