ទស្សន​ចំនួន​៨​ឃ្លា​របស់នីកូឡា តេស្លា ដែល​បាន​បង្ហាញ​ពី​បញ្ញា​របស់​អ្នក​ច្នៃបង្កើត​រូប​នេះ​



នីកូឡា តេស្លា គឺ​ជា​អ្នក​ច្នៃបង្កើត វិស្វករ​អគ្គិសនី វិស្វករ​មេកានិច និង​ជា​អ្នក​ជំនាញ​សិក្សា​ពី​អនាគត​មួយ​រូប​ដែល​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​ចក្រភព​អូទ្រីស​ដែល​សព្វថ្ងៃ​ជា​សាធារណរដ្ឋ​ក្រូអាត។ គាត់​បាន​កសាង​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សលោក ដែល​ភាគច្រើន​មិន​សូវ​ត្រូវ​បាន​ពិភពលោក​ដឹង។ គាត់​បាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨៥៦​ដល់​ឆ្នាំ​១៩៤៣។ សមិទ្ធផល​ដែល​ត្រូវ​បាន​គេ​ស្គាល់​លេចធ្លោ​ជាង​គេ​របស់​គាត់​គឺជា​ការ​រចនា​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​សម័យ​ទំនើប​ដែល​ជា​ចរន្ត​ឆ្លាស់​ឬ​ហៅ​កាត់​ថា AC។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៨​ឃ្លា​របស់​លោក នីកូឡា ដែល​បាន​បង្ហាញ​ពី​បញ្ញា​របស់​អ្នក​ច្នៃបង្កើត​រូប​នេះ៖

  1. «វា​គឺជា​រឿង​ចម្លែក​តែ​ត្រឹមត្រូវ​ដែល​និយាយ​ថា យើង​ដឹង​កាន់តែ​ច្រើន យើង​កាន់តែ​ល្ងង់ខ្លៅ ហើយ​មាន​តែ​តាមរយៈ​ការ​ត្រាស់ដឹង​ប៉ុណ្ណោះ​ដែល​យើង​មាន​សតិដឹង​ពី​ដែន​កំណត់​របស់​យើង។»
  2. «បើ​សេចក្ដី​ស្អប់​របស់​អ្នក​អាច​បម្លែង​ជា​អគ្គិសនី​បាន វា​នឹង​អាច​បំភ្លឺ​ពិភពលោក​ទាំងមូល។»
  3. «ថាមពល​អគ្គិសនី​មាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដែល​មាន​វត្តមាន​នៅ​ក្នុង​បរិមាណ​ដែល​ឥត​មាន​ដែន​កំណត់ និង​អាច​ដំណើរការ​ម៉ាស៊ីន​របស់​ពិភពលោក​ដោយ​មិន​ចាំបាច់​ត្រូវការ​ធ្យូងថ្ម ប្រេង ឧស្ម័ន ឬ​ក៏​ប្រេងឥន្ធនៈ​ផ្សេង​ទៀត​នោះ​ឡើយ។»
  4. «ថ្ងៃ​ដែល​អ្នក​វិទ្យាសាស្ត្រ​ចាប់ផ្ដើម​សិក្សា​ពី​បាតុភូត​អរូបី វា​នឹង​វិវឌ្ឍ​ទៅ​មុខ​ក្នុង​រយៈពេល​១​ទសវត្ស​ច្រើន​ជាង​សតវត្ស​មុនៗ​ទាំងអស់​នៃ​អត្ថិភាព​របស់​វា​ទៅ​ទៀត។»
  5. «ប្រព័ន្ធ​ជីវសាស្ត្រ​ទាំងមូល​របស់​យើង ខួរក្បាល និង​ផែនដី​ខ្លួន​វា​ផ្ទាល់ ដំណើរការ​នៅ​ក្នុង​ប្រេកង់​តែមួយ។»
  6. «គ្មាន​ឧបករណ៍​​ផ្ដល់​ថាមពល​ឥត​គិត​ថ្លៃ​ណា​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ដល់​ទីផ្សារ​នោះ​ឡើយ។»
  7. «ព្រះពុទ្ធ​រៀបរាប់​ក្នុង​ផ្លូវ​មួយ ព្រះ​យេស៊ូ​រៀបរាប់​អំពី​វា​ក្នុង​ផ្លូវ​មួយ​ទៀត ប៉ុន្តែ​អ្នកទាំងពីរ​និយាយ​ដូចគ្នា ពួក​យើង​គឺ​តែមួយ។»
  8. «សេចក្ដី​ស្រឡាញ់ ខ្ញុំ​សង្កេត​ឃើញ​ថា​វា​គឺជា​អារម្មណ៍​ដែល​ជា​ចំណង់​រុញច្រាន​ដែល​មិន​សម​ហេតុផល​និង​បំផ្លាញ​ខ្លួនឯង​មួយ ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​សេចក្ដី​រីករាយ។»

    អត្ថបទទាក់ទង៖ សម្ដី​ចំនួន​១០​ឃ្លា​ពី Pema Chodron ​ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​គិត​ពិចារណា

ដោយ៖ ស្រីពៅ

X
5s