សុភាសិត​ល្អៗ​ចំនួន​១៣ឃ្លា ដែល​ជាតិសាសន៍​នៅ​ទូទាំង​ពិភពលោក​បាន​បន្សល់​ទុក​មក​



ខាងក្រោម​នេះ​គឺជា​សុភាសិត​ល្អៗ​ចំនួន​១៣ឃ្លា ដែល​ជាតិសាសន៍​នៅ​ទូទាំង​ពិភពលោក​បាន​បន្សល់​ទុក​មក:

) «ពាក្យ​កុហក​បន្តិច​អាច​សន្សំ​ការ​ពន្យល់​បកស្រាយ​បាន​យ៉ាង​ច្រើន។» សុភាសិត​ស្វីស

) «ឃ្លាន​គឺជា​រសជាតិ​ដែល​ឆ្ងាញ់​ជាង​គេ​បំផុត។» សុភាសិត​ស្វីស

) «បើ​អ្នក​និយាយ​ថា A អ្នក​ក៏​និយាយ​ថា B ដែរ។» សុភាសិត​ស្វីស

) «គ្រប់​ចម្លើយ​ទាំងអស់​អាច​ជា​ហេតុ​នាំ​ឲ្យ​មាន​សំណួរ​ថ្មី។» សុភាសិត​យីឌីស

) «សត្រូវ​១០នាក់​មិន​អាច​ធ្វើឲ្យ​មាន​ការ​បំផ្លាញ​ទៅលើ​បុគ្គល​ម្នាក់​ដូច​គាត់​ធ្វើ​ទៅលើ​ខ្លួនឯង​នោះ​ឡើយ។» សុភាសិត​យីឌីស

) «ជំងឺ​ផ្ដល់​ឲ្យ​អ្នក​នូវ​រសជាតិ​នៃ​សុខភាព។» សុភាសិត​ហុងគ្រី

) «កូនក្មេង​ដែល​គួរឲ្យ​ស្រឡាញ់​មាន​ឈ្មោះ​ជាច្រើន។» សុភាសិត​ហុងគ្រី

) «ច្បាប់​ប្រៀប​បាន​ទៅ​នឹង​សំបុក​ពីងពាង។ សត្វ​ស្លាប​ដែល​ធំ​អាច​បំបែក​ចេញ រីឯ​សត្វ​ស្លាប​តូចៗ​ត្រូវ​បាន​ចាប់​ជាប់។» សុភាសិត​ហុងគ្រី

) «យើង​ឃើញ​មុខ តែ​មិន​ឃើញ​បេះដូង។» សុភាសិត​មិុកស៊ិក

១០) « បើ​ទោះ​ជា​សរសៃ​សក់​ដ៏​តូច​ជាងគេ​បំផុត​ក៏​ដោយ ក៏​ជះ​ស្រមោល​នៅ​លើ​ដី​ដែរ។» សុភាសិត​មិុកស៊ិក

១១) «រាល់​គុណវិបត្តិ​ទាំងអស់​សុទ្ធតែ​មាន​គុណសម្បត្តិ។» សុភាសិត​អ៊ុយក្រែន

១២) «អ្វីៗ​គឺ​ពិត​ជា​មាន​វេទមន្ត​ណាស់។ ដើម​ត្រែង​បង្កើត​ឲ្យ​មាន​ទឹក ព្រៃ​បង្កើត​ឲ្យ​មាន​អូស ឯ​ភ្លើង​បង្កើត​ឲ្យ​មាន​ផេះ។» សុភាសិត​កេនយ៉ា

១៣) «គ្មាន​បុគ្គល​ណា​ម្នាក់​ជា​កោះ​មួយ​តែ​ឯង​នោះ​ឡើយ។» សុភាសិត​កេនយ៉ា

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​១២​ឃ្លា​​ ដែល​ធ្វើឲ្យ​អ្នក​បាន​មើល​ឃើញ​ពី​គតិបណ្ឌិត​របស់​ជាតិសាសន៍អាមេរិក​ជនជាតិ​ដើម

X
5s