សម្រង់​សម្ដី​ចំនួន​៧​ឃ្លា​ពី​កវី​និពន្ធ​ល្បីៗ​របស់​អាមេរិក ដែល​អ្នក​គួរ​អាន​និង​ពិចារណា​



Margaret Mitchell ជា​អ្នក​និពន្ធ​មួយ​រូប​របស់​អាមេរិក​បាន​និយាយ​ថា «រហូត​ទាល់តែ​អ្នក​បាន​បាត់បង់​កេរ្តិ៍ឈ្មោះ​របស់​អ្នក បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​មិន​បាន​ដឹង​ថា​តើ​វា​គឺជា​បន្ទុក​ប៉ុណ្ណា​ហើយ​អ្វី​ទៅ​ទើប​ជា​សេរីភាព​ពិត​ប្រាកដ​នោះ​ឡើយ។» តើ​កេរ្តិ៍ឈ្មោះ​គឺជា​អ្វី ? បុគ្គល​ដែល​ស្គាល់​ពី​ខ្លួនឯង​ពិត​ប្រាកដ មិន​ខ្វាយខ្វល់​ពី​ការ​គិត​ដែល​អ្នកដទៃ​មាន​ចំពោះ​ខ្លួនឯង​ឡើយ។ កេរ្តិ៍ឈ្មោះ​ស្ថិត​នៅ​លើ​មាត់​របស់​អ្នក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ដែល​យល់​ពី​អ្នក​ច្បាស់​បំផុត​គឺ​មាន​តែ​អ្នក​ខ្លួនឯង​នេះឯង។ បើ​អ្នក​ពិនិត្យ​មើល​ចិត្ត​ខ្លួនឯង​ឃើញ​ថា​ស្អាតស្អំ​ហើយ តើ​មាន​អ្វី​ផ្សេង​ទៀត​ទៅ​ដែល​មាន​តម្លៃ​នឹង​ឲ្យ​អ្នក​ចំណាយ​កម្លាំង​ចិត្ត​របស់​អ្នក​ខ្វាយខ្វល់​ទៅលើ​វា​នោះ ? លុះត្រាតែ​អ្នក​បាន​ធ្វើអ្វី​ដែល​ក្បត់​មនសិការ​ខ្លួនឯង និង​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​បេះដូង​ខ្លួនឯង នោះ​ទើប​អ្នក​ខ្វាយខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ចំពោះ​អ្នក។

កេរ្តិ៍ឈ្មោះ​ប្រៀប​បាន​ទៅ​នឹង​បន្ទុក​មួយ​ដែល​មិន​មាន​តម្លៃ​អ្វី​នឹង​ឲ្យ​អ្នក​ទទួល​បន្ទុក​ទាល់តែ​សោះ។ បើ​អ្នក​លែង​ខ្វាយខ្វល់​ពី​ចំណុច​នេះ​ហើយ នោះ​ពិត​ណាស់​បន្ទាប់​ពី​នេះ​អ្នក​នឹង​ស្គាល់​ពី​អ្វី​ទៅ​ទើប​ជា​សេរីភាព​ពិត​ប្រាកដ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​សម្ដី​ចំនួន​៧​ឃ្លា​ពី​កវី​និពន្ធ​ល្បីៗ​របស់​អាមេរិក ដែល​អ្នក​គួរ​អាន​និង​ពិចារណា៖

) «សិល្បៈ​និង​វិទ្យាសាស្ត្រ​ក្នុង​ការ​សួរ​សំណួរ​គឺជា​ប្រភព​​ចំណេះដឹង​។» Thomas Berger

) «បុគ្គល​ណា​ដែល​បាន​ចាប់ផ្ដើម​រស់នៅ​យ៉ាង​ម៉ឺងម៉ាត់​ផ្នែកខាងក្នុង នឹង​ចាប់ផ្ដើម​រស់នៅយ៉ាង​សាមញ្ញ​នៅ​ផ្នែកខាងក្រៅ។» Phillips Brooks

) «រហូត​ទាល់តែ​អ្នក​បាន​បាត់បង់​កេរ្តិ៍ឈ្មោះ​របស់​អ្នក បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​មិន​បាន​ដឹង​ថា​តើ​វា​គឺជា​បន្ទុក​ប៉ុណ្ណា​ហើយ​អ្វី​ទៅ​ទើប​ជា​សេរីភាព​ពិត​ប្រាកដ​នោះ​ឡើយ។» Margaret Mitchell

) «ជីវិត​មិនមែន​នៅ​ក្រោម​កាតព្វកិច្ច​ដែល​ផ្ដល់ឲ្យ​យើង​នូវ​រឿងដែល​យើង​រំពឹង​ទុក​នោះឡើយ។» Margaret Mitchell

) «គ្រប់​ពេល​ដែល​អ្នក​បាន​រក​ឃើញ​ថា​ខ្លួនឯង​កំពុងស្ថិតនៅខាង​មតិ​ភាគច្រើន វា​គឺជា​ពេល​ដែល​ត្រូវ​ឈប់​និង​សញ្ជឹង​គិត​ឡើងវិញ។» Mark Twain

) «រហូត​ទាល់តែ​យើង​បាន​វង្វេង​ខ្លួនឯង​ទើប​យើង​បាន​ចាប់ផ្ដើមស្វែងយល់​ពី​ខ្លួនឯង។» Henry David Thoreau

) «នៅ​ក្នុង​ការ​ទំនាក់ទំនង​រវាង​មនុស្ស សោកនាដកម្ម​បាន​ចាប់ផ្ដើម​ឡើងមិនមែន​នៅ​ពេល​មាន​ការ​យល់​ច្រឡំ​គ្នា​ក្នុង​ពាក្យសម្ដី​នោះ​ទេ តែ​នៅ​ពេល​ភាព​ស្ងប់ស្ងាត់​មិន​ត្រូវ​បាន​ពន្យល់ឲ្យច្បាស់លាស់។» Henry David Thoreau

ដោយ៖ ស្រីពៅ