COVID-19 ធ្វើ​ឲ្យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ធ្លាក់​ខ្លាំង​បំផុត​មិនធ្លាប់មាន​ក្នុ​ងរយៈពេល ៦០ឆ្នាំ​



នៅចុងខែមេសានេះ ចំនួនអ្នកឆ្លងបានកើនឡើងលើស ៣លាននាក់ហើយនៅទូទាំងពិភពលោក អ្នកស្លាប់កើនឡើងលើស ២១ ម៉ឺននាក់ នេះបើយោងតាមទិន្នន័យពីគេហទំព័រ World O Meter ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។ 

អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល និងរងផលប៉ះពាល់ដល់ការរំខានលើខ្សែច្រវ៉ាក់ផលិតកម្មនិងផ្គត់ផ្គង់ ការអនុវត្តនូវវិធានការទប់ស្កាត់តាមរយៈការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា រឿងថែរក្សាកុំលាបសន្តិសុខសង្គមវាបានធ្វើអោយប្រទេសមួយចំនួនមានការបិទរោងចក្រ នឹងបង្កើតបានជាការរឹតត្បិតនូវចលនាពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស នេះយោងតាមរបាយការណ៍ពីវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum សរសេរកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០។

ចុចអាន៖ ឧស្សាហកម្មអាកាសចរណ៍ចិនបាត់បង់ទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ខណៈពិភពលោកបាត់ជាង ៣០០ពាន់លានដុល្លារ​

ភាពអត់ការងារធ្វើកំពុងកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលអ្នកធ្វើគោលនយោបាយនៅទូទាំងប្រទេសប្រណាំងប្រជែងអនុវត្តវិធានការណ៍សារពើពន្ធនិងរូបិយវត្ថុដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើប្រជាជននិងបង្កើនសេដ្ឋកិច្ចក្រោមស្ថានភាពតានតឹង។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៩ ខែមេសាបាននិយាយថាជំងឺរាតត្បាតឆ្លងរាលដាលបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចដែលពិភពលោកមិនបានជួបប្រទះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង។

COVID-19 បានផ្តល់ទុក្ខទោសដល់សេដ្ឋកិច្ចពិភពលោកលើចំណុចធំៗដូចខាងក្រោមនេះ៖

១) ការព្យាករធ្លាក់ចុះសម្រាប់អាស៊ី
សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិកាលវិភាគកណ្ដាលខែមីនាកន្លងទៅបានព្យាករណ៍ និងព្រមានពីការធ្លាក់ចុះដែលមិនអាចមានកំណើនបានទៅនៅក្នុងឆ្នាំនេះ ។ ការធ្លាក់ចុះនិងគ្មានកំណើនកើនឡើងអាចចាត់ទុកបានថាជាលើកទីមួយក្នុងរយៈពេល ៦០ឆ្នាំ ហើយក្នុងវិស័យសេវាកម្មស្ថិតនៅក្រោមសម្ពាធខ្លាំងជាងគេ។ ការបិទប្រទេសឬទីក្រុង lockdown នៅក្នុងតំបន់មានន័យថា វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច ដែលមានក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន និងហាងនានាទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ចុចអាន៖ IFC៖ មនុស្ស១១លាននាក់នៅអាស៊ីនឹងធ្លាក់ក្នុងភាពក្រីក្រ ដោយសារបាត់បង់ការងារក្នុងគ្រាកូវីដ១៩​

ក្រោយពេលមួយថ្ងៃបន្ទាប់មន្ទីររូបិយវត្ថុអន្តរជាតិក៏បានបង្ហាញដែរថា សេដ្ឋកិច្ចចិនមានការធ្លាក់ចុះនៅក្នុងត្រីមាសទី ១ ហើយការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះលើកដំបូងបំផុតក្នុងកំណត់ត្រាប្រចាំត្រីមាសរាប់តាំងពីឆ្នាំ ១៩៩២ មក។ ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងត្រីមាសទី ១ (ពីខែមករាដល់ខែមីនា) ឆ្នាំ ២០២០ មានការធ្លាក់ចុះមកនៅត្រឹមតែ ៦,៨% ធៀបនឹងរយៈពេលដែលក្នុងឆ្នាំចាស់ ២០១៩ ខុសពីការព្យាករណ៍ទុករបស់អ្នកជំនាញសេដ្ឋកិច្ច។ លើសពីនេះ ក្រុមអ្នកវិភាគក៏បានធ្វើការព្យាករណ៍ដែលថាសេដ្ឋកិច្ចរបស់ចិនទំនងជារងផលប៉ះពាល់បន្ថែមទៀត ដោយសារការកាត់បន្ថយតម្រូវការជាសាកលសម្រាប់លទ្ធផលរបស់ចិន បើផ្អែកលើការរកផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃប្រទេសនានាជុំវិញពិភពលោក។ យកទៅតាមទិន្នន័យវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ខ្សែច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំងគិតត្រឹមពីខែដំបូងដើមឆ្នាំ ២០២០ ដែលចាត់ទុកថាជាការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ សម្រាប់ឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ២,៥% នេះបើយោងតាមការស្ទង់មតិរបស់រ៉យទ័រ ហើយវាជាអត្រាទាបបំផុតក្នុងរយៈពេលជិត ៥០ ឆ្នាំ។

ចុចអាន៖ ដំបូន្មានសុខភាពថ្មី ៣ ទាក់ទងនឹងជំងឺកូវីដ១៩ អ្នកត្រូវដឹង

២) តម្លៃប្រេង និងភាគហ៊ុនបន្តធ្លាក់ចុះ និងស្ថិតក្រោមសម្ពាធខ្លាំង
ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ធនាគារកណ្តាលអាមេរិកនៅថ្ងៃទី ១៥ ខែមីនា បានកាត់បន្ថយអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនអោយនៅជិតសូន្យ។ ប៉ុន្តែការផ្លាស់ប្តូរនេះ បានជួយសម្របសម្រួលជាមួយធនាគារកណ្តាលនៅប្រទេសជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដែលមិនធ្លាប់បានធ្វើឡើយចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ទោះបីជាពេលនោះវិនិយោគិនជាច្រើនបានជួបប្រទះការបរាជ័យក៏ដោយ។ គិតត្រឹមថ្ងៃទី ៩ ខែមេសា សន្ទស្សន៍ភាគហ៊ុនរបស់ S&P 500 ធ្លាក់ចុះជាង ១៣% ខណៈតម្លៃប្រេងជាសកលធ្លាក់ចុះជាង ៤៧% ធៀបនឹងរយៈពេលដូចគ្នា។ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃទី ៩ ខែមេសា បានបង្ហាញកម្មវិធីថ្មីមួយដោយនិយាយថាខ្លួនគ្រោងនឹងផ្តល់ប្រាក់កម្ចី ២,៣ ពាន់លានដុល្លារដល់អាជីវកម្មខ្នាតតូចនិងខ្នាតតូចក៏ដូចជាទីក្រុងនិងក្នុងសហរដ្ឋអាមេរិក។ ធនាគារកណ្តាលអាមេរិកក៏បានពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចីសាជីវកម្មរបស់ខ្លួនផងដែរដើម្បីរួមបញ្ចូលនូវប្រភេទនៃបំណុលហានិភ័យ។ ទន្ទឹមគ្នានោះ ធនាគារកណ្ដាលអឺរ៉ុបក៏បានចេញសកម្មភាពលើការបញ្ចេញ កញ្ចប់សង្គ្រោះបន្ទាប់ Pandemic Emergency Purchase Programme ដែលចំណាយប្រាក់ប្រមាណ ៧៥០អឺរ៉ូ កាលពីថ្ងៃទី ១៨ មីនា ដែលរំពឹងថានឹងមានរហូតដល់ចុងឆ្នាំ។

ចុចអាន៖ ចិន​ផ្អាក​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស ​​​ដោយ​​សារ​​កូវីដ​១៩​គ្រប់គ្រង​បាន​​

៣) COVID បង្កើតឲ្យមានអត្រានីកម្មភាព
អ្នកព្យាករណ៍សេដ្ឋកិច្ចឯករាជ្យនៅប្រទេសអង់គ្លេសបានធ្វើការព្រមានកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ ថាសេដ្ឋកិច្ចរបស់អង់គ្លេសដែលមានការធ្លាក់ចុះប្រមាណជា 35 ភាគរយគិតត្រឹមខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។ បន្ថែមពីនេះគេក៏បានស្នើផងដែរថា អត្រានិកម្មភាពនៅមានការកើនឡើងទៅមនុស្សប្រមាណជា ២,១លាននាក់ ទៅដល់ ៣,៤លានអ្នកនៅចុងខែមិថុនា។ ជាមួយគ្នានេះដែរជនជាតិអាមេរិកប្រមាណជា ៤,៤លាននាក់ ធ្វើបានគេរាយការណ៍ថាបានទៅដាក់ពាក្យបញ្ជាក់ថាគ្មានការងារធ្វើគិតត្រឹមថ្ងៃទី ១៨ ខែមេសាកន្លងទៅ ដោយសារឥទ្ធិពលនៃការរីករាលដាលវីរុសកូវីដ។ យោងតាមរបាយការណ៍នោះបានបង្ហាញថាមនុស្សជាង ២៦ លាននាក់បានបាត់បង់ការងារដោយសាររដ្ឋអាមេរិកក្នុងរយៈពេល ៥សប្តាហ៍ជាប់គ្នា។ ងាកទៅមើលប្រទេសអេស្ប៉ាញវិញ បាទបង្ហាញពីទិន្នន័យអ្នកបាត់បង់ការងារធ្វើការដែររហូតដល់ទៅ ៩០ ម៉ឺននាក់ បន្ទាប់ពីមានការបិទប្រទេសនៅពាក់កណ្ដាលខែមីនា។ រាជទូតថ្មីជាផ្លូវការមួយទៀតបានបង្ហាញថាចំនួនអ្នកអត់ការងារធ្វើទាំងអស់មានការកើនឡើងដល់ ៣,៥លាននាក់ ជាចំនួនមួយខ្ពស់បំផុតរាប់ចាប់តាំងពីឆ្នាំ ២០១៧ មក។ ក្រៅពីនេះ ទៅតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន bloomberg បានឲ្យដឹងថា អ្នកដែលធ្លាប់មានការងារធ្វើប្រមាណជាពាក់កណ្ដាលនៅក្នុងទ្វីបអាហ្រ្វិកប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារនេះដែលបណ្ដាលមកពីការរីករាលដាលកូវីដ ១៩។

ចុចអាន៖ យ៉ាងតិច ៣ ឆ្នាំ ទើបអាមេរិកអាចស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានបន្ទាប់ពី COVID-19​

៤) ប៉ះពាល់ដល់វិស័យទេសចរណ៍
យោងតាមការចេញផ្សាយពីគេហទំព័រ International Food Policy Research Institute បានឲ្យដឹងថា វិស័យអាកាសចរណ៍ ក៏ដូចជាវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសសម្រាប់ប្រទេសដែលមានចំណូលទាប ឬចំណូលមធ្យម។ ការរិតត្បិតការធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស ការបិទប្រទេសរបស់ទីក្រុង វាបានជះឥទ្ធិពលខ្លាំងទៅដល់ការធ្វើអាជីវកម្មពិសេសសម្រាប់វិស័យម្ហូបអាហារ សណ្ឋាគារនិងបដិសណ្ឋារកិច្ច។ លើសពីនេះវាជាឥទ្ធិពលខ្លាំងទៅដល់ឧស្សាហកម្មនៅប្រទេសជឿនដែលមានចំណូលខ្ពស់ តើនៅតំបន់អាស៊ីនិងអឺរ៉ុប ហើយបង្កទៅជាការធ្លាក់ចុះជាប្រព័ន្ធនៃសេដ្ឋកិច្ចគ្រប់ប្រទេសនៅទូទាំងពិភពលោក។

ចុចអាន៖ ចិនប្រតិកម្មចំពោះហ្គេម Coronavirus Attack ដែលបង្កប់ន័យវាយប្រហារផ្នែកនយោបាយ​

៥) ការរំខានដល់ការធ្វើពាណិជ្ជកម្ម
កង្វះខាតផលិតផលនាពេលដំបូងដែលចិនមិនបានផ្គត់ផ្គង់ទាន់ពេល និងគ្រប់គ្រាន់ទៅដល់ក្រុមហ៊ុននានានៅជុំវិញពិភពលោក ដោយសារតែរោងចក្រនានាក្នុងប្រទេសចិនបានពន្យារពេលដំណើរការបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី និងការដាក់ចេញនូវវិធានការឲ្យកម្មករស្នាក់នៅក្នុងផ្ទះដើម្បីឆ្លើយតបនឹងការរីករាលដាលនៃវីរុសកូវីដ ១៩ សូម្បីកម្ពុជាក៏ជាប្រទេសដែលរងផលប៉ះពាល់ដោយសារកង្វះវត្ថុធាតុដើមផលិតសម្រាប់រោងចក្រកាត់ដេរដូចគ្នាដែរក្នុងពេលកន្លងមក៕

ចុចអាន៖ ហេតុអ្វីចិននៅតែខ្លាំងក្នុងការស្តារសេដ្ឋកិច្ចបន្ទាប់ពីរងការញាំញីពី COVID?​

 

X
5s