គតិ​ចំនួន​១០​ឃ្លា ដែល​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​និង​មាន​លំនឹង​ជាង​មុន​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​១០​ឃ្លា ដែល​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​និង​មាន​លំនឹង​ជាង​មុន៖

) «មុន​នឹង​ភ្លក់​ទឹក​ដែល​មាន​នៅ​ក្នុង​កែវ​របស់​ខ្ញុំ ជា​ដំបូង​អ្នក​ត្រូវ​ធ្វើឲ្យ​កែវ​របស់​អ្នក​ទទេ​សិន។ ចូរ​ទម្លាក់​ចោល​នូវ​រាល់​ទស្សន​ដែល​មាន​ទុក​មុន​របស់​អ្នក​ហើយ​បែរ​មក​ប្រកាន់​យក​ភាព​អព្យាក្រឹត។ តើ​អ្នក​ដឹង​ទេ​ថា​ហេតុអ្វី​បាន​ជា​កែវ​នេះ​ពិត​ជា​មាន​សារប្រយោជន៍​បែប​នេះ? ពី​ព្រោះ​តែ​វា​ទទេ។» Bruce Lee

) «វា​មិនមែន​នៅ​ត្រង់​ថា​តើ​អ្នក​បាន​រៀន​ច្រើន​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​នៅ​ត្រង់​ថា​អ្នក​បាន​ស្រូប​យក​អ្វី​ដែល​អ្នក​បាន​រៀន​បាន​ច្រើន​ប៉ុណ្ណា។» Bruce Lee

) «គ្រប់​មនុស្ស​ទាំងអស់​ស្ពាយ​នៅ​តាម​ខ្លួន​ពេញ​មួយ​ជីវិត​នូវ​កញ្ចក់​មួយ ដែល​ចម្លែក​ខុស​ពី​គេ​និង​ដែល​មិន​អាច​ទៅ​រួច​ក្នុង​ការ​កម្ចាត់​ចោល​ដូច​ទៅ​នឹង​ស្រមោល​របស់​គាត់។» W.H. Auden

) «ទម្ងន់​នៃ​ជីវិត​ស្រាល​ជាង​មុន​នៅ​ពេល​ខ្ញុំ​សើច​ដាក់​ខ្លួនឯង។» Jonathan Lockwood Huie

) «ខ្ញុំ​ចូលចិត្ត​រូបវិទ្យា ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​គំនូរជីវចល។» Stephen Hawking

) «ប្រហោង​ខ្មៅ​មិនមែន​ខ្មៅ​ដូច​ទៅ​នឹង​រូប​ដែល​គេ​គូរ​នោះ​ទេ។ ពួក​វា​មិនមែន​ជា​គុក​ដែល​គ្មាន​ទីបំផុត​ដូច​អ្វី​ដែល​ត្រូវ​បាន​គេ​គិត​ពី​មុន​មក​នោះ​ឡើយ។ អ្វីៗ​អាច​ចេញ​ពី​សងខាង​ប្រហោង​ខ្មៅ​មក​ក្រៅ​បាន និង​អាច​ទៅ​រួច​គឺ​ចូល​ទៅ​ចក្រវាល​ដទៃ​មួយ​ទៀត។ ដូច្នេះ​បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុងតែ​ស្ថិត​នៅ​ក្នុង​ប្រហោង​ខ្មៅ កុំ​បោះបង់ វា​មាន​ផ្លូវ​សម្រាប់​ចេញ។» Stephen Hawking

) «ជីវិត​និង​សេចក្ដី​ស្លាប់​គឺជា​ខ្សែ​មួយ ខ្សែ​តែមួយ​ដែល​ត្រូវ​បាន​មើល​ឃើញ​ចេញ​ពី​ចំណុច​ផ្សេង​គ្នា។» ឡៅជឺ

) «ស្គាល់​អ្នកដទៃ​គឺជា​បញ្ញា ស្គាល់​ខ្លួនឯង​គឺជា​ការ​ត្រាស់​ដឹង។» ឡៅជឺ

) «នៅ​ពេល​ចេតនា​របស់​អ្នក​បរិសុទ្ធ អ្នក​មិន​បាត់បង់​នរណា​ម្នាក់​នោះ​ឡើយ។ មនុស្ស​នឹង​បាត់បង់​អ្នក។» អនាមិក

១០) «បើ​លុយ​និង​សម្ភារ​ធ្វើឲ្យ​អ្នក​ជឿ​ថា​អ្នក​ប្រសើរ​ជាង​អ្នកដទៃ​ទៀត នោះ​អ្នក​គឺជា​មនុស្ស​ដែល​ក្រីក្រ​បំផុត​នៅ​លើ​ផែនដី​នេះ​ហើយ។» អនាមិក

ដោយ៖ ស្រីពៅ