ទស្សន​ចំនួន​១០ឃ្លា ដែល​ជា​ចំណោទ​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​បាន​សញ្ជឹង​គិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​ជា​ចំណោទ​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​បាន​សញ្ជឹង​គិត:

) «មនុស្ស​ជា​មូលដ្ឋាន​គឺជា​សត្វ។ សត្វ ដែល​ខុសប្លែក​ពី​មនុស្ស មិនមែន​ដូច​ម៉ាស៊ីន មិនមែន​ធ្វើ​បាប​អ្នកដទៃ​ដើម្បី​ភាព​សប្បាយរីករាយ​របស់​ខ្លួនឯង​នោះ​ឡើយ។ សង្គម​របស់​ពួកវា នៅ​ក្នុង​កុលសម្ព័ន្ធ​របស់​ពួកវា គឺ​មាន​សន្តិភាព​ដោយ​មិន​អាច​វាស់​បាន​លើស​ពី​មនុស្ស​ទៅ​ទៀត។ សំណួរ​ដ៏​មូលដ្ឋាន​មួយ​គឺថា តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​មនុស្ស សត្វ បាន​ធ្លាក់​អន់ខ្សោយ​ទៅ​ជា​ម៉ាស៊ីន​បាន ?» Wilhelm Reich

) «បើ​យើង​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ខ្លួនឯង​ទេ ជីវិត​នឹង​ប្រែ​ជា​គួរឲ្យ​ធុញទ្រាន់​រហូត​ទាល់តែ​គ្មាន​នរណា​ម្នាក់​អាច​ទ្រាំទ្រ​វា​បាន។» Arthur Schopenhauer

) «សត្រូវ​ដ៏​ធំ​បំផុត​ចំនួន​២​នៃ​សេចក្ដីសុខ​របស់​មនុស្ស​គឺជា​ការ​ឈឺចាប់​និង​ភាព​ធុញទ្រាន់។» Arthur Schopenhauer

) «បើ​ខ្ញុំ​ជា​អ្វី​ដែល​ខ្ញុំ​មាន ដូច្នេះ​បើ​ខ្ញុំ​បាត់បង់​អ្វី​ដែល​ខ្ញុំ​មាន តើ​ខ្ញុំ​គឺជា​នរណា ?» Erich Fromm

) «ភាព​លោភលន់​គឺជា​អណ្ដូង​ឥត​មាន​បាត​មួយ​ដែល​បាន​បឺត​ជញ្ជក់​មនុស្ស​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​ដើម្បី​បំពេញ​តម្រូវការ​ដែល​គ្មាន​ថ្ងៃ​អាច​ឈាន​ដល់​ការ​បំពេញ​បំណង​បាន។» Erich Fromm

) «មនុស្ស​អាត្មានិយម​មិន​អាច​ស្រឡាញ់​អ្នកដទៃ ប៉ុន្តែ​ពួកគេ​ក៏​មិន​អាច​ស្រឡាញ់​ខ្លួនឯង​បាន​ដែរ។» Erich Fromm

) «គ្រប់​សាសនា​ទាំងអស់​សុទ្ធតែ​ត្រូវ ប៉ុន្តែ​គ្មាន​ណាមួយ​ដែល​និយាយ​ន័យត្រង់​នោះ​ឡើយ។» Joseph Campbell

) «ទី​ដែល​អ្នក​ជំពប់​ជើង​ដួល ទីនោះ​ឯង​ដែល​អ្នក​នឹង​រក​ឃើញ​មាស។» Joseph Campbell

) «គ្រប់​សាសនា​ទាំងអស់​គឺ​ត្រឹមត្រូវ​បើ​មិន​តាម​បែប​នេះ​ទេ​ក៏​បែប​នោះ​ដែរ។ វា​ត្រឹមត្រូវ​នៅ​ពេល​យល់​តាម​ន័យ​ធៀប។ ប៉ុន្តែ​នៅ​ពេល​វា​ជាប់គាំង​នៅ​ក្នុង​ការ​ប្រៀប​ប្រដូច​របស់​វា បកស្រាយ​វា​ជា​ការ​ពិត នោះ​អ្នក​នឹង​មាន​បញ្ហា​មិនខាន។» Joseph Campbell

១០) «ពី​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ បុគ្គល​ម្នាក់​អាច​ស្វែងរក​ឃើញ​ការ​ពិត​ទាំងមូល។» Sigmund Freud

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង​៖ សុភាសិត​របស់​ទួរគី​ចំនួន​១២​ឃ្លា ដែល​អ្នក​គួរ​អាន​និង​ពិចារណា

X
5s