សម្ដី​ចំនួន​៨​ឃ្លា ដែល​អាច​ឲ្យ​អ្នក​យល់​ពី​អនុភាព​នៃ​ភាព​ស្ងប់ស្ងាត់​



ស្ងប់ស្ងាត់​ប្រសើរ​ជាង​សម្ដី​ឥតបានការ។ មនុស្ស​ដែល​មិន​ធ្លាប់​ស្ងប់ស្ងាត់​ពិត​ប្រាកដ​ទេ នោះ​ពួកគេ​មិន​បាន​យល់​ពី​អនុភាព​នៃ​ភាព​ស្ងប់ស្ងាត់​នោះ​ឡើយ។ នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​គឺជា​ចម្លើយ​ដែល​អ្នក​តាម​ស្វែងរក។ នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​គឺជា​ប្រភព​នៃ​កម្លាំង​ខ្លាំងក្លា និង​សន្តិភាព​ផ្លូវ​ចិត្ត។ អត្ថបទ​ថ្ងៃនេះ​បាន​ចងក្រង​នូវ​សម្ដី​ចំនួន​៨​ឃ្លា ដែល​អាច​ឲ្យ​អ្នក​យល់​ពី​អនុភាព​នៃ​ភាព​ស្ងប់ស្ងាត់៖

) «ភាព​ស្ងប់ស្ងាត់​គឺជា​ប្រភព​នៃ​កម្លាំង​ខ្លាំងក្លា។» ឡៅជឺ

) «ខ្ញុំ​គិត​៩៩​ដង​តែ​មិន​អាច​គិត​ឃើញ​អ្វី​ចេញ។ ពេល​ខ្ញុំ​ឈប់​គិត មុជ​ជ្រៅ​ចូល​ក្នុង​ភាព​ស្ងប់ស្ងាត់ ហើយ​ការ​ពិត​ក៏​បាន​មក​រក​ខ្ញុំ។» អាល់ប៊ឺត អាញស្តាញ

) «ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ​គឺជា​ចិត្ត​ដែល​ស្ងប់ស្ងាត់។» Napoleon Bonaparte

) «រៀន​បង្កើត​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ភាព​ស្ងប់ស្ងាត់​ដែល​នៅ​ក្នុង​ខ្លួន​របស់​អ្នក ហើយ​ដឹង​ថា​អ្វីៗ​នៅ​ក្នុង​ជីវិត​សុទ្ធតែ​មាន​គោលដៅ​របស់​វា។ វា​គ្មាន​នូវ​កំហុស គ្មាន​នូវ​ភាព​ចៃដន្យ រាល់​ហេតុការណ៍​ទាំងអស់​សុទ្ធតែ​ជា​ការ​ប្រទាន​ពរ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​យើង​ដើម្បី​រៀន​សូត្រ។» Elisabeth Kubler-Ross

) «សេចក្ដី​ស្លាប់​ប្រហែល​ជា​ភាព​ស្រស់​ស្អាត​ខ្លាំង​ហើយ។ ទម្រេត​ខ្លួន​នៅ​លើ​ដី​ពណ៌​ប្រផេះ​ដ៏​ទន់ ជាមួយ​នឹង​ស្មៅ​បក់​ល្វើយៗ​នៅ​ពី​លើ​ក្បាល ហើយ​ស្ដាប់​ភាព​ស្ងប់ស្ងាត់។ មិន​មាន​ម្សិលមិញ ហើយ​មិន​មាន​ថ្ងៃ​ស្អែក។ ភ្លេច​ពេលវេលា អភ័យទោស​ឲ្យ​ជីវិត និង​មាន​ភាព​សន្តិសុខ។» Abraham Lincoln

) «ភាព​ស្ងប់ស្ងាត់​គឺជា​ចម្រៀង​សម្រាប់​បណ្ឌិត។» សុភាសិត​ទួរគី

) «នៅ​ពេល​អ្នក​ចាស់ទុំ អ្នក​នឹង​ដឹង​ថា​ភាព​ស្ងប់ស្ងាត់​មាន​ភាព​ខ្លាំងក្លា​ជាង​បកស្រាយ​ពី​ហេតុផល​របស់​អ្នក។» ជន​អនាមិក

) «ជន​ដែល​គួរឲ្យ​គ្រោះថ្នាក់​បំផុត​គឺជា​ជន​ដែល​ចាំ​ស្ដាប់ គិត​ហើយ​សង្កេត។» Bruce Lee

ដោយ៖​ ស្រីពៅ