គតិ​ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ចំនួន​៩ឃ្លា ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​ត្រូវ​បាន​នរណា​ប្រាប់​ពី​មុន​មក​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិ​ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ចំនួន​៩ឃ្លា ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​ត្រូវ​បាន​នរណា​ប្រាប់​ពី​មុន​មក:

) «ជីវិត​គឺជា​សោកនាដកម្ម​នៅ​ពេល​សម្លឹង​មើល​ជិត ប៉ុន្តែ​គឺជា​រឿង​កំប្លែង​នៅ​ពេល​សម្លឹង​ឲ្យ​បាន​វែង​ឆ្ងាយ។» Charlie Chaplin

) «អត្ថិភាព​គឺជា​ភាព​មិន​ល្អឥតខ្ចោះ។» Jean-Paul Sartre

) «នៅ​ពេល​ដែល​យើង​ចងចាំ​ថា​ពួក​យើង​សុទ្ធតែ​ឆ្កួត​ល្ងង់ អាថ៌កំបាំង​នឹង​រលាយ​បាត់​ហើយ​ជីវិត​នឹង​បង្ហាញ​ខ្លួន​ចេញ​មក​ពន្យល់។» Mark Twain

) «ធ្វើ​ជា​ខ្លួនឯង​នៅ​ក្នុង​ពិភពលោក​ដែល​ចេះ​តែ​ព្យាយាម​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​អ្វី​ផ្សេង​គឺជា​សមិទ្ធផល​ដែល​អស្ចារ្យ​បំផុត។» Ralph Waldo Emerson

) «កុំ​កំសាក​និង​ម៉ត់ចត់​ពេក​ចំពោះ​សកម្មភាព​របស់​អ្នក។ ជីវិត​ទាំងអស់​គឺជា​ការ​ពិសោធន៍។» Ralph Waldo Emerson

) «ការ​អប់រំ​គឺជា​រឿង​ដែល​គួរឲ្យ​គោរព​ឲ្យ​តម្លៃ ប៉ុន្តែ​វា​គឺជា​រឿង​ល្អ​ក្នុង​ការ​ចងចាំ​ម្ដងម្កាល​ថា​គ្មាន​អ្វី​ដែល​មាន​តម្លៃ អាច​ត្រូវ​បាន​បង្រៀន​បាន​នោះ​ឡើយ។» Oscar Wilde

) «ជីវិត​ត្រូវ​បាន​ចំណាយ​អស់​ពាក់​កណ្ដាល​ទៅ​ហើយ​ទម្រាំ​តែ​យើង​ដឹង​ថា​វា​ជា​អ្វី។» George Herbert

) «នៅ​ក្នុង​ការ​សន្ទនា កំប្លែង​មាន​តម្លៃ​ជាង​ប្រាជ្ញា​វៃ​ឆ្លាត​និង​ងាយស្រួល​ជាង​ចំណេះដឹង។» George Herbert

) «គ្រប់​មនុស្ស​ទាំងអស់​ស្លាប់។ ប៉ុន្តែ​មិនមែន​គ្រប់​មនុស្ស​ទាំងអស់​នោះ​ឡើយ​ដែល​ពិតជា​បាន​រស់នៅ។» William Wallace

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​​១០​ឃ្លា ដែល​អាច​ដាស់​កូន​ក្មេង​នៅ​ក្នុង​វិញ្ញាណ​របស់​អ្នក​ឲ្យ​ភ្ញាក់​ឡើង​វិញ

X
5s