សុភាសិត​ចំនួន​១១​របស់​ជនជាតិ​ជប៉ុន ដែលអាចបង្រៀនអ្នកនូវ​​មេរៀន​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ជីវិត​



ជនជាតិ​ជប៉ុន​មាន​សុភាសិត​មួយ​ថា «និយាយ​ពី​រឿងរ៉ាវ​នៅ​ថ្ងៃស្អែក ហើយ​កណ្ដុរ​នៅ​ក្នុង​ពិតាន​នឹង​សើច។» ព្រោះ​ថា​ថ្ងៃស្អែក​គ្មាន​នរណា​ម្នាក់​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើតឡើង​នោះ​ទេ។ បើ​អ្នក​ប្រាកដប្រជា​ខ្លាំង​ពេក នោះ​អ្នក​នឹង​ធ្វើឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​ដ៏​គួរឲ្យ​អស់​សំណើច​ម្នាក់​មិនខាន។ បើ​ទោះ​ជា​មាន​ពេល​ខ្លះ យើង​ហាក់​ដូចជា​អាច​ទស្សន៍ទាយ​បាន​យ៉ាង​ប្រាកដប្រជា​និង​យ៉ាង​ត្រឹមត្រូវ​ពី​រឿងរ៉ាវ​ដែល​នៅ​ខាងមុខ​យើង​ក៏​ដោយ ប៉ុន្តែ​នៅ​លើ​លោក​នេះ​រឿង​អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ ហើយ​អ្វីៗ​ក៏​មិនមែន​ចេះ​តែ​កើតឡើង​ទៅ​តាម​ចិត្ត​របស់​អ្នក​នោះ​ដែរ។

ហេតុនេះ​ហើយ​ទើប​មាន​ពាក្យ​ថា​ត្រូវ​បង្កើត​សន្តិភាព​ជាមួយ​នឹង​បច្ចុប្បន្ន​នោះ​អនាគត​នឹង​ល្អ​ដោយ​ខ្លួនឯង។ អនាគត​មិនមែន​ប្រាកដ​ថា​នឹង​ល្អ​នោះ​ទេ តែ​នៅ​ពេល​រឿង​មិន​ល្អ​កើតឡើង អ្នក​នឹង​ដឹង​ថា​ត្រូវ​តបត​ជាមួយ​វា​វិញ​យ៉ាង​ដូចម្ដេច ឬ​តបត​ដោយ​មិន​សូវ​មាន​ការ​រំជួលចិត្ត បើ​កាលណា​ចិត្ត​របស់​អ្នក​រក្សា​សន្តិភាព​បាន នោះ​អ្វីៗ​ចាត់​ទុក​ថា​ល្អ​ហើយ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សុភាសិត​ចំនួន​១១​របស់​ជនជាតិ​ជប៉ុន ដែលអាចបង្រៀនអ្នកនូវមេរៀន​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ជីវិត៖

) «ចិត្ត​ដែល​មាន​ការ​សង្ស័យ​បង្កើន​បិសាច​នៅ​ក្នុង​ទី​ងងឹត។»

) «ជួប​គ្នា​គឺជា​ការ​ចាប់ផ្ដើម​នៃ​ការ​ព្រាត់ប្រាស​គ្នា។»

) «គ្មាន​អ្វី​ដែល​ថ្លៃ​ជាង​របស់​ទទេៗ​នោះ​ទេ។»

) «ផ្ដល់​កំណើត​ឲ្យ​កូន​ងាយស្រួល​ជាង​ព្រួយបារម្ភ​ពី​វា។»

) «និយាយ​ពី​រឿងរ៉ាវ​នៅ​ថ្ងៃស្អែក ហើយ​កណ្ដុរ​នៅ​ក្នុង​ពិតាន​នឹង​សើច។»

) «បេះដូង​ជា​ជាង​រូបរាងកាយ។»

) «សត្វ​ត្មាត​ដែល​មាន​ទេពកោសល្យ​លាក់​ក្រញាំ​របស់​វា។»

) «បើ​ទោះ​ជា​ខែ​និង​ថ្ងៃ​មាន​រយៈពេល​វែង តែ​ជីវិត​មាន​រយៈពេល​ខ្លី។»

) «ការ​អួត​ក្អេងក្អាង​ចាប់ផ្ដើម​នៅ​ពេល​បញ្ញា​បាន​បញ្ចប់។»

១០) «ជន​ដែល​ញញឹម​ជា​ជាង​ខឹងសម្បា​តែង​ជា​អ្នក​រឹងមាំ​ជាង​ជានិច្ច។»

១១) «ឫស្សី​ដែល​ពត់​បាន​តែង​រឹងមាំ​ជាង​ដើម​សែន​ដែល​រឹង​ទទឹង។»

ដោយ៖ ស្រីពៅ