សម្ដី​ដ៏​មាន​តម្លៃចំនួន​៩ឃ្លា​ ដែល​អ្នក​គួរ​កត់ត្រា​ទុក​នៅ​ក្នុង​ជីវិត​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ដ៏​មាន​តម្លៃ​ ដែល​អ្នក​គួរ​កត់ត្រា​ទុក​នៅ​ក្នុង​ជីវិតចំនួន​៩ឃ្លាដូចខាងក្រោមនេះ៖


) «បុគ្គល​ដែល​បាន​ឮ​តន្ត្រី ទទួល​អារម្មណ៍​ដឹង​ពី​ភាព​ឯកា​របស់​ខ្លួនឯង។» សុភាសិត​បារាំង

) «ការស្រឡាញ់​និង​ការមាន​បញ្ញា​ក្នុង​ពេល​តែ​មួយ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ឡើយ។» សុភាសិត​កូឡុំប៊ី

) «នៅ​ពេល​កម្លាំង​ត្រូវ​បាន​ដាក់​បង្ខំបង្ខាំង ច្បាប់​នឹង​ប្រែ​ក្លាយ​ជារឿង​កំប្លែង​ដ៏​គួរឲ្យ​អស់​សំណើច។» សុភាសិត​កូឡុំប៊ី

) «នាង​មិន​ប្រជែង​ជាមួយ​នរណា​ទាំងអស់ ហេតុនេះ​ហើយ​ទើប​មិន​មាន​នរណា​ទាំងអស់​ដែល​អាច​ប្រជែង​ជាមួយ​នាង​បាន។» ឡៅជឺ

) «ភាព​ល្អឥតខ្ចោះ​គឺជា​ភាព​ភ័យខ្លាច​ក្នុង​ការ​ដែល​ត្រូវ​បាន​គេ​រិះគន់។» Caroline Myss

) «មនុស្ស​យើង​គ្រប់​គ្នា​គឺជា​ផ្ទះ​មួយ​ដែល​មាន​បន្ទប់​ចំនួន​៤​ដែល​មាន រាងកាយ ចិត្ត អារម្មណ៍ និង​វិញ្ញាណ។ មនុស្ស​ភាគច្រើន​ច្រើនតែ​រស់នៅ​ក្នុង​បន្ទប់​តែ​មួយ ប៉ុន្តែ​រហូត​ទាល់តែ​យើង​បាន​ចូល​ទៅ​ក្នុង​គ្រប់​បន្ទប់​ជា​រៀងរាល់​ថ្ងៃ និង​ព្រម​ទាំង​ធ្វើឲ្យ​វា​ស្រស់ស្រាយ​ផង​ទេ​នោះ នោះ​យើង​នឹង​មិន​ក្លាយ​ជា​មនុស្ស​ពេញលេញ​នោះ​ឡើយ។» សុភាសិត​ឥណ្ឌា

) «ភាព​ល្អឥតខ្ចោះ​គឺ​ទទេ គួរឲ្យ​ធុញទ្រាន់ មិន​វៃ​ឆ្លាត និង​ជា​រឿង​ដ៏​ហត់នឿយ​មួយ។ ចូរ​ធ្វើ​ជា​មនុស្ស​ដែល​គួរឲ្យ​ចាប់​អារម្មណ៍។ ធ្វើ​ជា​មនុស្ស​ដែល​ចាប់​អារម្មណ៍​ទៅលើ​រឿង​ផ្សេងៗ។ ធ្វើ​ជា​អ្វី​ក៏​បាន​លើកលែង​តែ​ជា​ការ​ប៉ងប្រាថ្នា​ទៅលើ​ភាព​ល្អឥតខ្ចោះ។» Victoria Erickson

) «នៅ​ពេល​មហិច្ឆតា​បាន​បញ្ចប់ សេចក្ដី​សុខ​បាន​ចាប់ផ្ដើម។» សុភាសិត​ហុងហ្គារី

) «មិន​សប្បាយ​ចិត្ត​នឹង​នៅ​ម្នាក់ឯង​ប្រសើរ​ឆ្ងាយ​ជាង​មិន​សប្បាយចិត្ត​នឹង​នៅ​ជាមួយ​នរណា​ម្នាក់។» Marilyn Monroe

ដោយ៖ ស្រីពៅ

X
5s