ទស្សន​ចំនួន​៧ឃ្លា ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​បញ្ញា​ដែល​បាន​បង្កប់​នៅ​ក្នុង​ខ្លួន​អ្នក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​៧ឃ្លា ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​បញ្ញា​ដែល​បាន​បង្កប់​នៅ​ក្នុង​ខ្លួន​អ្នក៖

  1. «ស្មោះត្រង់​ជាមួយ​ខ្លួនឯង​គឺជា​តេស្ត​ប្រឡង​ដ៏​លំបាក​បំផុត​នៅ​ក្នុង​ជីវិត។» Sri Chinmoy
  2. «ដូច​ទៅ​នឹង​កែវ​មួយ​នេះ​ដូច្នោះ អ្នក​ពោរពេញ​ទៅ​ដោយ​ទស្សន​របស់​អ្នក​និង​ការ​ទស្សន៍ទាយ​របស់​អ្នក។ តើ​ខ្ញុំ​អាច​បង្ហាញ​បញ្ញា​ទៅ​កាន់​អ្នក​បាន​យ៉ាង​ដូចម្ដេច​បើ​អ្នក​មិន​ធ្វើ​ឲ្យ​កែវ​ទឹក​របស់​អ្នក​ទទេ​សិន​នោះ?» Nyogen Senzaki
  3. «នៅ​ពេល​អ្នក​រំពឹង​ទុក​អ្វីមួយ នៅ​ពេល​អ្នក​តម្រង់​រក​អ្វីមួយ នៅ​ត្រង់​នោះ​អ្នក​កំពុងតែ​ធ្វើឲ្យ​ថាមពល​របស់​អ្នក​ខ្សោយ​ជាង​មុន។ អ្នក​បំបែក​ថាមពល​របស់​អ្នក អ្នក​បំបែក​ការ​ផ្ចង់​សតិ​របស់​អ្នក ហើយ​វា​នឹង​ក្លាយ​ជា​អ្វី​ដែល​លើស​ពី​ត្រឹមតែ​យីន(Yin)​និង​យ៉ាង(Yang)។ អ្នក​មិន​ត្រឹមតែ​បំបែក​ឡើយ ប៉ុន្តែ​អ្នក​ក៏​បាន​បង្កើត​បញ្ហា​ផង​ដែរ។» Taizan Maezumi
  4. «ការ​មាន​សតិ​ដឹង​គឺជា​ធម្មជាតិ​ពិត​របស់​យើង។ ដូច្នេះ​យើង​មិន​ចាំបាច់​ព្យាយាម​អភិវឌ្ឍ​សតិ​ដឹង​នោះ​ឡើយ យើង​គ្រាន់តែ​ត្រូវ​សង្កេត​ឃើញ​ថា​តើ​យើង​បាន​រាំងផ្លូវ​សតិ​ដឹង​ជាមួយ​នឹង​ការ​គិត​របស់​យើង ការ​ស្រមើស្រមៃ​របស់​យើង ទស្សន​របស់​យើង និង​ការ​វាយតម្លៃ​របស់​យើង​ដោយ​របៀប​ណា​បាន​ហើយ។ បើ​យើង​មិន​ស្ថិត​ក្នុង​សតិ​ដឹង ដែល​ជា​សភាព​ធម្មជាតិ​របស់​យើង​នោះ​ទេ នោះ​យើង​នឹង​កំពុងតែ​ធ្វើអ្វី​ផ្សេង​មិនខាន។» Joko Beck
  5. «មាន​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​ដែល​មាន​អារម្មណ៍​ថា​បើ​សិន​ជា​ពួកគេ​អាច​មាន​ឡាន​ដែល​ធំ​ជាង​មុន ផ្ទះ​ដែល​ល្អ​ជាងមុន វិស្សមកាល​ដែល​ប្រសើរ​ជាងមុន មេ​ដែល​យោគយល់​ជាងមុន ឬ​ក៏​ដៃគូ​ដែល​គួរឲ្យ​ទាក់ទាញ​ជាងមុន នោះ​ជីវិត​របស់​ពួកគេ​នឹង​មាន​ដំណើរការ​ទៅ​មុខ។ យើង​សុទ្ធតែ​ធ្លាប់​បាន​ឆ្លងកាត់​វា​ម្ដង​មក​ហើយ។ បន្តិចម្ដងៗ យើង​នឹង​ធ្វើឲ្យ​«បើ​សិន​ជា​អាច​»របស់​យើង​ភាគច្រើន​បាន​ខ្សត់ខ្សោយ។» Joko Beck
  6. «ឆ្កួត​គឺជា​រឿង​ល្អ។ មនុស្ស​ឆ្កួត​គឺ​រីករាយ មាន​សេរីភាព ពួកគេ​មិន​មាន​ឧបសគ្គ​រាំងស្ទះ ប៉ុន្តែ​ដោយសារតែ​អ្នក​មាន​ការ​ជាប់ជំពាក់​ច្រើន អ្នក​គ្រាន់តែ​ឆ្កួត​បន្តិចបន្តួច​ប៉ុណ្ណោះ។ វា​មិន​ទាន់​ឆ្កួត​គ្រប់គ្រាន់​ឡើយ។ អ្នក​ត្រូវតែ​ក្លាយ​ជា​ឆ្កួត​ទាំងស្រុង។ បន្ទាប់​មក​អ្នក​នឹង​យល់។» Seungsahn
  7. «បើ​អ្នក​ចង់​បាន​អ្វីមួយ អ្នក​នឹង​បាត់បង់​គ្រប់យ៉ាង។ បើ​អ្នក​មិន​ចង់​បាន​អ្វី​សោះ នោះ​អ្នក​នឹង​មាន​គ្រប់យ៉ាង។» Seungsahn

    អត្ថបទទាក់ទង៖ សម្ដី​ចំនួន​១០​ឃ្លា ដែល​ធ្វើ​ឲ្យ​អ្នក​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​គ្រប់​ជំហាន​ក្នុង​ដំណើរ​ជីវិត​អ្នក​

ដោយ៖ ស្រីពៅ

X
5s