ការ​ពិត​អំពី​ជីវិត​ចំនួន​១០ ដែល​អ្នក​គួរ​ដឹង​និង​ភ្ញាក់​រំលឹក​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ការ​ពិត​អំពី​ជីវិត​ចំនួន​១០ ដែល​អ្នក​គួរ​ដឹង​និង​ភ្ញាក់​រំលឹក:

) «មាន​ពេល​ខ្លះ​អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ក្មេង​អាយុ​៤ឆ្នាំ​និង​មនុស្ស​ចាស់​អាយុ​៨៤​ឆ្នាំ​ដើម្បី​យល់​ពី​ជីវិត​ម្ដងទៀត។» Kristen Butler

) «អ្នក​ត្រូវ​រស់នៅ​ផ្នែក​ដែល​អាក្រក់​បំផុត​នៃ​ជីវិត​របស់​អ្នក​ ដូច្នេះ​អ្នក​នឹង​មិន​យក​ផ្នែក​ដែល​ល្អ​បំផុត​នៅ​ក្នុង​ជីវិត​អ្នក​មើល​រំលង​មិន​ឲ្យ​តម្លៃ​នោះ​ឡើយ។» អនាមិក

) «បើ​យើង​អាច​មើល​ពិភពលោក​តាមរយៈ​កែវ​ភ្នែក​របស់​ក្មេង យើង​នឹង​អាច​មើល​ឃើញ​វេទមន្ត​នៅ​ក្នុង​អ្វីៗ​ទាំងអស់។» អនាមិក

) «មិន​មាន​មនុស្ស​ណា មិន​ថា​បុរាណ​ប៉ុណ្ណា ឬ​មាន​ប្រជាប្រិយ​ប៉ុណ្ណា អាច​នៅ​ពី​លើ​ច្បាប់​របស់​ធម្មជាតិ​បាន​ឡើយ។» Abhijit Naskar

) «សុខភាព​គឺជា​អំណោយទាន​ដែល​ល្អ​បំផុត ការ​ស្កប់ស្កល់​គឺជា​ទ្រព្យសម្បត្តិ​ដែល​ខ្ពង់ខ្ពស់​បំផុត ការ​ទុកចិត្ត​គឺជា​ទំនាក់ទំនង​ដែល​ល្អ​បំផុត និព្វាន​គឺជា​សេចក្ដី​សុខ​ដែល​ខ្ពស់​បំផុត។» ព្រះសម្មាសម្ពុទ្ធ

) «ជីវិត​គឺជា​តុល្យភាព​នៃ​ការ​ចាប់​ឲ្យ​ជាប់​និង​ការ​ប្រលែង​ចោល។» Rumi

) «ការ​អភ័យទោស​គឺជា​អ្វី​ដែល​អ្នក​ធ្វើ​សម្រាប់​ខ្លួនឯង មិនមែន​អ្នកដទៃ​នោះ​ឡើយ។» Dr. Phil McGraw

) «កង្វល់​គឺជា​ការ​ស្រមើស្រមៃ​ដែល​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ។» Dan Zadra

) «ពន្លត់​ភ្លើង​ទៀន​របស់​អ្នក​ដទៃ​នឹង​មិន​ធ្វើឲ្យ​ភ្លើង​ទៀន​របស់​អ្នក​បំភ្លឺ​ភ្លឺ​ជាង​នោះ​ឡើយ។» អនាមិក

១០) «មនុស្ស​គឺជា​ភាវៈ​មាន​ជីវិត​តែមួយគត់​ដែល​បដិសេធ​នឹង​ទទួល​យក​ជីវិត​ទៅ​តាម​ភាព​ពិត​របស់​វា ហើយ​ដោយសារ​ហេតុផល​នេះ ពួកគេ​គឺជា​ភាវៈ​មាន​ជីវិត​តែមួយគត់​ដែល​គិត​ថា​ជីវិត​គឺជា​សេចក្ដី​ទុក្ខ។» អនាមិក

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ កម្រងសម្ដី​ដកស្រង់​ចំនួន​៩​ឃ្លា ដែល​និយាយ​អំពី​ការ​ប្រលែងចោល

X
5s