ទស្សន​ចំនួន​ ១០​ឃ្លា ដែល​ធ្វើឲ្យ​អ្នក​សម្លឹង​មើល​ការ​លំបាក​ក្នុង​ជីវិត​នៅ​ក្នុង​រូបភាព​ថ្មី​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ១០​ឃ្លា ដែល​ធ្វើឲ្យ​អ្នក​សម្លឹង​មើល​ការ​លំបាក​ក្នុង​ជីវិត​នៅ​ក្នុង​រូបភាព​ថ្មី:

) «មនុស្ស​នឹង​លះបង់​ភាព​រីករាយ​ណា​ក៏​បាន​ដែល​អ្នក​ចូលចិត្ត ប៉ុន្តែ​គាត់​នឹង​មិន​បោះបង់​ចោល​សេចក្ដី​ទុក្ខ​របស់​គាត់​ឡើយ។» George Gurdjieff

) «ដោយ​មិន​មាន​ចំណេះដឹង​អំពី​ខ្លួនឯង ដោយ​មិន​មាន​ការ​យល់​ពី​ដំណើរការ​និង​តួនាទី​នៃ​ម៉ាស៊ីន​របស់​ខ្លួន​គាត់​ទេ​នោះ មនុស្ស​មិន​អាច​មាន​សេរីភាព​បាន​ឡើយ គាត់​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ឡើយ ហើយ​គាត់​នឹង​នៅ​តែ​ធ្វើ​ជា​ទាសករ​ដដែល។» George Gurdjieff

) «សត្រូវ​របស់​មនុស្ស​មិនមែន​ជា​ព្រាយ​បិសាច​ឡើយ តែ​គឺជា​មនុស្ស​ដូច​ជា​ខ្លួន​គាត់​ជាដើម។» ឡៅជឺ

) «ជីវិត​គឺជា​អ្វីមួយ​ដែល​លាក់​កំបាំង ហើយ​នៅ​ពី​ក្រោយ​អ្វី​ដែល​យើង​បាន​ដឹង​អំពី​វា ពន្លិច​ចេញ​នូវ​តម្រុយ​នៃ​ការ​ពិត ដែល​បាន​ធ្វើឲ្យ​វា​កាន់តែ​លាក់​កំបាំង​ជាង​មុន​១០០០​ពាន់​ដង។» H. P. Lovecraft

) «ការ​លំបាក​គឺជា​ទំព័រ​ទី​មួយ​ដែល​នាំ​ទៅ​កាន់​ការ​ពិត។» Lord Byron

) «ជីវិត​ត្រូវ​បាន​ចំណាយ​អស់​ពាក់​កណ្ដាល​ទម្រាំ​តែ​យើង​ដឹង​ថា​វា​ជា​អ្វី។» George Herbert

) «មាន​ពេល​ខ្លះ​ការ​ចំណេញ​ដ៏​ល្អ​បំផុត​គឺជា​ការ​បាត់បង់។» George Herbert

) «បើ​អ្នក​សម្លឹង​មើល​ក្នុង​បេះដូង​របស់​អ្នក ហើយ​អ្នក​រក​ឃើញ​ថា​មិន​មាន​អ្វី​ខុស​នៅ​ទីនោះ តើ​មាន​អ្វី​ទៅ​ដែល​ត្រូវ​ព្រួយ​បារម្ភ ? មាន​អ្វី​ទៅ​ដែល​ត្រូវ​ភ័យខ្លាច ខុងជឺ

) «វា​គឺជា​ការ​ប្រទានពរ​ដែល​បាន​ឆ្លងកាត់​បទពិសោធន៍​លំបាក។ មិនមែន​ដោយសារតែ​យើង​រងទុក្ខ​នោះ​ទេ តែ​ដោយសារ​តែ​យើង​បាន​រៀន​អត់ធន់។» Saim A. Cheeda

១០) «ខ្ញុំ​ជឿ​ថា​អ្វីៗ​សុទ្ធតែ​កើតឡើង​ដោយ​មាន​ហេតុផល​របស់​វា បើ​ទោះ​ជា​យើង​មិន​មាន​បញ្ញា​គ្រប់គ្រាន់​នឹង​មើល​ឃើញ​វា​ក៏​ដោយ។» Oprah Winfrey

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សនដ៏មានតម្លៃចំនួន​៥​ដែល​បាន​និយាយ​អំពី​ភាព​មិន​ទៀងទាត់​នៃ​ជីវិត

X
5s