​សុភាសិត​ចំនួន​១០ឃ្លា​ដែល​មាន​ដើម​កំណើត​ពី​ចាម៉ៃកា ជាគតិពិចារណា​



ចាម៉ៃកា គឺជា​ប្រទេស​កោះ​មួយ​ដែល​ស្ថិត​នៅ​សមុទ្រ​ការាបៀន។ ជាមួយ​នឹង​ផ្ទៃដី​ចំនួន​១០,៩៩០គីឡូម៉ែត្រ​ការ៉េ ចាម៉ៃកា​គឺជា​ប្រទេស​កោះ​ដែល​ធំ​ជាង​គេ​លំដាប់​ទី​៥​នៅ​ក្នុង​សមុទ្រ​ការាបៀន។ កោះ​នេះ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អេស្ប៉ាញ​បន្ទាប់​ពី​ការ​មក​ដល់​របស់​គ្រីស្តុបកូឡុំ​ក្នុង​ឆ្នាំ​១៤៩៤។ វា​ស្ថិត​នៅ​ជា​កម្មសិទ្ធិ​របស់​អេស្ប៉ាញ​រហូត​ដល់​ឆ្នាំ​១៦៥៥ ទើប​បន្ទាប់​ពី​នេះ​មក​ចក្រភពអង់គ្លេស​បាន​កាន់កាប់​កោះ​នេះ​និង​បាន​ប្ដូរ​ឈ្មោះ​ជា​ចាម៉ៃកា​ដូច​សព្វ​ថ្ងៃ។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង់គ្លេស ចាម៉ៃកា​បាន​ក្លាយ​ជា​ប្រទេស​នាំ​មក​មួយ​ក្នុង​ការ​នាំ​ចេញ​ស្ករ។ សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ទៅលើ​ការ​ដាំដុះ​របស់​ពួកគេ​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ទាសករ​ដែល​នាំ​ចូល​មក​ពី​អាហ្វ្រិក និង​ក្រោយ​មក​ពលករ​ចិន​និង​ឥណ្ឌា។

សេរីភាព​ពេញលេញ​របស់​ពួកគេ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទាសករ​ទាំងអស់​វិញ​ក្នុង​ឆ្នាំ​១៨៣៨ រីឯ​ឯករាជ្យ​ទទួល​បាន​ពី​អង់គ្លេស​ត្រូវ​បាន​ទទួល​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​១៩៦២។ ជាមួយ​នឹង​ប្រជាជន​ប្រមាណ​ជាង​២​លាន​នាក់ ចាម៉ៃកា​គឺជា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ដែល​មាន​មនុស្ស​ច្រើន​ជាង​គេ​បំផុត​ចំណាត់ថ្នាក់​ទី​៣​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ចំណាត់ថ្នាក់​ទី៤​ក្នុង​ការាបៀន។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សុភាសិត​ចំនួន​១០​ដែល​មាន​ដើម​កំណើត​ពី​ចាម៉ៃកា៖

) «សំលៀកបំពាក់​បិទបាំង​អត្តចរិត។»

) «ស្រី​ស្អាត បញ្ហា​ស្អាត។»

) «សតិសម្បជញ្ញៈ​ស្អាតបាត​ប្រសើរ​ជាង​ប្រាក់កម្រៃ​ច្រើន។»

) «នៅ​ពេល​បុណ្យ​សព​របស់​អ្នក​ជិត​មក​ដល់ អ្នក​មិន​ជ្រើសរើស​ផ្នូរ​របស់​អ្នក​នោះ​ឡើយ។»

) «បើកភ្នែក​ទាំងពីរ​របស់​អ្នក​ឲ្យ​ធំៗ​មុន​ពេល​រៀបការ ហើយ​ក្រោយ​ពី​នេះ​បិទ​តែ​មួយ​ចំហៀង​បាន​ហើយ។»

) «ឈាម​របស់​ទាហាន កេរ្តិ៍ឈ្មោះ​របស់​ឧត្ដមសេនីយ៍។»

) «បើ​អ្នក​មិន​ញេច​ស្រមោច​ទេ វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ​សម្រាប់​អ្នក​ក្នុង​ការ​ស្វែងរក​ភាព​ក្លាហាន​របស់​វា។»

) «ភួយ​ក្រាស់​ធ្វើឲ្យ​មនុស្ស​គេង​ជ្រុល។»

) «បើ​អ្នក​បាន​ស្ដោះ​ទៅលើ​មេឃ វា​នឹង​ធ្លាក់​ចូល​ក្នុង​ភ្នែក​អ្នក។»

១០) «ពោះ​ទទេ​និង​ពោះ​ឆ្អែត​មិន​ដើរ​ផ្លូវ​ជាមួយ​គ្នា​ឡើយ។»

ដោយ៖ ស្រីពៅ

X
5s