សុភាសិត​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ចំនួន​ ១២ឃ្លា ដែល​ត្រូវ​បាន​ចងក្រង​ពី​ចម្រុះ​ជាតិសាសន៍​នៅ​លើ​ពិភពលោក​



ខាងក្រោម​នេះ​គឺជា​សុភាសិត​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ចំនួន​ ១២ឃ្លា ដែល​ត្រូវ​បាន​ចងក្រង​ពី​ចម្រុះ​ជាតិសាសន៍​នៅ​លើ​ពិភពលោក:

) «ជីវិត​មនុស្ស​ប្រៀប​បាន​ទៅ​នឹង​ភ្លើង​ទៀន។» សុភាសិត​អាល់បានី

) «សូម្បីតែ​ចោរ​១០០នាក់​ក៏​មិន​អាច​ឆក់​ប្លន់​មនុស្ស​ដែល​អាក្រាត​ខ្លួន​ទទេ​បាន​ដែរ។» សុភាសិត​សាធារណរដ្ឋឆេក

) «កុំ​ស្ដោះ​ចូល​ក្នុង​អណ្ដូង​ព្រោះ​អ្នក​មិន​អាច​ដឹង​ទេ​ថា​ពេល​ណា​ដែល​អ្នក​ត្រូវ​ផឹក​វា​ដែរ។» សុភាសិត​សាធារណរដ្ឋឆេក

) «គ្មាន​នរណា​ម្នាក់​អាច​មាន​បញ្ហា​បាន​ដោយ​មិន​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ខ្លួនឯង​នោះ​ឡើយ។» សុភាសិត​ដាណឺម៉ាក

) «បុគ្គល​ដែល​ស្រឡាញ់​សេចក្ដី​សោកសៅ​នឹង​តែងតែ​អាច​ស្វែងរក​អ្វីមួយ​ដើម្បី​ក្រៀមក្រំ​លើ​វា។» សុភាសិត​ដាណឺម៉ាក

) «នៅ​ពេល​ក្បាល​ឈឺ រាងកាយ​ទាំងមូល​ក៏​ឈឺ​ដែរ។» សុភាសិត​ហូឡង់

) «បេះដូង​មិន​កុហក​នោះ​ឡើយ។» សុភាសិត​ហូឡង់

) «បុគ្គល​ដែល​ស្ថិត​នៅ​ក្នុង​ភក់​ចូលចិត្ត​នាំ​អ្នកដទៃ​ចូល​ទៅ​ក្នុង​វា​ដែរ។» សុភាសិត​អេស្ប៉ាញ

) «លុយ​កែប្រែ​អាក្រក់​ទៅ​ជា​ល្អ។» សុភាសិត​អេស្ប៉ាញ

១០) «ចូរ​កែច្នៃ​បម្លែង​នូវ​ហេតុ​មិន​ល្អ​ឲ្យ​បាន​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​បាន។» សុភាសិត​ស្កុតឡែន

១១) «គ្រប់​មនុស្ស​ទាំងអស់​ខ្វាក់​នៅ​ក្នុង​រឿងក្ដី​របស់​ខ្លួនឯង។» សុភាសិត​ស្កុតឡែន

១២) «កុំ​ចូល​ពាក់ព័ន្ធ​ជាមួយ​អ្វី​ដែល​អ្នក​មិន​យល់។» សុភាសិត​ព័រទុយហ្គាល់

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​​១០​ឃ្លា​ពី​ជនជាតិ​ជប៉ុន ដែល​អ្នក​គួរ​បាន​អាន​​យ៉ាងហោចក៏​ម្ដង​នៅ​ក្នុង​ជីវិត

X
5s