ទស្សន​ចំនួន​ ១០​ឃ្លា ​ពី​កវីនិពន្ធ​ដែល​សុទ្ធតែ​មាន​មេរៀន​ល្អៗ ​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​ពួកគេ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​ ១០​ឃ្លា​ ពី​កវីនិពន្ធ​ដែល​សុទ្ធតែ​មាន​មេរៀន​ល្អៗ​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​ពួកគេ៖ 

  1. «មួយ​នៅ​ក្នុង​ចំណោម​រឿង​ដែល​ពិបាក​បំផុត​នៅ​ក្នុង​ពិភពលោក គឺជា​ការ​នាំ​យក​អត្ថន័យ​ឲ្យ​បាន​សុក្រឹត​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត។» Lewis Carroll
  2. «នេះ​គឺជា​បញ្ហា​ពិត​ប្រាកដ​នៃ​ពិភពលោក គឺថា​មនុស្ស​ច្រើន​ពេក​ហើយ​ដែល​បាន​ដឹងក្ដី។» Walt Disney
  3.  «នៅ​ពេល​យើង​នៅ​ក្មេង យើង​ធ្លាប់​គិត​ថា​នៅ​ពេល​យើង​ធំ​ដឹង​ក្ដី យើង​នឹង​លែង​ងាយ​ទទួល​រង​ការ​ឈឺចាប់​ទៀត​ហើយ។ ប៉ុន្តែ​ការ​ធំ​ដឹងក្ដី​គឺជា​ការ​ទទួល​យក​ភាព​ដែល​ងាយ​នឹង​ទទួលរង​ការ​ឈឺចាប់។ មាន​ជីវិត​គឺជា​ការ​ដែល​ងាយ​នឹង​ទទួលរង​ការ​ឈឺចាប់។» Madeleine L'Engle
  4. «យើង​សុទ្ធតែ​ជា​មនុស្ស​ចម្លែក​នៅ​ក្នុង​ទឹកដី​ដែល​ចម្លែក ដែល​នឹកនា​ផ្ទះសម្បែង ប៉ុន្តែ​មិន​ដឹង​ថា​ផ្ទះ​ជា​អ្វី​ឬ​នៅ​ទីណា។ យើង​ទទួល​អារម្មណ៍​ដឹង​ពី​វា​បន្តិច​នៅ​ក្នុង​ការ​សុបិន​របស់​យើង ឬ​នៅ​ពេល​យើង​ចាប់ផ្ដើម​អភិវឌ្ឍ​ទៅមុខ​ក្រោយ​ពី​ជួប​ឧបសគ្គ ហើយ​ភ្លាម​នោះ​ស្រាប់តែ​មាន​ភាព​ស្និទ្ធស្នាល​ដែល​ចម្លែក​និង​ផ្អែមល្ហែម​មួយ​ដែល​បាន​រលាយ​សាបសូន្យ​ទៅ​ភ្លាមៗ​នោះ​នៅ​ពេល​វា​ទើបតែ​បាន​មក​ដល់។» Madeleine L'Engle
  5. «ពាក្យ​អាច​ប្រៀប​បាន​ទៅ​នឹង​កាំរស្មីX​ដែរ​បើ​សិន​ជា​អ្នក​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ។ វា​នឹង​ឆ្លងកាត់​អ្វីៗ​ទាំងអស់។ អ្នក​អាន​ហើយ​អ្នក​នឹង​ត្រូវ​បាន​ចាក់​ទម្លុះ។» Aldous Huxley
  6. «ដំណើរការ​តិចណូឡូជី​បាន​ផ្ដល់​ឲ្យ​យើង​នូវ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​ដើម្បី​ដើរ​ថយក្រោយ។» Aldous Huxley
  7. «កុំ​បណ្ដោយ​ឲ្យ​សេចក្ដី​សុខ​របស់​អ្នក​ពឹងផ្អែក​ទៅលើ​អ្វីមួយ​ដែល​អ្នក​អាច​បាត់បង់។» C. S. Lewis
  8. «វិញ្ញាណ​ត្រូវ​បាន​ព្យាបាល​ដោយ​នៅ​ជាមួយ​ក្មេងៗ។» Fyodor Dostoyevsky
  9. «មនុស្ស​មាន​ពេល​ខ្លះ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​សេចក្ដី​ទុក្ខ​យ៉ាង​ខ្លាំងក្លា​និង​យ៉ាង​ងប់ងុល។» Fyodor Dostoyevsky
  10. «អាថ៌កំបាំង​នៃ​អត្ថិភាព​របស់​មនុស្ស​មិនមែន​ស្ថិត​នៅ​លើ​តែ​ការ​ដែល​គ្រាន់តែ​រស់នៅ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ស្ថិត​នៅ​ក្នុង​ការ​ស្វែងរក​អ្វីមួយ​ដើម្បី​រស់នៅ​ដែរ។» Fyodor Dostoyevsky

    អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​៧​ពី​លោក D. T. Suzuki ដែល​អាច​ជួយ​បំភ្លឺ​ការ​គិត​របស់​អ្នក​បាន

ដោយ៖ ស្រីពៅ

X
5s