គតិបណ្ឌិត​ចំនួន​១០​ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ការ​បង្រៀន​ដ៏​កំពូល​របស់​តៅ​និង​​ព្រះពុទ្ធ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​១០​ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ការ​បង្រៀន​ដ៏​កំពូល​របស់​តៅ​និង​របស់​ព្រះពុទ្ធ៖

  1. «នៅ​ចុង​បញ្ចប់ រតនសម្បត្តិ​ត្រូវ​បាន​បាត់បង់​ដោយ​មនុស្ស​ដែល​ជាប់ជំពាក់ និង​ត្រូវ​បាន​ទទួល​បាន​ដោយ​មនុស្ស​ដែល​បាន​ប្រលែង​ចោល»
  2. «នៅ​ក្នុង​ការ​ប្រឈម​មុខ​គ្នា​រវាង​ចរន្ត​ទឹក​និង​ដុំ​ថ្ម ចរន្ត​ទឹក​តែងតែ​ឈ្នះ​ជានិច្ច មិនមែន​តាមរយៈ​កម្លាំង​នោះ​ទេ តែ​គឺ​ការ​តស៊ូ​ព្យាយាម។»
  3.  «ចិត្ត​របស់​បុគ្គល​ដែល​ល្អឥតខ្ចោះ​ប្រៀប​បាន​ទៅ​នឹង​កញ្ចក់​មួយ។ វា​មិន​តោង​អ្វី​មួយ​ជាប់។ វា​មិន​រំពឹង​ទុក​អ្វី។ ​ចំណាំងផ្លាត​​មិន​អោបក្រសោប​ទុក​នោះ​ឡើយ។»
  4. «គ្រប់​អ្វី​ដែល​ពិបាក​ទាំងអស់​មាន​ដើមកំណើត​របស់​វា​នៅ​ក្នុង​អ្វី​ដែល​ងាយស្រួល រីឯ​អ្វី​ដែល​អស្ចារ្យ​មាន​ដើមកំណើត​នៅ​ក្នុង​អ្វី​ដែល​តូចតាច។»
  5. «ចូរ​មាន​សតិ​ប្រុងប្រយ័ត្ន​ទៅលើ​ចេតនា។ ចេតនា​គឺជា​គ្រាប់​ពូជ​ដែល​បង្កើត​អនាគត​របស់​យើង។»
  6.  «មិន​មាន​ភ្លើង​ណា​ប្រៀប​បាន​ទៅ​នឹង​ភាព​លោភលន់។ មិន​មាន​ជំងឺ​ណា​ប្រៀប​បាន​ទៅ​នឹង​ការ​ស្រេកឃ្លាន​របស់​បេះដូង។ ក៏​មិន​មាន​ភាព​រីករាយ​ណា​ប្រៀប​បាន​ទៅ​នឹង​ភាព​រីករាយ​នៃ​សេរីភាព​នោះ​ដែរ។»
  7. «ប្រលែង​ចោល​នូវ​កំហឹង។ ប្រលែង​ចោល​នូវ​មោទកភាព។ នៅ​ពេល​ដែល​អ្នក​មិន​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​អ្វីមួយ អ្នក​នឹង​ឆ្លង​រំលង​សេចក្ដី​ទុក្ខ​សោកសៅ។»
  8. «ចូរ​ហ្វឹកហាត់​ចិត្ត​របស់​អ្នក​ឲ្យ​ចេះ​មើល​ឃើញ​សេចក្ដី​ល្អ​នៅ​ក្នុង​អ្វីៗ​គ្រប់យ៉ាង។»
  9. «អ្នកនឹង​បាត់បង់​តែ​អ្វី​ដែល​អ្នក​អោបក្រសោប​តែ​ប៉ុណ្ណោះ។»
  10. «បើ​អ្នក​ស្វែងរក​អ្នកដទៃ​ដើម្បី​ភាព​ពេញលេញ អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ពេញលេញ​ពិតប្រាកដ​នោះ​ឡើយ។»

    ដោយ៖ ស្រីពៅ